×

យុវជន​មួយ​ក្រុម​បង្កើត​ម៉ូទ័រ​បូមទឹក​បញ្ជា​តាម​ទូរសព្ទ​ដៃ​ជួយ​សម្រាល​បន្ទុក​កសិករ​

NEWS 4 months ago
 
 

          ​បើ​និយាយ​ពី​វិស័យ​កសិកម្ម​នៅ​កម្ពុជា​ ​គេ​អាច​និយាយ​បាន​ថា​កសិករ​ខ្មែរ​ភាគច្រើន​នៅតែ​បន្ត​ធ្វើ​កសិកម្ម​តាម​បែប​ប្រពៃណី​ ​ពោល​គឺ​ពួកគេ​នៅតែ​ប្រើ​បច្ចេកទេស​បុរាណ​នៅឡើយ​។​ ​ដោយ​សម្លឹង​មើលឃើញ​ថា​កសិករ​លំបាក​ក្នុង​ការគ្រប់គ្រង​ប្រព័ន្ធ​ទឹក​ស្រោចស្រព​ ​ដំណាំ​ ​បាន​ជំរុញ​ឲ្យ​ក្រុម​យុវជន​បច្ចេកវិទ្យា​មួយ​ក្រុម​បណ្ដុះ​គំនិត​បង្កើត​នូវ​ឧបករណ៍​ដើម្បី​គ្រប់គ្រង​ប្រព័ន្ធ​ទឹក​តាម​បែប​បច្ចេកវិទ្យា​មួយ​ដោយ​គ្រាន់តែ​បញ្ជា​តាមរយៈ​ទូរសព្ទ​ដៃ​ប៉ុណ្ណោះ​។​ ​តាមរយៈ​ស្វ័យ​សិក្សា​ស្រាវជ្រាវ​ឧបករណ៍​នេះ​ត្រូវ​បាន​ក្រុម​យុវជន​ឲ្យ​ឈ្មោះថា​ ​«​smart​ ​farm​ ​assistance​»​ ​ជា​ពហុ​ឧបករណ៍​ដែល​ភ្ជាប់​មក​ជាមួយនឹង​ម៉ូទ័រ​បូមទឹក​មួយ​តភ្ជាប់​ជាមួយ​និង​វ៉ាន់​អគ្គីស​នី​សម្រាប់​បញ្ជា​ភ្លើង​ដែល​មាន​បំពាក់​ជាមួយនឹង​ស៊ី​មកា​ត​មួយ​សម្រាប់​ភ្ជាប់​ប្រព័ន្ធ​ទូរសព្ទ​ដែល​អាច​ឲ្យ​យើង​បញ្ជា​ដោយ​កម្មវិធី​ទូរសព្ទ​ពី​ចម្ងាយ​បាន​។​ ​គំនិត​នវានុវត្តន៍​នេះ​បង្កើត​ឡើង​គឺ​ធ្វើ​យ៉ាងណា​ដើម្បី​ជួយ​សម្រួល​ដល់​ការគ្រប់គ្រង​ប្រព័ន្ធ​ទឹក​របស់​កសិករ​ ​បើ​ទោះបីជា​លោក​មិន​មានលទ្ធភាព​ឬ​ចំណេះដឹង​ក្នុង​ការប្រើ​ប្រាស់​ទូរសព្ទ​ឆ្លាតវៃ​យ៉ាងណា​ក្តី​ក៏​លោក​អាច​បញ្ជា​តាមរយៈ​ទូរសព្ទ​ដៃ​ធម្មតា​ដោយ​គ្រាន់តែ​ផ្ញើ​សារ​ចូល​លេខទូរសព្ទ​ដែលគេ​បាន​ដាក់​ស៊ី​មក្នុង​ម៉ាស៊ីន​នោះ​ ​វា​នឹង​បិត​ដោយ​ស្វ័យប្រវត្តិ​។​ ​កញ្ញា​ ​ម៉េ​ង​ ស្រី​លីន​ ​ជា​ប្រធាន​ក្រុម​នៃ​ ​«​smart​ ​farm​ ​assistance​»​ ​បាន​ប្រាប់ឲ្យដឹង​ថា​ ​បច្ចុប្បន្ន​ក្រុម​របស់​កញ្ញា​កំពុងតែ​ពិភាក្សា​ ​ជាមួយនឹង​ក្រុមហ៊ុន​ទូរគមនាគមន៍​ទូរសព្ទ​មួយចំនួន​ដើម្បីឲ្យ​មានការ​សហការ​ក្នុង​ការ​ជួយ​ផ្តល់​នូវ​សេវា​ទូរសព្ទ​មួយ​ដែល​អាច​ជួយ​សម្រួល​ដល់​អ្នកប្រើ​ប្រាស់​ ​«​smart​ ​farm​ ​assistance​»​កាន់តែ​មាន​ភាព​ងាយស្រួល​បន្ថែម​ទៀត​។​ ​គម្រោង​ផលិត​ឧបករណ៍​នេះ​អាច​ប្រតិបត្តិ​បាន​ទាំង​កសិករ​ដែល​មាន​ចំ​ការ​ធំៗ​ ​សួនច្បារ​ ​រហូតដល់​សួន​បន្លែ​តូច​ៗ​នៅ​តាម​ផ្ទះ​សម្រាប់​អ្នក​ទីក្រុង​ ​ដែល​មាន​បែងចែក​ជា​ប្រភេទ​ម៉ូទ័រ​តូច​ឬ​ធំ​តាម​បរិវេណ​នៃ​ចំការ​ឬ​សួន​ជាក់ស្តែង​។​ ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ ​លោក​ ​ញ៉​ ​សុភា​ដែល​ជា​សហ​ស្ថាបនិក​មួយ​រូប​របស់​ក្រុម​ក៏បាន​បង្ហើប​ឲ្យដឹង​ពី​គម្រោង​បង្កើត​មុខ​ងា​រថ្មីៗ​ដែល​អាច​វាស់​សំណាប​ដី​ ​វាស់​សីតុណ្ហភាព​ ​វាស់​ ​PH​ ​និង​អ្វី​ដែល​កសិករ​ត្រូវការ​តាមរយៈ​ឧបករណ៍​ដែល​ដើរ​ដោយ​ប្រព័ន្ធ​ស្វ័យ​ប្រតិកម្ម​ ​IOT​ ​(​Internet​ ​of​ ​Thing​)​ ​នេះ​ផង​ដែរ​។​ ​ភាគច្រើន​នៃ​ឧបករណ៍​នេះ​សុទ្ធសឹងតែ​ផលិត​ដោយ​កូនខ្មែរ​ទាំងអស់​សូម្បីតែ​ ​សម្បក​ប្រអប់​ ​ឬ​គ្រឿង​អគ្គីស​នី​ ​ការ​សរសេរ​កូដ​ ​កម្មវិធី​ទូរសព្ទ​ ​លើកលែង​តែ​សេន​ស័​រមួយ​ចំនួន​ដែល​មិន​អាច​រកបាន​នៅក្នុង​ស្រុក​តែប៉ុណ្ណោះ​។​

