×

មុខជំនាញ៥ប្រភេទ ដែលសិស្សនិស្សិតមិនសូវបានស្គាល់និងបានដឹង

TRAVEL & LIVING 5 months ago
 
 

          ស្រប​ពេល​ដែល​កម្ពុជា​កំពុង​ធ្វើស​កល​ភាវូបនីយកម្ម​សេដ្ឋកិច្ច​ ​វិស័យ​ជាច្រើន​ក៏​កំពុងតែ​កកើត​ឡើង​ថ្មី​ ​ដែល​ធ្វើឲ្យ​កម្ពុជា​ពិតជា​ត្រូវការ​ធនធានមនុស្ស​ជាច្រើន​ដើម្បី​បំពេញ​តម្រូវការ​ទីផ្សារ​បច្ចុប្បន្ន​។​ ​ជាមួយគ្នា​នេះ​ដែរ​ ​មុខ​ជំ​នាញ​ថ្មី​ៗ​ជាច្រើន​ ​ក៏​ត្រូវ​បាន​បង្កើត​ឡើង​តាម​មហាវិទ្យាល័យ​មួយចំនួន​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ធនធានមនុស្ស​ជាចាំបាច់​។​ ​ថ្ងៃនេះ​សូ​វរីន​សូម​ណែនាំ​នូវ​មុខជំនាញ​បង្កើត​ថ្មី​ចំនួន​ប្រាំ​ដែល​មិនសូវ​មាន​អ្នកដឹង​ ​ដើម្បី​ជា​ព័ត៍​មាន​មួយ​សម្រាប់​ប្អូន​ៗ​សិស្ស​វិទ្យាល័យ​ដែល​ទើបតែ​បញ្ចប់​បាក់ឌុប​ ​ជាពិសេស​សិស្ស​ដែល​មក​ពី​បណ្តា​ខេត្ត​។​ ​

​•​​ជំនាញ​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និច​ ​(​E​-​Commerce​)​:​ ​ជា​ជំនាញ​មួយ​ដែល​ផ្តោត​ទៅលើ​ការទិញ​លក់ទំនិញ​ ​ការ​ទូទាត់​សាច់ប្រាក់​តាម​អន​ឡា​ញនិង​ការរៀបចំ​ប្រព័ន្ធ​គ្រប់គ្រង​តាម​បែប​ឌីជីថល​។​ ​អ្នករៀន​ជំនាញ​នេះ​ក៏អាច​ចេះ​សរសេរ​កូដ​កុំព្យូទ័រ​ ​ការ​ធ្វើ​ទីផ្សារ​តាម​បែប​ឌីជីថល​ក៏ដូចជា​ផ្សាយ​ពាណិជ្ជកម្ម​តាម​អន​ឡាញ​ផង​ដែរ​។​ ​វិទ្យាស្ថាន​ជាតិ​ ​ប្រៃសណីយ៍​ ​ទូរគមនាគមន៍​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៍​មាន​ ​(​NIPTIC​)​ ​គឺជា​សាលា​ដែលគេ​ល្បី​ជាងគេ​ក្នុង​ជំនាញ​មួយ​នេះ​។​

•ជំនាញ​ភ័ស្តុភារ​និង​ ​ពាណិជ្ជកម្ម​អន្តរជាតិ​ ​(​Logistics​ ​and​ ​International​ ​Trade​)​:​ ​គឺជា​ការសិក្សា​អំពី​មុខ​ជំនួញ​ ​និង​ការ​ទំនាក់ទំនង​ជំនួញ​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយទៀត​ ​ក៏ដូចជា​ស្វែងយល់​អំពី​ដំណាក់កាល​នៃ​ការនាំចេញ​នាំចូល​នៃ​ផលិតផល​នានា​។​ ​ជំនាញ​នេះ​អាច​ចូល​បម្រើការ​នៅ​ក្រុមហ៊ុន​សេវា​ដឹកជញ្ជូន​ទំនិញ​និង​សេវា​ជើង​សារ​គយ​ជូន​អតិថិជន​ ​ដើម្បី​នាំចេញ​ឬ​នាំចូល​នូវ​ផលិត​ផល​ផ្សេង​ៗ​ ​ក៏ដូចជា​ការ​ធ្វើ​ពាណិជ្ជកម្ម​ឆ្លង​ប្រទេស​ផង​ដែរ​។​ ​លោកអ្នក​អាច​ស្វែងរក​និង​សាក​សួរ​ព័ត៍​មាន​បន្ថែម​នៅ​សាកល​វិទ្យាល័យ​ផា​រ៉ា​ហ្កន​អន្តរជាតិ​។​

