«ដយដយ» ជាអ្នកឯកទេសនៃឧបករណ៍ក្មេងលេងបែបសង់ផ្គុំច្នៃពីបំពង់ជ័រទន់បានបង្កើតនូវកម្មវិធីវគ្គសិក្សាខ្លីមួយហៅថា STEAM & Learn សម្រាប់ក្មេងៗក្នុងការបណ្តុះគំនិតជាច្រើននាចុងសប្តាហ៍។ ទន្ទឹមនឹងនេះផងដែរ វគ្គសិក្សាខ្លីនេះមិនត្រឹមតែផ្តល់នូវការហ្វឹកហាត់ដល់ខួរក្បាលរបស់កុមារតែម៉្យាងនោះទេ ប៉ុន្តែកុមារនឹងទទួលបាននូវការបង្កើនចំណេះជំនាញនៃភាពច្នៃប្រតិដ្ឋរបស់ពួកគេនៅថ្ងៃអនាគតផងដែរ។ លើសពីនេះទៅទៀត វគ្គសិក្សាខ្លីនេះក៏មានការចូលរួមពីស្ថាបនិករបស់ «ដយដយ» ដែលបានបញ្ចប់ការសិក្សាបរិញ្ញាបត្រផ្នែកអប់រំ និងទទួលបានពានរង្វាន់សហគ្រិនវ័យក្មេងឆ្នើមក្នុងឆ្នាំ ២០១៧ ទៀតផង។
គួរបញ្ជាក់ផងដែរថា វគ្គសិក្សាថ្មីនេះនឹងចាប់ផ្តើមនៅថ្ងៃទី៣ ខែសីហា ខាងមុខនេះ៕
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង: 010 672 726
Article by PAN SIVLY