Image Coutesy: Smart Farm Assistance

          ​​ការបង្កើត​ឧបករណ៍​ដែល​ជួយ​សន្សំសំចៃ​ដល់​កសិករ​នេះ​ ​គឺជា​ការ​ជួបគ្នា​ដោយចៃដន្យ​នៃ​សមាជិក​នី​មួយ​ៗ​ ​នៅក្នុង​កម្មវិធី​មួយ​ដែល​មានឈ្មោះ​ថា​ ​«​Technovation​»​ ​នៅ​ឯ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កាលពី​ពាក់កណ្តាល​ឆ្នាំ២០១៩កន្លងមក​។​ ​ដោយសារតែ​សម្លឹង​មើលឃើញ​កសិករ​មួយចំនួន​ពិបាក​រក​ទិញ​ម៉ូទ័រ​បូម​ទឹ​ក​ធំៗ​ពិបាក​រក​កម្មករ​ជួល​បាញ់​ទឹក​ ​ចំណាយ​ភ្លើង​ ​និង​ពេលវេលា​ច្រើន​ ​នោះ​ទើប​ ​លោក​ ​ញ៉​ ​សុភា​ ​មានគំនិត​ចង់​បង្កើត​ឧបករណ៍​នេះ​ឡើង​។​ ​គួរ​ជម្រាប​ផង​ដែរ​ថា​ ​ឧបករណ៍​គ្រប់គ្រង​ប្រព័ន្ធ​ទឹក​តាមរយៈ​ទូរសព្ទ​នេះ​បង្កើត​ឡើង​ដោយក្រុម​យុវ​និស្សិត​ចំនួន​ ​៧រូប​រួមមាន​៖​ ​កញ្ញា​ ​ម៉េ​ង​ ​ស្រី​លីន​ ​ជា​ប្រធាន​ក្រុម​ ​លោក.ញ៉​ ​សុភា​ ​លោក.ជួប​ ​វណ្ណ​ឌី​ ​លោក​.​ ​ម៉ាន់​ ​ម៉េ​ងហ័រ​ ​ជា​អ្នកបច្ចេកទេស​ ​លោក​ ​អ៊ា​វ​ ​ដេ​វីដ​ ​ទទួលបន្ទុក​ផ្នែក​ទីផ្សារ​ឌីជីថល​ ​លោក​.​ ​ង៉ាន់​ ​លី​ហេង​ ​និង​ ​លោក​ ​ហាច​ ​ផា​នុង​ ​ជា​អ្នក​រៀបចំ​កម្មវិធី​ទូរសព្ទ​នេះ​ឡើង​។​

