×

​ការ​បង្ហាញ​ម៉ូដ​សម្លៀកបំពាក់​ដ៏​ថ្មី​មួយ​ពី​ ​MEDC​ ​ផ្តល់​ឱកាស​ទីផ្សារ​ហ្វេ​សហ្សិ​នក​ម្ពុ​ជា​ចូល​អ៊ឺ​រ៉ុប​

FASHION & BEAUTY a month ago
 
 

          ​កម្មវិធី​បង្ហាញ​ម៉ូដ​សម្លៀកបំពាក់​ជំនាន់​ទី៣​ ​នៃ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ការ​ច្នៃ​ម៉ូដ​សម្លៀកបំពាក់​ ​MEDC​ ​(​The​ ​Modern​ ​Ethnic​ ​Design​ ​Centre​)​ ​បាន​វិល​ត្រលប់​មកវិញ​សារ​ជាថ្មី​កាលពី​ពេល​កន្លង​ទៅ​ថ្មី​ៗ​នេះ​ ​នៅ​ឯ​សណ្ឋាគារ​ ​Penh​ ​House​ ​and​ ​Jungle​ ​Addition​ ​នា​ល្ងាច​ថ្ងៃសៅរ៍​ ​ខែសីហា​ ​ឆ្នាំ២០១៩​។​ ​ក្នុង​នោះ​ផង​ដែរ​ក៏​មានការ​ចូលរួម​យ៉ាង​កុះករ​ពីសំណាក់​អ្នក​រចនា​ម៉ូដ​សម្លៀកបំពាក់​ខ្មែរ​ ​បរទេស​ ​និង​អ្នក​ដែល​មាន​ចំណាប់​អា​រម្ម​ណ៏​ខាង​ផ្នែក​ហ្វេ​សហ្សិន​ជាច្រើន​រូប​ ​ក៏ដូចជា​បាន​ទទួលការ​ជួយ​ជ្រោមជ្រែង​និង​គាំទ្រ​ពី​ស្ថានទូត​អាល្លឺម៉ង់​ផ្ទាល់​ផង​ដែរ​។​ ​ក្នុង​កម្មវិធី​មួយ​នេះ​មាន​អ្នក​ច្នៃ​ម៉ូដ​វ័យក្មេង​ចំនួន១២រូប​ចូលរួម​ដោយមាន​សម្លៀកបំពាក់​សរុប​ ​១៧៥​ ​ឈុត​។​ ​អ្វី​ដែល​កាន់តែ​ពិសេស​នោះ​គឺ​ក្នុង​ខូ​ឡិក​ហ្សិ​ននី​មួយ​ៗ​មាន​ម៉ូដ​ខុសប្លែក​ពីគ្នា​យ៉ាង​គួរឲ្យ​ចាប់​អា​រម្ម​ណ៏​ដែល​ផលិត​ឡើង​ត្រូវ​បាន​ធ្វើ​ស្របតាម​ស្តង់ដារ​ពាណិជ្ជកម្ម​ជាមួយនឹង​វត្ថុធាតុដើម​ទាំងអស់​ដែល​មិន​ផ្តល់​ផល​ប៉ះពាល់​ដល់​បរិស្ថាន​។​ ​គួរឲ្យ​ដឹងផង​ដែរ​ថា​ ​MEDC​ ​ជា​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​អ្នក​រចនា​ម៉ូដ​ក្នុង​ស្រុក​ដែល​បាន​បើក​ដំណើរការ​ជា​ផ្លូវការ​នៅ​ខែកុម្ភៈ​ ​ឆ្នាំ​ ​២០១៧​ ​ដោយមាន​ការ​សហការ​ ​រវាង​វិទ្យាស្ថាន​រចនា​ម៉ូដ​សម្លៀកបំពាក់​មក​ពី​ប្រទេស​អាល្លឺម៉ង់​និង​សាកល​វិទ្យាល័យ​អន្តរជាតិ​ ​Raffles​ ​ដែល​បង្ហាត់បង្រៀន​និង​ផ្តោត​ទៅលើ​ការ​រួមបញ្ចូល​គ្នា​នូវ​រចនាប័ទ្ម​បែប​បុរាណ​របស់​កម្ពុជា​ ​ជាមួយនឹង​ ​ទំនោរ​ ​ថ្មី​ៗ​ ​ដើម្បី​ជួយ​សម្រួល​ដល់​ការ​ឈានជើង​ឆ្ពោះទៅ​កាន់​ទីផ្សារ​អឺរ៉ុប​។​ ​MEDC​ ​គឺជា​គម្រោង​មួយ​របស់​ ​Bazaar​ ​Berlin​ ​ដែល​ជា​ពិព័រណ៍​ពាណិជ្ជកម្ម​ដ៏​ល្បី​ដែល​ ​ប្រមូល​ផ្តុំ​ទៅ​ដោយ​ផលិតផល​ពីគ្រប់ទិស​ទី​ជុំវិញ​ពិភពលោក​មក​ដាក់​បង្ហាញ​ ​ដោយ​ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ​។​និស្សិត​អាល្លឺម៉ង់​ដែល​បាន​បញ្ចប់​ការសិក្សា​ខាង​ផ្នែក​រចនា​ម៉ូដ​ពី​ ​FDI​ ​នឹង​មក​បង្រៀន​និស្សិត​កម្ពុជា​យើង​ក្នុង​ការ​អភិវឌ្ឍ​ការ​ច្នៃ​ប្រតិដ្ឋ​ឲ្យ​សមស្រប​សម្រាប់​អតិថិជន​អឺរ៉ុប​។​ ​ជា​រៀងរាល់​ឆ្នាំ​អ្នក​រចនា​ម៉ូដ​ចំនួន​ ​៥​ ​រូប​នឹង​មានឱកាស​ទៅ​ទស្សនា​ ​Bazaar​ ​Berlin​ ​ដើម្បី​ផ្សព្វផ្សាយ​ពី​ខូ​ឡិក​ហ្សិ​នរ​បស់​ពួកគេ​និង​ស្វែងរក​បណ្តាញ​លក់​តាមរយៈ​ទីផ្សារ​ដែល​រៀបចំឡើង​ដោយ​ ​Bazaar​ ​Berlin​ ​ផ្ទាល់​ផង​ដែរ​៕

​Article​ ​by​ ​TAING​ ​KIMLY​



SUGGESTIONS