×

គួរ​រៀបចំខ្លួន​បែប​ណា​ដើម្បីឲ្យ​ស៊ីវិល័យ​ ​និង​ត្រូវ​ទៅតាម​ ​Dress​ ​Code​ ​ដែល​កម្មវិធី​បាន​កំណត់

TRAVEL & LIVING 2 weeks ago
 
 

            ទំនើប​ភាព​នៅក្នុង​សម័យ​បច្ចុប្បន្ន​ ​ការរៀបចំ​ខ្លួន​ហាក់​មាន​ភាព​ជឿនលឿន​គ្រប់សព្វ​បែបយ៉ាង​មិនថា​ ​ការ​សម្អិតសម្អាង​សម្រស់​មុខ​ ​សម្លៀកបំពាក់​ ​ក៏ដូចជា​គ្រឿង​បំពាក់​តាក់តែង​កាយ​សុទ្ធតែ​ឆ្លុះបញ្ចាំង​ពី​ភាព​ស៊ីវិល័យ​ ​និង​សេរី​ភាព​ហ្វេ​ហ្សិន​ទៅតាម​ទំនោរ​ឯក​រា​ជ្យ​រៀង​ៗ​ខ្លួន​។​ ​ព្រមគ្នា​នេះ​ដែរ​ ​ក្រៅពី​មនុស្ស​ជាន់​ថ្មី​ចាប់ផ្តើម​យល់​កាន់តែ​ច្បាស់​ពី​ស្ទីល​លេងខ្លួន​ទៅតាម​រដូវ​កាល​ ​ក្នុង​នោះ​ផង​ដែរ​រាល់ពេល​មានកម្ម​វិ​ធី​ម្តង​ៗ​យើង​រមែង​សម្គាល់​ឃើញ​គេ​ចាប់ផ្តើម​កំណត់​ទៅលើ​ ​Dress​ ​Code​ ​ឬ​តម្រូវការ​ស្លៀកពាក់​ក្នុង​ទំនោរ​ណាមួយ​ ​ដើម្បី​ផ្តល់​ជា​គន្លឹះ​ក្នុង​ការ​ជ្រើសរើស​ឈុត​ស្លៀកពាក់​ផង​ ​ដើម្បីឲ្យ​ស៊ីគ្នា​នឹង​កម្មវិធី​ផង​ ​ក៏ដូចជា​ស័ក្តិសម​នឹង​បរិយាកាស​ផង​ដែរ​។​ ​ជាក់ស្តែង​ ​នៅ​លើ​សំបុត្រ​អញ្ជើញ​ទំនោរ​ ​Dress​ ​Code​ ​ត្រូវ​បាន​កំណត់​ទៅតាម​កម្ម​វិ​ធី​ផ្សេង​ៗ​គ្នា​ ​ហើយ​ជាមួយគ្នា​នេះ​ដើម្បី​យល់​កាន់តែ​ច្បាស់​ ​សូ​វរីន​ ​សូម​លើកយក​នូវ​ទំនោរ​ ​Dress​ ​Code​ ​ដ៏​ពេញនិយម​ចំនួន​ប្រាំ​ ​ជា​គន្លឹះ​ក្នុង​ការរៀបចំ​ខ្លួន​ឲ្យ​ត្រឹមត្រូវ​តាម​ការកំណត់​ក៏ដូចជា​បន្ថែម​ស្ទីល​តុបតែង​ខ្លួន​ឲ្យ​កាន់តែ​ឡូយឆាយ​ទ្វេដង​។​ ​