កញ្ញា​ ​ម៉េ​ង​ ​ស្រី​លីន

លោក ញ៉​ ​សុភាលោក​ ​អ៊ា​វ​ ​ដេ​វីដ​លោក​​ ​ង៉ាន់​ ​លី​ហេង​​លោក​ ​ម៉ាន់​ ​ម៉េ​ងហ័រ​លោក​ ​ហាច​ ​ផា​នុងលោក ជួប​ ​វណ្ណ​ឌី​

          ​ឆ្លៀត​ក្នុង​ឱកាស​នេះ​ដែរ​ ​លោក​ ​ញ៉​ ​សុភា​ ​និង​ ​កញ្ញា​ ​ម៉េ​ង​ ​ស្រី​លីន​ ​ក៏បាន​លើកទឹកចិត្ត​ដល់​ប្អូន​ៗ​ដែល​ទើបតែ​បញ្ចប់​ថ្នាក់​ទី​ដប់ពីរ​ ​និង​មានបំណង​ចង់​បង្កើត​អ្វី​ដែល​ថ្មី​និង​ធ្វើការ​ជា​ក្រុម​ថា​ការបង្កើត​អ្វី​ដែល​ថ្មី​យើង​ត្រូវ​ចេះ​ស្វែងរក​នូវ​បញ្ហា​ហើយ​ត្រូវ​ចេះ​ដោះស្រាយ​បញ្ហា​នោះ​ ​បើ​ដោះស្រាយ​មិន​ចេញ​យើង​ត្រូវ​ចេះ​សួរ​គេ​ ​ហើយ​រហូតមកដល់​បច្ចុប្បន្ន​នេះ​គេ​អាច​ស្វែងរក​ដំណោះស្រាយ​តាម​អ៊ី​ន​ធើ​ណែ​ត​ផង​ដែរ​។​ ​កញ្ញា​ ​ម៉េ​ង​ ​ស្រី​លី​នក៏​បាន​បន្ថែម​ទៀត​ថា​ ​«​ក្នុង​ការ​ធ្វើការ​ជា​ក្រុម​ ​អ្វី​ដែល​សំខាន់​គឺ​យើង​ត្រូវ​មាន​គោលដៅ​តែមួយ​ ​យើង​ចង់​ឃើញ​ក្រុម​យើង​ជោគជ័យ​និង​បង្កើត​ផលិតផល​ថ្មី​ដោយខ្លួនឯង​ទាំងអស់គ្នា​។​ ​ចូរ​កុំ​ស្តី​បន្ទោស​ឲ្យ​គ្នា​ទៅវិញទៅមក​ ​ប្រសិនបើ​មាន​បញ្ហា​អ្វី​យើង​ត្រូវលើ​ក​យក​មក​ដាក់លើ​តុ​ដើម្បី​ពិភាក្សា​ដោះស្រាយ​ទាំងអស់គ្នា​៕​»

Article​ ​by​ ​KEO​ ​SONG​Image Coutesy: Smart Farm Assistance



SUGGESTIONS