×

ការ​ដាក់​តាំងពិព័រណ៍​គំនូរ​សហសម័យ​ក្រោម​ប្រធានបទ​ ​«​ភក់​»​ ​ទាក់ចិត្ត​សិស្សានុសិស្ស​គ្រប់​ជំនាន់​

NEWS 5 years ago
 
 

​            ផ្ទាំងគំនូរ​សហសម័យ​ចំនួន១៣ផ្ទាំង​ដែល​នៅតែ​បន្ត​ដាក់​តាំង​ជា​សាធារណៈ​ ​ក្នុង​វិចិត្រសាល​សិល្បៈ​សហ​សម័យ​វិទ្យាស្ថាន​ស្លឹករឹត​នៃ​អគារ​ ​H​ ​ស្ថិត​ក្នុង​វិទ្យាស្ថាន​ជាតិ​អប់រំ​ ​បាន​បង្កប់​នូវ​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ​ ​ឆ្លុះបញ្ចាំង​អំពី​វីរភាព​ ​ភាព​ឆ្លាតវៃ​ ​និង​ភាព​ប៉ិនប្រសប់​ដ៏​ឆ្នើម​របស់​សិល្បករ​ ​សិល្ប​ការិនី​មួយចំនួន​ដែល​បាន​បាត់បង់ជីវិត​នា​របប​ប្រល័យ​ពូជសាសន៍​ខ្មែរក្រហម​។​ ​

​            ក្រោម​ស្នាដៃ​ដ៏​ត្រចះត្រចង់​របស់​វិចិត្រករ​វ័យក្មេង​ ​លោក​ ​ស្រី​ ​វិសាល​ ​ជា​អតីត​និស្សិត​នៃ​សាលា​មធ្យម​ ​វិចិត្រ​សិល្បៈ​បាន​ឲ្យដឹង​ផង​ដែរ​ថា​ ​ពី​ផ្ទាំងគំនូរ​មួយ​ទៅ​ផ្ទាំងគំនូរ​មួយទៀត​ជា​ការ​គូរ​ឡើង​ដោយ​ភាព​ស្រមើស្រមៃ​បន្ទាប់ពី​លោក​បាន​ស្តាប់​នូវ​ខ្សែអាត់​សំឡេង​និង​ដកស្រង់​ព័ត៌មាន​មួយចំនួន​ដែល​ទាក់ទង​ទៅ​នឹង​ប្រវត្តិរូប​សង្ខេប​របស់​សិល្បករ​ ​សិល្ប​ការិនី​នាសម័យនោះ​ផង​ដែរ​។​ ​ផ្ទាំងគំនូរ​នី​មួយ​ៗ​ ​មិន​ត្រឹមតែ​បាន​ផ្តល់​នូវ​ប្រវត្តិរូប​សង្ខេប​មួយចំនួន​ដែល​ទាក់ទង​ទៅ​នឹង​សិល្បករ​ ​សិល្ប​ការិនី​ល្បីល្បាញ​ដែល​បាន​បាត់បង់ជីវិត​តែប៉ុណ្ណោះ​ទេ​ ​ក៏ប៉ុន្តែ​វា​បាន​ស្តែង​ឲ្យ​ឃើញ​នូវ​ទិដ្ឋភាព​មួយចំនួន​ដែល​ប្រទេស​កម្ពុជា​បាន​បាត់បង់​នូវ​របាំ​ជាច្រើន​នា​របប​ប្រល័យ​ពូជសាសន៍​ខ្មែរក្រហម​ទៀតផង​ ​ឯកសារ​ដ៏​សំ​ខាន់​ៗ​បញ្ជាក់​អំពី​អត្តសញ្ញាណ​នៃ​ប្រទេស​កម្ពុជា​ ​និង​បុគ្គល​ល្បីល្បាញ​ជាច្រើន​រូប​ទៀតផង។​ ​

ស្រី​ ​វិសាល

​            គួរ​ជម្រាប​ផង​ដែរ​ថា​ ​ការ​តាំងពិព័រណ៍​គំនូរ​សហសម័យ​ទាំងនេះ​នៅតែ​បន្ត​សម្រាប់​សាធារណៈ​ជន​ចូលរួម​ទស្សនា​រហូតដល់​ថ្ងៃទី៣០​ ​ខែកញ្ញា​ ​ឆ្នាំ២០១៩ខាងមុខនេះ​ផង​ដែរ​៕​ ​

​Article​ ​by​ ​PAN​ ​SIVLY​


SUGGESTIONS