គ្រឿងផ្សំ៖ សាច់ជ្រូកកិន ៣០០ក្រាម, មើមឈូក (ហាន់ជាបន្ទះ), ម្សៅពោត បន្តិច, ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ, ទឹកប្រេងខ្យង កន្លះស្លាបព្រាបាយ, ស្ករស ១ស្លាបព្រាបាយ, ខឹ្ទមស (ចិញ្ច្រាំ), ស្លឹកខ្ទឹម កន្លះស្លាបព្រាបាយ, ស្លឹកគូឆាយ (សម្រាប់ចង), ប្រេងឆា។
វីធីធ្វើ៖ ជាដំបូងយើងត្រូវយកមើមឈូកមកឈូសសម្បកចេញឲ្យស្អាតជាមុនសិន រួចហាន់វាជាបន្ទះៗទុកមួយឡែកដោយមានដាក់ម្សៅពោតរោយពីលើផងដែរ។ បន្ទាប់មកយើងចាប់ផ្តើមយកសាច់ជ្រូកកិនមកលាយគ្រឿងផ្សំបញ្ចូលគ្នាដែលមានដូចជា ទឹកស៊ីអ៊ីវ ទឹកប្រេងខ្យង ខ្ទឹមស ស្លឹកខ្ទឹម ច្របល់ចូលគ្នាឲ្យចូលជាតិរួចយកមកបៀកជាមួយនឹងបន្ទះឈូកដែលយើងត្រៀមទុកហើយដាក់បន្ទះមើមឈូកបិតពីលើមួយទៀត និងយកស្លឹកគូឆាយមកចងដូចក្នុងរូប ព្រមទាំងបន្ថែមរោយម្សៅពោតពីលើបន្ថែមទើបយកមកចៀនលើខ្ទះដាក់ខ្លាញ់តិចៗ និងកម្តៅតិចៗរហូតដល់សាច់ខាងក្នុងឆ្អិនជាការស្រេច៕