​1​.​​Smart​ ​Casual​ ​​
            ការ​ស្លៀកពាក់​បែប​សាមញ្ញ​និយម​ប៉ុន្តែ​មើលទៅ​វាងវៃ​ថ្លៃថ្នូរ​ឥត​ខ្ចោះ​គឺជា​ទំនោរ​ ​Dress​ ​Code​ ​បែប​ ​Smart​ ​Casual​ ​នេះឯង​។​ ​សុភាពនារី​អាច​ជ្រើសរើស​ស្លៀកពាក់​ខោ​ក្រណាត់​ជើងវែង​រឹប​រាង​ ​ខោ​ខូវ​ប៊​យ​ជើងវែង​ ​ឬ​សំពត់​ត្រឹម​ក្រោម​ជង្គង់​ ​ទុយ​នុយ​ជាមួយនឹង​អាវដៃវែង​សាច់ក្រណាត់​ឬ​សាច់​សារូ​ ​ដោយ​បំពាក់​គូ​នឹង​ស្បែកជើង​កែង​ជាការស្រេច​។​ ​ករណី​ស្លៀកខោ​ខូវ​ប៊យ​គួរតែ​ជា​ខូវ​ប៊យ​ពណ៌​ដិត​ក្រមៅ​ ​និង​រឹប​រាង​ ​ពិសេស​កុំ​ភ្លេច​បន្ថែម​ភាព​វាងវៃ​ជាមួយ​គ្រឿងលម្អ​ដូចជា​ ​កាបូបស្ពាយ​ ​ក្រវិល​ ​ឬអ្វី​បន្តិចបន្តួច​មាន​ពន្លឺ​ភ្លឺផ្លេក​ដែល​នឹង​បង្កើន​មន្ត​ស្នេហ៍​ទាក់ទាញ​មួយ​កម្រិត​ទៀត​។​ ​

​2​.​Black​-​tie​ ​​
            Black​-​tie​ ​គឺ​សំដៅ​ដល់​ភាព​ហំ​ហាន​ស្រស់​សង្ហា​ក្នុង​ឈុត​ពណ៌ខ្មៅ​បែប​រា​ត្រី​សមោល​សរ​ ​បើ​ផ្តោត​លើ​បុរស​តម្រូវ​ស្លៀកពាក់​ឈុត​អាវធំ​មាន​បូ​ ​ក​ ​ចំណែក​ឯ​សុភាពនារី​វិញ​បង្ហាញ​រាង​ល្វត​ល្វន់​ជាមួយ​ឈុត​រ៉ូប​វែង​ពណ៌ខ្មៅ​ឬ​ដិត​ក្រមៅ​រឹប​រាង​។​ ​អាច​ជា​ឈុត​ដាច់​មាន​អាវ​ពាក់​ជាមួយ​សំពត់​វែង​ក៏បាន​ឬ​ឈុត​រ៉ូប​ស្ទើរ​ជើង​ក៏បាន​ ​ប៉ុន្តែ​រ៉ូប​ត្រូវតែ​មាន​ប្រវែង​ក្រោម​ជង្គង់​។​ ​បន្ថែម​ភាព​ស៊ីវិល័យ​ដោយមាន​បំពាក់​គ្រឿងលម្អ​កា​យតូចៗ​រំលេច​ពន្លឺ​ចែង​ចាំ​ភ្លឺផ្លេក​កាន់តែ​បង្កើន​ភាព​លេចធ្លោ​ស្រស់​ស្អាត​បែប​អេ​ឡេហ្គង់​។​ ​

​3​.​Cocktail​ ​Party​ ​
            កម្មវិធី​ជួបជុំ​ជប់លៀង​ជជែក​ពិភាក្សា​ពិសា​ស្រា​ក្រឡុក​ ​ការ​លេងខ្លួន​ត្រូវតែ​ស្វែងរក​នូវ​ចំណុច​បង្កើត​ភាព​លេចធ្លោ​ជាចម្បង​ ​អាច​ស្លៀកពាក់​ជា​រ៉ូប​ខ្លី​ត្រឹម​ក្រោម​ជង្គង់​ម៉ូដ​ក​វាល​បញ្ចេញ​ដើមទ្រូង​និង​ស្មា​ ​ឬ​ស្លៀក​ជា​ឈុត​ខោជើងវែង​ទុយ​នុយ​ជាមួយ​អាវ​សាច់ក្រណាត់​ឬ​មាន​អាវធំ​លេង​ម៉ូដ​ពីលើ​។​ ​បន្ថែម​លេង​ម៉ូដ​ស្បែកជើង​ឃ្លុប​មុខរាបស្មើ​ពណ៌​ប្រាក់​ភ្លឺរលោង​ ​ឬ​ឃ្លុប​មុខ​ធម្មតា​តែ​មាន​លេង​ម៉ូដ​ដាំ​ត្បូង​ភ្លឺផ្លេក​ពីលើ​ ​ជាពិសេស​ពាក់​ក្រវិល​រំយោល​ត្បូង​ ​កាបូបដៃ​ពណ៌​ភ្លឺ​ចែងចាំង​ ​សូម្បី​ក្រែម​បបូរមាត់​ក៏​លេង​ពណ៌​ដិត​ស្រស់​ផង​ដែរ​។​