•​​ជំនាញ​ធានារ៉ាប់រង​ ​(​Insurance​)​:​ ​នៅ​សាកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង​ ​បង្កើត​ជំនាញ​នេះ​ឡើង​ដើម្បី​បំពេញ​តម្រូវការ​ទីផ្សារ​ការងារ​ ​ដែល​ត្រូវការ​ធនធានមនុស្ស​ជាច្រើន​ ​ស្រប​ពេល​ដែល​ក្រុមហ៊ុន​ធានារ៉ាប់រង​ក៏​កំពុង​ត្រូវការ​បុគ្គលិក​ជាច្រើន​ដើម្បី​ចូលរួម​ការងារ​ជាមួយផងដែរ​។​

​•​ជំនាញ​ថែទាំ​កុមារ​ ​(​Childhood​ ​Education​)​:​ ​សម្រាប់​អ្នក​ស្រលាញ់​ក្មេង​ ​និង​ចូលចិត្ត​ធ្វើការ​ជា​មួ​យក្មេងៗ​ ​នេះ​ប្រហែលជា​ជំនាញ​មួយ​ដែល​បើកផ្លូវ​ឲ្យ​អ្នក​អាច​នៅ​ក្បែរ​ក្មេង​ៗ​ផង​ដែរ​។​ ​ស្រប​ពេល​ដែល​សាលា​មត្តេយ្យ​កំពុងតែ​រីក​ស្គុសស្គាយ​ដូច​ផ្សិត​ ​ជំនាញ​ថែទាំ​ក្មេង​នេះ​ក៏​ជា​ឱកាស​មួយ​សម្រាប់​អ្នក​ដែល​មានបំណង​ចង់​ចូលរួម​បំពេញការងារ​នៅក្នុង​សាលា​មត្តេយ្យ​។​ ​វិទ្យាស្ថាន​សិល្បៈ​ភ្នំពេញ​អន្តរជាតិ​ ​(​PPIIA​)​ ​ជា​សាលា​មួយ​ដែល​បង្កើត​មុខជំនាញ​នេះ​មុនគេ​។​

​•​ជំនាញ​រចនា​ម៉ូដ​សម្លៀកបំពាក់​ ​(​Fashion​ ​Design​)​:​ ​ប្រជាជន​កម្ពុជា​មួយចំនួន​ ​តែង​យល់​ច្រលំ​ថា​ ​ជំនាញ​មួយ​នេះ​គឺ​គ្រាន់តែ​ជា​ជំនាញ​កាត់ដេរ​ធម្មតា​ ​ក៏ប៉ុន្តែ​មែនទែន​ទៅ​ ​Fashion​ ​Design​ ​ក៏​ជា​ជំនាញ​មួយ​ដែល​អាច​ឲ្យ​អ្នកចេះ​ធ្វើ​ពុម្ព​សម្លៀកបំពាក់​ ​កាត់ដេរ​ ​ការ​ស្វែងយល់​ពី​ទំនោរ​ម៉ូដ​ ​(​trends​)​ ​ដែល​កំពុងតែ​ពេញនិយម​ ​ការ​គូររូប​ ​ជំ​នា​ញកំព្យូទ័រ​ ​ការ​ថតរូប​ ​និង​ជំ​នាញ​ផ្សេង​ៗ​ជាច្រើន​ទៀត​៕​

សូម​ចុច​ក្នុង​តំណ​លីង​នេះ​ដើម្បី​ស្វែងយល់​ពី​ ​ជំនាញ​ ​Fashion​ ​Design​ ​បន្ថែម​



SUGGESTIONS