×

ពិព័រណ៍​ ​Phnom​ ​Penh​ ​Designer​ ​week​ ​នៅ​សណ្ឋាគារ​ ​Rosewood​ ​Phnom​ ​Penh​

ENTERTAINMENT 1 week ago
 
 

         ​វិ​ស័យ​ហ្វេ​ហ្សិ​ននៅ​កម្ពុជា​បាន​ឈាន​ដល់កម្រិត​ស្តង់ដារ​លំដាប់​មួយ​ដែល​ទទួល​លើឆាកអន្តរជាតិ​។​ ​សប្តាហ៍​អ្នក​រចនា​ម៉ូដ​ ​(​phnom​ ​penh​ ​designer​ ​week​)​ ​ឆ្នាំ​ ​២០១៩​ ​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​ ​៣​ ​ខែ​ ​សីហា​នេះ​ ​នៅ​ជាន់ទី​ ​៣៦​ ​ក្នុង​វិចិត្រសាល​នៃ​សណ្ឋាគារ​ ​ROSEWOOD​ ​Phnom​ ​Penh​។​ ​រដូវ​កាល​ទី​ ​១១​ ​នេះ​ ​នឹង​មាន​ ​Collection​ ​ថ្មី​ៗ​ប្លែក​ៗ​ជាច្រើន​ពីសំណាក់​អ្នក​រចនា​ម៉ូដ​ល្បី​ៗ​ចំនួន​ ​១១រូប​ ​ដែល​ក្នុង​នោះ​នឹង​មាន​ឈុត​សម្លៀកបំពាក់​បុរស​របស់​ ​Armada​ ​by​ ​Abello​,​ ​Ambre​ ​Homme​ ​និង​ ​Don​ ​Protasio​។​ ​ចំណែក​ឈុត​នា​រីៗ​មាន​ដូចជា​ ​Natacha​ ​Van​,​ ​Lee​ ​&​ ​Taylor​,​ ​The​ ​Prive​,​ ​SCT​,​ ​A.N.D​.​,​ ​Waterlily​,​ ​ESSK​/​Coco​ ​Wellington​,​ ​and​ ​Noir​។​ ​

         ​ព្រឹត្តិ​ការណ៍​នេះ​ក៏​មាន​ជា​កម្មវិធី​ពិព័រណ៍​រូបថត​ ​ដ៏​ភាព​ឆើតឆាយ​នៃ​សម្លៀកបំពាក់​ ​និង​ប្រដាប់​ប្រដា​រប្រើ​ប្រាស់​តុប​តែង​ផ្សេង​ៗ​របស់​ ​លោកស្រី​ ​Christine​ ​Gauthier​ ​ដែល​ជា​អ្នក​ច្នៃ​ម៉ូដ​មួយ​រូប​ក្រោម​ប្រធានបទ​៖​ ​Waterlily​។​ ​ពិព័រណ៍​រូបថត​នេះ​នឹង​ដាក់​បង្ហាញ​ជូន​ជា​សាធារណៈ​ចាប់ពី​ថ្ងៃទី​ ​៨​ ​ខែ​ ​កក្កដា​នេះ​តទៅ​។

         ​គួរ​ជម្រាប​ផង​ដែរ​ថា​ ​Phnom​ ​Penh​ ​Designer​ ​week​ ​ ​បង្កើត​ឡើង​ដើម្បី​អបអរសាទរ​ដល់​ទេពកោសល្យ​រចនា​ម៉ូដ​ ​ក៏ដូចជា​បើកឱកាស​ដល់​អ្នក​រចនា​ម៉ូដ​កម្ពុជា​ ​បាន​បង្ហាញ​ស្នាដៃ​របស់​ខ្លួន​តាមរយៈ​ការ​បង្ហាញ​ម៉ូដ​ ​ដើម្បីឲ្យ​អន្តរជាតិ​បានឃើញ​។​ ​Phnom​ ​Penh​ ​Designer​ ​week​ ​ឆ្នាំ​ ​២០១៩​ ​នេះ​គឺជា​លើក​ទី១១ហើយ​ ​បន្ទាប់ពី​បាន​បង្កើត​លើកដំបូង​ឆ្នាំ​ ​២០១៣មក​៕​

Article​ ​by​ ​SOVRIN​



SUGGESTIONS