×

ហាង​កាបូប​ដ៏​ស៊ីវិល័យ​ ​BONIA​ ​បង្ហាញ​រូបរាង​ដ៏​ថ្មីស្រឡាង​រួម​ជាមួយ​ការ​បញ្ចុះតម្លៃ​ពិសេស​

NEWS 3 weeks ago
 
 

            ​BONIA​ ​ជា​ហាង​លក់​កាបូប​ ​ស្បែកជើង​សម្រាប់​បុរស​ ​និង​នារី​ដ៏​ស៊ីវិល័យ​បំផុត​ស្រប​ទៅ​នឹង​ទំនោរ​និយម​នារ​ដូវ​កាល​នី​មួយ​ៗ​ ​ហើយ​ថែមទាំង​មានឈ្មោះបោះសម្លេង​គាំទ្រ​យ៉ាងច្រើន​កុះករ​ពីអ​តិថិ​ជនជាតិ​ ​និង​អន្តរជាតិ​។​ ​ជាមួយគ្នា​នេះ​ ​ហាង​លក់​កាបូប​ ​ស្បែកជើង​បុរស​ ​និង​នារី​ដ៏​សម្បូរ​បែប​ ​BONIA​ ​បាន​បើក​សម្ពោធ​ហាង​ថ្មី​របស់​ខ្លួន​សារ​ជាថ្មី​ម្តង​ទៀត​នា​ព្រឹក​ថ្ងៃទី២​ ​ខែសីហា​ ​ស្ថិតនៅ​ក្នុង​ផ្សារ​ទំនើប​ ​អ៊ី​អន​ម៉ល​ ​ភ្នំពេញ​ ​ជាន់ផ្ទាល់ដី​ ​ដែល​ហាង​ថ្មីនេះ​មាន​ទីតាំង​ធំ​ទូលាយ​ជាង​មុន​ ​ប្រកបដោយ​ការ​តុបតែង​ដ៏​ទាន់សម័យ​ជាង​មុន​ផង​ដែរ​។​ ​ការ​បង្ហាញខ្លួន​ជាមួយនឹង​ទីតាំង​ថ្មីនេះ​ ​BONIA​ ​ក៏បាន​នាំចូល​នូវ​កាបូប​ ​ស្បែកជើង​សម្រាប់​បុរស​ ​និង​នារី​ជាច្រើន​ម៉ូត​ក្នុង​ការ​ជ្រើសរើស​ដែល​ស័ក្ដិសម​គ្រប់​កម្មវិធី​ជាច្រើន​ផង​ដែរ​។​ ​លើស​ពីនេះ​ទៅទៀត​ ​អតិថិជន​ដែល​ជាវ​ទំនិញ​ ​នឹង​ទទួល​បានការ​បញ្ចុះតម្លៃ១០​%​ ​គ្រប់មុខ​ទំនិញ​ទាំងអស់​ពី​ហាង​ ​BONIA​ ​និង​បូក៥​%​បន្ថែម​ទៀត​សម្រាប់​អតិថិជន​ដែល​មាន​កាត​ ​VIP​ ​ទៀតផង​។​ ​

            ​​គួរ​ជម្រាប​ផង​ដែរ​ថា​ ​ហាង​លក់​កាបូប​ ​ស្បែកជើង​សម្រាប់​បុរស​ ​និង​នារី​ដ៏​ស៊ីវិល័យ​ ​BONIA​ ​បាន​បង្ហាញ​វត្តមាន​ក្នុង​ប្រទេស​កម្ពុជា​រយៈពេល៥ឆ្នាំ​មក​ហើយ​។​ ​លោកអ្នក​អាច​ស្វែងរក​ ​BONIA​ ​ដែល​មាន​ទីតាំង​ក្នុង​ផ្សារ​ទំនើប​ ​អ៊ី​អន​ម៉ល​ ​ភ្នំពេញ​ ​(​អ៊ី​អន​ ​១​)​ ​និង​ ​ផ្សារ​ទំនើប​ ​អ៊ី​អន​ម៉ល​ ​សែនសុខ​ ​(​អ៊ី​អន​ ​២​)​ ​ជាន់ផ្ទាល់ដី​៕​ ​

​Article​ ​by​ ​PAN​ ​SIVLY​



SUGGESTIONS