×

បច្ចេកវិទ្យា​ស្កេន​មុខ​យក​វត្តមាន​ប្រចាំថ្ងៃ​របស់​សិស្ស​តាម​សាលារៀន​ឥឡូវនេះ​មាននៅ​កម្ពុជា​ហើយ​

NEWS 3 months ago
 
 

          ​Facial​ ​Recognition​ ​ឬ​បច្ចេកវិទ្យា​ស្កេន​មុន​ ​គឺជា​ប្រព័ន្ធ​បច្ចេកវិទ្យា​មួយ​ប្រើ​សម្រាប់​ស្កេន​ ​មុខ​ដើម្បី​សម្គាល់​នូវ​អត្តសញ្ញាណ​របស់​មនុស្ស​ម្នា​ក់ៗ​។​ ​ក្នុងឱកាសនៃ​ការ​តាំងពិព័រណ៍​អប់រំ​លើ​ស្នាដៃ​ស្រាវជ្រាវ​របស់​គរុសិស្ស​កម្រិត​ឧត្តម​ ​(​បរិញ្ញា​+​១​)​ ​ជំនាន់​ទី២៤​ ​នៃ​វិទ្យាស្ថាន​ជាតិ​អប់រំ​ ​ក្រុមហ៊ុន​ ​Poscar​ ​បាន​បង្ហាញ​នូវ​បច្ចេកវិទ្យា​ ​កត់​វត្តមាន​សិស្ស​ដោយ​គ្រាន់តែ​ស្កេន​មុខ​ ​ដំបូង​គេ​បំផុត​នៅ​កម្ពុជា​។​ ​បច្ចេកវិទ្យា​ស្កេន​មុខ​នេះ​នឹង​ជួយ​សម្រួល​ដល់​ការ​កត់ត្រា​ ​វត្តមាន​លើ​ក្រដាស​សម្រាប់​គ្រូ​ ​និង​អាច​តាមដាន​នូវ​សកម្មភាព​របស់​សិស្ស​យ៉ាង​ងាយស្រួល​។​

          ​បច្ចេកវិទ្យា​នេះ​បាន​ភ្ជាប់​ជាមួយនឹង​កម្មវិធី​ទូរសព្ទ​មួយ​មានឈ្មោះ​ថា​ ​«​wikischool​»​។​ ​ជាមួយនឹង​កម្មវិធី​ទូរសព្ទ​ដៃ​នេះ​ ​អាច​អនុញ្ញាតិ​ ​ទាំង​គ្រូ​ ​ទាំង​សិស្ស​និង​អាណាព្យាបាល​សិស្ស​ ​តាមដាន​រាល់​សកម្មភាព​ ​និង​គ្រប់​ព័ត៍​មាន​របស់​សិស្ស​ទៀតផង​។​ ​wikischool​ ​អាច​ផ្តល់​ដំ​ណឹង​ផ្សេង​ៗ​របស់​សាលា​ ​ដើម្បីឲ្យ​សិស្ស​បាន​ដឹង​ភ្លាម​ៗ​តាមរយៈ​ទូរសព្ទ​។​ ​ជាង​នេះ​ទៅទៀត​ ​wikischool​ ​ក៏អាច​ឲ្យ​អាណាព្យាបាល​ ​តាមដាន​និង​ដឹងពី​ពេលវេលា​នៃ​វត្តមាន​របស់​សិស្ស​ ​ចំណាត់​ពិន្ទុ​របស់​កូន​និង​ទទួល​បា​នព័​ត៍​មាន​ពី​គ្រូ​បា​នភ្លាមៗ​ថែមទៀត​ផង​។​

        លោក​ ​ងន់​ ​ម័រ​ ​សហ​ស្ថាបនិក​ ​នៃ​ក្រុមហ៊ុន​ ​Poscar​ ​បាន​ប្រាប់ឲ្យដឹង​ថា​ ​រហូតមកដល់​ពេលនេះ​ ​បច្ចេកវិទ្យា​ស្កេន​មុខ​ ​និង​ប្រព័ន្ធ​គ្រប់គ្រង​សិស្ស​ ​wikischool​ ​នេះ​បាន​ដាក់ឲ្យ​ដំណើរការ​នៅ​តាម​សាលា​មួយចំនួន​ដូចជា​ ​សាលារៀន​ជំនាន់​ថ្មី​នៃ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​ ​និង​វិទ្យាស្ថាន​ជាតិ​អប់រំ​នេះ​។​ ​ដោយមាន​ការ​សហការ​ជាមួយនឹង​ក្រសួង​អប់រំ​ ​យុវជន​និងកីឡា​ ​ក្រុមហ៊ុន​ ​Poscar​ ​ក៏​គ្រោង​នឹង​ដាក់​បច្ចេកវិទ្យា​នេះ​នៅ​តាម​សាលារៀន​ជាច្រើន​ទៀត​នៅ​កម្ពុជា​ផង​ដែរ​៕​

Article​ ​by​ ​KEO​ ​SONG​



SUGGESTIONS