×

ទីបំផុត​កម្មវិធី​ ​ABC​ ​Lions​ ​of​ ​Fashion​ ​រក​ឃើញ​អ្នក​ច្នៃ​ម៉ូដ​ ​និង​អ្នកបង្ហាញ​ម៉ូដ​ចំនួន១០រូប​ជា​ផ្លូវការ​

ENTERTAINMENT 5 months ago
 
 

​          បន្ទាប់ពី​ស្រា​បៀរ​ ​ABC​ ​Extra​ ​Stout​ ​ប្រកាស​នូវ​កម្មវិធី​ ​ABC​ ​Lions​ ​of​ ​Fashion​ ​កាលពី​ថ្ងៃទី​ ​៣០ខែមេសា​កន្លងទៅ​ ​ដែល​ជា​កម្មវិធី​ប្រកួតប្រជែង​អ្នកបង្ហាញ​ម៉ូដ​ ​និង​អ្នក​ច្នៃ​ម៉ូដ​ ​ដោយមាន​ការ​រួម​សហការ​ជាមួយ​ទស្សនាវដ្តី​ ​សូ​វរីន​ ​ដែល​ជា​ទស្សនា​វដ្តី​ហ្វេ​ហ្សិន​ឈានមុខ​គេ​នៅ​កម្ពុជា​ ​និង​ ​Arise​ ​Modeling​ ​Agency​ ​ឥឡូវនេះ​កម្មវិធី​បាន​រក​ឃើញ​នូវ​អ្នក​ច្នៃ​ម៉ូដ​ចំនួន​ ​១០​ ​រូប​និង​អ្នកបង្ហាញ​ម៉ូដ​ចំនួន​ ​១០​ ​រូប​មក​បង្ហាញខ្លួន​ផ្លូវការ​កាលពី​រាត្រី​ថ្ងៃទី​ ​២៥​ ​ខែកក្កដា​ ​នៅ​ឯ​សណ្ឋាគារ​ ​ROSEWOOD​ ​រាជធានី​ភ្នំពេញ​។​ ​​ឃើញថា​បេក្ខជន​បេក្ខនារី​ផ្នែក​ច្នៃ​ម៉ូដ​សុទ្ធសឹងតែ​វ័យក្មេង​ពោរពេញ​ទៅ​ដោយ​ទេពកោសល្យ​ ​និង​គំនិត​ច្នៃ​ប្រឌិដ្ឋ​ខ្ពស់​ ​រី​ឯ​បេក្ខនារី​ផ្នែក​បង្ហាញ​ម៉ូដ​វិញ​ក៏​មាន​រូប​សម្រស់​ស្រស់​ស្អាត​ ​និង​សមត្ថភាព​មិនធម្មតា​ប៉ុន្មាន​ឡើយ​។​ ​អ្នកបង្ហាញ​ម៉ូដ​ ​និង​អ្នក​ច្នៃ​ម៉ូដ​ទាំងអស់​ត្រូវ​បាន​ផ្គូផ្គង​ចាប់គ្នា​ជាគូ​ដោយ​អ្នកបង្ហាញ​ម៉ូដ​ម្នាក់​ជាមួយ​អ្នក​ច្នៃ​ម៉ូដ​ម្នាក់​តាមរយៈ​ការ​ចុច​យក​លើ​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និច​ ​ហើយ​នៅពេល​បន្ទាប់​នឹង​ចាប់ផ្តើម​ធ្វើការ​ប្រកួតប្រជែង​ដើម្បី​ជ្រើសរើស​ជ័យលាភី​ជើងឯក​ផង​ដែរ​។​ ​ ​
​គួរ​បញ្ជាក់​ផង​ដែរ​ថា​សម្រាប់​អ្នក​ច្នៃ​ម៉ូដ​ជាប់​ជ័យលាភី​ជើងឯក​នឹង​ទទួល​បាន​រង្វាន់​ជា​សាច់ប្រាក់​ដើម្បី​គាំទ្រ​ឧបត្ថម្ភ​ពួកគេ​នៅពេល​ដែល​ពួកគេ​ចាប់​អាជីព​ច្នៃ​ម៉ូដ​ ​ទទួល​បាន​រង្វាន់​ដំណើរ​កម្សាន្ត​ទៅ​ចូលរួម​កម្មវិធី​បង្ហាញ​ម៉ូដ​អន្តរជាតិ​ ​Fashion​ ​Week​ ​និង​ម៉ូដ​សម្លៀកបំពាក់​របស់​អ្នកឈ្នះ​នឹង​ត្រូវ​បាន​ចុះផ្សាយ​នៅ​លើ​ទស្សនាវដ្តី​ ​សូ​វរីន​។​ ​ចំណែក​ ​ជ័យលាភី​ជើងឯក​អ្នកបង្ហាញ​ម៉ូដ​នឹង​ទទួល​បាន​កិច្ចសន្យា​ការងារ​បង្ហាញ​ម៉ូដ​ជាមួយ​ ​Arise​ ​Modeling​ ​Agency​ ​ទទួល​បាន​រង្វាន់​ដំណើរ​កម្សាន្ត​ទៅ​ចូលរួម​កម្មវិធី​បង្ហាញ​ម៉ូដ​អន្តរជាតិ​ ​Fashion​ ​Week​ ​និង​ក្លាយជា​តា​រា​ម៉ូ​ឌែ​លក្រ​បមុខ​ប្រចាំ​ទស្សនាវដ្តី​ ​សូ​វរីន​។​ ​តើន​រណា​ទៅ​ដែល​ជា​ជើងឯក​នៃ​កម្មវិធី​ ​ABC​ ​Lion​ ​of​ ​Fashion​ ​របស់​ស្រា​បៀរ​ ​ABC​ ​Extra​ ​Stout​ ​?​ ​ដូច្នេះ​យើង​រង់ចាំ​តាមដាន​ទាំងអស់គ្នា​៕​ ​

Article​ ​by​ ​HEM​ ​SOKKHIM​



SUGGESTIONS