×

យុវជន​សំរាម​ ​គ្រោង​សម្ពោធ​សួន​កែច្នៃ​សំរាម​និង​ហាង​កាហ្វេ​បរិស្ថាន​នៅ​ខែសីហា​ខាងមុខ​

NEWS 5 years ago
 
 

          ​អស់​រយៈពេល​ប្រមាណ​ជា​បួន​ខែ​មក​ហើយដែល​ក្រុម​យុវជន​មួយ​ក្រុម​បាន​នាំគ្នា​រើស​សំរាម​តាម​ប្រឡាយ​លូ​បឹងត្របែក​ ​ហើយ​ក្នុងរយៈពេល​បួន​ខែ​មកនេះ​គេ​សង្កេតឃើញ​ថា​សំរាម​កាន់តែ​តិច​ទៅ​តិច​ទៅ​ដូច​ការ​រំពឹង​ទុក​មែន​។​ ​បើ​ទោះបីជា​សំរាម​លែង​សូវ​មាន​ ​ក៏ប៉ុន្តែ​ក្រុម​យុវជន​សំរាម​នេះ​នៅតែ​បន្តការងារ​របស់​ខ្លួន​ ​និង​ចង់​ឃើញ​កម្ពុជា​លែង​មាន​សំរាម​ផង​ដែរ​។​ ​ថ្មី​ៗ​នេះ​ក្រុម​យុវជន​ក៏បាន​ប្រកាស​ ​កំពុង​សាងសង់​សួន​កែច្នៃ​សំរាម​និង​ហាង​កាហ្វេ​បរិស្ថាន​ ​និង​គ្រោង​សម្ពោធ​ជា​ផ្លូវការ​នៅ​ថ្ងៃទី​ ​០៨​ ​ខែ​ ​សីហា​ ​ខាងមុខ​ ​នេះ​បើ​តាម​លោក​ ​សាន​ ​ដារ៉ា​វីត​ ​បាន​ប្រាប់​មក​សូ​វរីន​។​ ​យ៉ាងណាមិញ​ ​ដោយសារតែ​កង្វះ​ថវិកា​ក្នុង​ការទិញ​ម៉ាស៊ីន​កាហ្វេ​ ​និង​រត់ការ​ផ្លូវច្បាប់​មួយចំនួន​ផង​នោះ​ ​លោក​ ​សាន​ ​ដារ៉ា​វីត​ ​ប្រធាន​ក្រុម​យុវជន​សំរាម​ ​ក៏បាន​អំពាវនាវ​ដល់​មហាជន​ជួយ​ចូលរួម​វិភាគទាន​ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​សួន​កែច្នៃ​សំរាម​ ​និង​ហាង​កាហ្វេ​បរិស្ថាន​នេះ​អាច​លេចចេញ​ជារូបរាង​មក​បាន​។​ ​តាមរយៈ​វីដេអូ​ប្រមាណ​ជា​ ​២​ ​នាទី​របស់​លោក​ ​សាន​ ​ដារ៉ា​វីត​ ​ដែល​បាន​បង្ហោះ​ក្នុង​ហ្វេ​សប៊ុ​ក​ក៏បាន​បញ្ជាក់​ផង​ដែរ​ ​ពី​ការ​មិន​យក​ប្រាក់ចំណេញ​ពី​ហាង​កាហ្វេ​បរិស្ថាន​នេះ​ឡើយ​។​

          ​​ជាង​នេះ​ទៅទៀត​ក្រុម​យុវជន​សំរាម​ក៏​មានបំណង​ចង់​បង្កើត​បណ្តាញ​នៅ​គ្រប់កន្លែង​ក្នុង​រាជធានី​ភ្នំពេញ​ដើម្បី​ ​សំអាត​ទីក្រុង​ទាំងមូល​ឲ្យ​លែង​មាន​សំរាម​តែម្តង​។​ ​ក៏ប៉ុន្តែ​ការបង្កើត​បណ្ដាញ​នេះ​ក៏​ទាមទារ​ឲ្យ​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​ទូទៅ​ផង​ដែរ​។​ ​

          ​​ជាមួយគ្នា​នេះ​ដែរ​ ​លោក​សាន​ដារ៉ា​វីត​ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ឲ្យ​ចេះ​ទុកដាក់​សំរាម​ឲ្យបាន​ត្រឹមត្រូវ​ជាពិសេស​គឺ​ថង់​ប្លាស្ទិក​ ​ដែល​លោក​បាន​ប្រាប់ឲ្យដឹង​ពី​ហានិភ័យ​ដែល​បង្ក​ឲ្យ​មានការ​ប៉ះពាល់​ខ្លាំង​ទាំង​សុខភាព​ ​អាយុជីវិត​របស់​ភាវរស់​និង​បិ​រស្ថាន​ផង​ដែរ​៕​ ​

Article by KEO SONG

លោក​ ​សាន​ ​ដារ៉ា​វីត​

លោក​ ​តេង​ ​វាសនា

កញ្ញា​ ​លី​ ​ម៉ា​វី​


SUGGESTIONS