×

ស៊ុប​ការ៉ុត​ ​និង​ជីរវ៉ាន់ស៊ុយ CARROT CORIANDER & SOUP​

TRAVEL & LIVING 5 years ago
 
 

គ្រឿងផ្សំ​៖​ ​ការ៉ុត​ ​កន្លះ​គី​ទ្បូ​ ​(​ហាន់​ចំ​ណិ​តៗ​)​,​ ​ខឹ្ទម​បារាំង​ ​១ផ្លែ​ ​( ហាន់​ជា​ចំ​ណិ​ត​តូច​ៗ​),​ ​ខឹ្ទមស​ ​៣​កំពឹស​,​ ​ខាត់ណា​ខៀវ​ ​២​ខាំ​ ​(ស្រុះ​ទឹក​ក្ដៅ​),​ ​ជីរវ៉ាន់ស៊ុយ​ស្រស់​ ​ហាន់​ ​២​-​៣​​ស្លាបព្រាបាយ​,​ ​ក្រូចឆ្មារ​ ​មួយ​ចំហៀង,​ ​អំបិល​ ​មួយ​ចឹប,​ ​ម្រេចខ្មៅ​ ​បន្តិច,​ ​ស្ករស​ ​មួយ​ចឹប,​ ​ក្រែម​ទឹកដោះគោ​ ​​កន្លះ​កែវ,​ ​ប៊័រ​ ​២​​ស្លាបព្រាបាយ,​ ទឹក​សុទ្ធ​ ​៥​​កែវ​

របៀប​ធ្វើ​៖​ ដំបូង​យើង​ដាក់​ប៊័រ​ទៅ​ក្នុង​ខ្ទះ​ក្ដៅ​ ​បន្ថែម​ជាមួយនឹង​ម្រេច​ ​ខឹ្ទមស​ ​ខឹ្ទម​បារាំង​ ​ការ៉ុត​ ​ខាត់ណា​ខៀវ​ ​និង​ជីរវ៉ាន់ស៊ុយ​ ​រួច​ដាក់​អំបិល​និង​ស្ករស​ ​ហើយ​កូរ​វា​ឲ្យ​សព្វ​ ​ចាំ​ចាក់ទឹក​ចូល​ទៅ​រម្ងាស់​ឲ្យ​ការ៉ុត​ផុយ​ហើយ​ចូលជាតិ​បាន​ល្អ​។​ ​បន្ទាប់មក​ទៀត​យើង​ត្រូវ​ស្រង់​បន្លែ​ដែល​ស្ងោរ​រួច​យក​ដាក់​កិន​ក្នុង​ម៉ាស៊ីន​ទឹ​ក​ក្រ​ទ្បុ​ក​រួច​ចាក់ទឹក​ស៊ុប​នោះ​ចូ​លប​និ្តច​ ​ដើម្បី​ងាយស្រួល​ក្នុង​ការ​កិន​ឲ្យបាន​ម៉ត់​។​ ​ពេល​យើង​កិន​រួច​ ​យក​វា​ទៅ​រម្ងាស់​ម្តង​ទៀត​ ​បន្ថែម​ក្រែម​ទឹកដោះគោ​ ​និង​ទឹកក្រូច​ឆ្មារ​ចូល​ទៅ​រហូតដល់​ស៊ុប​របស់​យើង​ពុះ​ជាការស្រេច៕


SUGGESTIONS