×

​ទីបំផុត​រថយន្ត​ទំនើប​ ​Lamborghini​ ​Huracán​ ​EVO​ ​មាន​វត្តមាន​នៅ​កម្ពុជា​ហើយ

ENTERTAINMENT 2 weeks ago
 
 

          ពិតជា​ឡូយ​កប់​សារី​តែម្ដង​!​ ​នៅទីបំផុត​រថ​យន្ត​ស្ព័​រដែ​ល​គេ​ស្គាល់​ថា​ជា​ឡាន​លំដាប់​កំពូល​ ​Lamborghini​ ​Huracán​ ​EVO​ ​បាន​មកដល់​កម្ពុជា​ហើយ​ ​តាមរយៈ​ក្រុមហ៊ុន​រថយន្ត​ស្វយ័ត​ ​Lamborghini​ ​រួម​សហការ​គ្នា​ជាមួយនឹង​ក្រុមហ៊ុន​ ​HGB​ ​ដែល​ជា​តំណាង​ចែកចាយ​ផ្តាច់​មុខ​នៃ​រថយន្ត​ ​Lamborghini​ ​នៅ​កម្ពុជា​នេះ​។​ ​ក្រុមហ៊ុន​ធ្វើការ​សម្ពោធ​រថយន្ត​ទំនើប​នេះ​ ​កាលពី​ថ្ងៃទី០២​ ​ខែ​ ​សីហា​ ​ឆ្នាំ​ ​២០១៩​ ​នៅ​ឯ​សណ្ឋាគារ​ ​សូ​ហ្វី​តែល​ ​ភ្នំពេញ​នេះ​តែម្តង​។​ ​

​          លក្ខណៈ​ពិសេស​របស់​ ​Hurácan​ ​EVO​ ​នេះ​មាន​ម៉ាស៊ីន​ជា​ប្រភេទ​ ​Lamborghini​ ​V10​ ​ចំណុះ​ ​៥.២​ ​លីត្រ​ ​ដែល​ត្រូវ​បាន​គេ​ធ្វើ​បច្ចុប្បន្នភាព​ដើម្បី​ផលិត​នូវ​ផលិតផល​ដែល​មាន​ថាមពល​ខ្ពស់​សម្លេង​មាន​អានុភាព​ ​ជាមួយនឹង​ឧបករណ៍​ដែល​គ្រប់គ្រង​ការ​ហូរ​ចេញ​ចូល​ហ្គាស​ដ៏​ស្រាល​និង​រឹងមាំ​ព្រមទាំង​ប្រព័ន្ធ​កាត់បន្ថយ​សំលេង​រំខាន​ទៀតផង​។​ ​ជាមួយនឹង​កម្លាំងថាមពល៤០សេះ​ ​(​៤៧០គីឡូវ៉ាត់​)​ ​៨០០០​ ​rpm​ ​និង​កម្លាំង​បង្វិល​ជុំ​ ​៦០០​ ​Nm​ ​ត្រូវ​បាន​បញ្ជូន​នៅ​ ​៦៥០០​ ​rpm​។​ ​Huracán​ ​EVO​ ​មាន​ទម្ងន់​ ​១៤២២គីឡូក្រាម​ ​ដែល​មាន​ភាព​សមាមាត្រ​រវាង​ទម្ងន់​និង​ថាមពល​ ​គឺ​ ​២.២២​ ​គីឡូក្រាម​/​សេះ​ ​បង្កើន​ល្បឿន​ពី​ ​០​ ​ទៅ​ ​១០០​ ​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ត្រឹម​ ​២.៩​ ​វិនាទី​ ​និង​ពី​ ​០​ ​ទៅ​ ​២០០​ ​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ត្រឹម​ ​៩​ ​វិនាទី​។​ ​ជាមួយនឹង​ល្បឿន​លឿន​បំផុត​ដែល​លើស​ពី​ ​៣២៥​ ​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ ​អ្នក​អាច​ចាប់​ហ្វ្រាំង​ធ្វើឲ្យ​ឡាន​អូស​ត្រឹមតែ​ ​៣១.៩​ ​ម៉ែត្រ​ប៉ុណ្ណោះ​ ​ជាមួយនឹង​ល្បឿន​អូស​ពី​ ​១០០​ ​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ទៅ​ ​០​។​ ​

          ​ចំណែក​លក្ខណៈ​ខាងក្រៅ​ ​Huracán​ ​រចនា​ឡើង​ដោយមាន​បង្អួច​ឆ​កោន​របស់​ ​Lamborghini​ ​ជាមួយនឹង​កង់​រចនា​ស្រូបខ្យល់​ថ្មី​។​ ​ដោយសារ​រថយន្ត​មាន​ទំហំ​ធំ​ទូលាយ​ប្រព័ន្ធ​កាត់បន្ថយ​ភាព​ហត់នឿយ​ត្រូវ​បាន​បំពាក់​នៅ​កោង​មុខ​នៃ​រថយន្ត​។​ ​រន្ធ​ដែល​នៅ​ផ្នែក​ខាងលើ​នៃ​ផ្នែក​ខាងក្រោយ​របស់​រថយន្ត​ ​ផ្តល់​លំហូរ​ខ្យល់​ល្អ​ប្រសើរ​ជាង​មុន​ ​បញ្ជាក់​យ៉ាង​ច្បាស់​ពី​សមត្ថភាព​ថាមវន្ត​របស់​រថយន្ត​។​ ​

          ​ប៊ូតុង​ ​start​ ​នៅ​ខាង​ក្រោម​ថាច់​ស្រ្​គីន​ ​HMI​ ​ទំហំ​ ​៨.៤​ ​អ៊ីញ​ ​ឆ្ងាយ​ពី​ចង្កូត​បាន​ផ្ដល់​នូវ​ភាព​ងាយស្រួល​ដល់ដៃ​អ្នកបើកបរ​នៅពេល​ដែល​កំពុងតែ​បើកបរ​។​ ​សម្ភារៈ​បរិក្ខារ​ក្នុង​រថយន្ត​រួមមាន​ ​កៅអី​ ​សីតុណ្ហភាព​ ​និង​ប្រព័ន្ធ​ ​LDVI​ ​ហើយក៏​មាន​បំពាក់​នូវ​ព័ត៌មាន​និង​ការ​កំសាន្ត​ដូចជា​ ​Apple​ ​CarPlay​ ​ដែល​អាច​បញ្ជា​តាម​ទូរសព្ទ​ឆ្លាតវៃ​ទៀតផង​។​ ​Huracán​ ​ក៏​មាន​បំពាក់​បន្ថែម​នូវ​ប្រព័ន្ធ​កា​មេ​រ៉ាង​ពីរ​ ​ដែល​បង្ហាញ​នៅ​លើ​អេ​ក្រង់​ថាច់​ ​ដែល​ផ្ដល់ឲ្យ​នូវ​បច្ចេកវិទ្យា​ដ៏​ទំនើប​ ​គឺជា​អ្នក​ថត​ ​និង​ជា​អ្នកវិភាគ​ផង​។​ ​អង្គ​ផ្ទុក​ទិន្នន័យ​ដែល​មានគុណ​ភាព​ខ្ពស់​ ​ក៏​មាន​ផ្ដល់​ជូន​ផង​ដែរ​៕​

​Article​ ​by​ ​KEO​ ​SONG



SUGGESTIONS