×

​ហ្វឹកហាត់​កូន​របស់​លោកអ្នកជាមួយនឹង​ឧបករណ៍​ក្មេង​លេង​ «ដយដយ»​ ​នា​ចុង​សប្តាហ៍​

NEWS 5 years ago
 
 

​            «​ដយដយ​»​ ​ជា​អ្នកឯកទេស​នៃ​ឧបករណ៍​ក្មេង​លេង​បែប​សង់​ផ្គុំ​ច្នៃ​ពី​បំពង់​ជ័រ​ទន់​បាន​បង្កើត​នូវ​កម្មវិធី​វគ្គសិក្សា​ខ្លី​មួយ​ហៅថា​ ​STEAM​ ​&​ ​Learn​ ​សម្រាប់​ក្មេង​ៗ​ក្នុង​ការ​បណ្តុះ​គំនិត​ជាច្រើន​នា​ចុង​សប្តាហ៍​។​ ​ទន្ទឹម​នឹង​នេះ​ផង​ដែរ​ ​វគ្គសិក្សា​ខ្លី​នេះ​មិន​ត្រឹមតែ​ផ្តល់​នូវ​ការ​ហ្វឹកហាត់​ដល់​ខួរក្បាល​របស់​កុមារ​តែ​ម៉្យាង​នោះ​ទេ​ ​ប៉ុន្តែ​កុមារ​នឹង​ទទួល​បាន​នូវ​ការ​បង្កើន​ចំណេះ​ជំនាញ​នៃ​ភាព​ច្នៃ​ប្រតិដ្ឋ​របស់​ពួកគេ​នៅ​ថ្ងៃ​អនាគត​ផង​ដែរ​។​ ​លើស​ពីនេះ​ទៅទៀត​ ​វគ្គសិក្សា​ខ្លី​នេះ​ក៏​មានការ​ចូលរួម​ពី​ស្ថាបនិក​របស់​ ​«​ដយដយ​»​ ​ដែល​បាន​បញ្ចប់​ការសិក្សា​បរិញ្ញាបត្រ​ផ្នែក​អប់រំ​ ​និង​ទទួល​បាន​ពានរង្វាន់​សហគ្រិន​វ័យក្មេង​ឆ្នើម​ក្នុង​ឆ្នាំ​ ​២០១៧​ ​ទៀតផង​។​ ​

​            គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​វគ្គសិក្សា​ថ្មីនេះ​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី៣​ ​ខែសីហា​ ​ខាងមុខនេះ​៕​ ​

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​:​ ​010​ ​672​ ​726​

​Article​ ​by​ ​PAN​ ​SIVLY​


SUGGESTIONS