​4​.​​Dinner​ ​Party​
            អាច​ជា​កម្មវិធី​ជួបជុំ​លក្ខណៈ​គ្រួសារ​ ​ឬ​ពិភាក្សា​គ​ម្រោ​ង​ថ្មី​ៗ​ជាមួយ​ដៃគូ​សហការ​ការងារ​ ​ដែល​អាច​ស្លៀកពាក់​បែប​ស្រស់​សង្ហា​វាងវៃ​ជាមួយនឹង​អាវធំ​គ្រប​ពីលើ​ ​ប៉ុន្តែ​ត្រូវ​ប្រាកដ​ថា​ពេល​ជួប​អង្គុយ​ភ្លាម​រាប់​ដល់៥វិនាទី​ចាប់ផ្តើម​ដោះអាវ​ក្រៅ​ចេញ​តែម្តង​។​ ​សាមញ្ញ​តែ​ទាន់សម័យ​សុភាពនារី​អាច​ជ្រើសរើស​ស្លៀក​ជា​ខោ​ក្រណាត់​រឹប​រាង​ឬ​ខូវ​ប៊យ​ពណ៌ខៀវ​ស្លេក​ទុយ​នុយ​ជាមួយនឹង​អាវ​សាច់ក្រណាត់​។​ ​សំខាន់​ជៀសវាង​ពាក់អាវ​យឺត​ ​ខោ​ខូវ​ប៊​យម៉ូ​ដរ​ហែក​ ​និង​ស្បែកជើងកែងចោត​។​ ​

​5​.​Business​ ​Formal​ ​&​ ​Casual​ ​
            រស​និយម​លេងខ្លួន​សម្រាប់​កម្មវិធី​នៅពេល​ថ្ងៃ​ដូចជា​ ​ជំនួប​ដៃគូ​ពាណិជ្ជកម្ម​ ​ចូលរួម​កម្មវិធី​សម្ពោធ​នានា​ ​ឬក៏​កិច្ចប្រជុំ​ដៃគូ​សហការ​ ​អាច​ជា​ការ​ស្លៀកពាក់​បែប​នារី​ការិយាល័យ​ធម្មតា​ ​ប៉ុន្តែ​ដើម្បី​បង្កើន​ភាព​ទាន់សម័យ​ក៏ដូចជា​ទំនុកចិត្ត​ទៀត​នោះ​ ​សុភាពនារី​អាច​ជ្រើសរើស​ជា​ឈុត​រ៉ូប​វែង​រឹប​រាង​ឬ​ខ្លី​ត្រឹម​ក្រោម​ជង្គង់​ ​ឬ​ជា​ឈុត​ខោ​ក្រណាត់​ជើងវែង​ទុយ​នុយ​អាវ​សាច់ក្រណាត់​ដៃ​វែង​ ​និង​មាន​បំពាក់​អាវធំ​ជា​ឈុត​តែម្តង​។​ ​មិន​ត្រូវការ​គ្រឿងអលង្ការ​ច្រើន​ស្អេកស្កះ​ ​បំពាក់​ត្រឹមតែ​នាឡិកាដៃ​តូច​មួយ​បង្ហាញ​ពី​ភាព​ច្បាស់លាស់​ ​និង​ស្បែកជើង​កែង​កម្ពស់​សម​ល្មម​ជាការស្រេច​។​ ​គួរ​ចងចាំ​ដែរ​ថា​ ​ស្ទីល​ ​Dress​ ​Code​ ​នេះ​ជៀសវាង​ស្លៀកពាក់​ខូវ​ប៊យ​ ​និង​ស្បែកជើង​ប៉ាត​តា​៕​ ​

​Article​ ​by​ ​HEM​ ​SOKKHIM​



SUGGESTIONS