×

ឡានក្រុង​ពីរ​ជាន់​ពី​ក្រុង​ឡុ​នដុ​នក្លាយ​ជា​ ​ឡោ​នដ៍​ពីរ​ជាន់​នៅ​ក្រុងភ្នំពេញ​

TRAVEL & LIVING 5 years ago
 
 

            ពិតជា​ប្លែក​ ​និង​គួរឲ្យ​ទាក់ទាញ​បំផុត​ចំពោះ​ឡានក្រុង​កម្ពស់​ពីរ​ជាន់​ពណ៌ក្រហម​ដែល​ជា​អត្តសញ្ញាណ​នៃ​ទី​ក្រុង​ឡុ​នដុ​នប្រ​ទេស​អង់គ្លេស​មួយ​ត្រូវ​បាន​គេ​ប្រទះឃើញ​នៅក្នុង​ប្លុក​មួយ​នៃ​សង្កាត់​ទន្លេបាសាក់​ ​ក្រុងភ្នំពេញ​។​ ​ឡានក្រុង​ពីរ​ជាន់​នេះ​ត្រូវ​បាន​គេ​កែច្នៃ​ក្លាយជា​ឡោ​នដ៍​ពិសារ​ស្រា​ដ៏​គួរឲ្យ​ទាក់ទាញ​ជាទីបំផុត​ ​និង​មិនធ្លាប់​មាន​ពីមុន​មក​ឡើយ​នៅ​តំបន់​ ​បា​សា​ក់​ឡេន​ ​(​Bassac​ ​Lane​)​ ​នេះ​។​ ​ឡោ​នដ៍​ដែល​កែច្នៃ​ពី​ឡានក្រុង​ពីរ​ជាន់​នេះ​មានឈ្មោះ​ថា​ ​«​The​ ​Bus​»​ ​ត្រូវ​បាន​លោក​ ​បេន​ចា​មីន​ ​ថូ​ម៉ា​ឡា​ ​(​Benjamin​ ​Thomalla​)​ ​ដែល​មាន​សញ្ជាតិ​អាហ្រ្វិក​ខាងត្បូង​ ​បាន​ទិញ​ពី​ក្រុមហ៊ុន​ក្នុង​ស្រុកខ្មែរ​មួយ​ ​ដើម្បី​បង្កើត​នូវ​អ្វី​ដែល​ថ្មី​និង​ប្លែក​ ​ដែល​ជា​ចំណង់​ចំណូល​របស់​លោក។​

​            «​The​ ​Bus​»​ ​ទើបតែ​ចាប់ផ្ដើម​បើក​សាកល្បង​ប្រមាណ​ជា​ ​៣​សប្ដាហ៍​ប៉ុណ្ណោះ​ ​ក៏ប៉ុន្តែ​ឡោ​នដ៍​ដ៏​ប្លែក​នេះ​បាន​ទាក់ទាញ​ភ្ញៀវ​ជាច្រើន​ ​ជាពិសេស​គឺ​ភ្ញៀវ​បរទេស​ដែល​ចូល​មក​ពិសារ​ស្រា​ ​និង​ជជែកគ្នា​លេង​យ៉ាង​អ៊ូអរ​។​ ​ទោះជា​យ៉ាងនេះ​ក្តី​ ​លោក​ ​បេន​ចា​មីន​ ​ដែល​ជា​ម្ចាស់​ឡោ​នដ៍​មួយ​នេះ​បាន​បង្ហើប​ប្រាប់​សូ​វរីន​ឲ្យដឹង​ថា​ ​«​The​ ​Bus​»​ ​គ្រោង​នឹង​បើក​សម្ពោធ​ជា​ផ្លូវការ​នៅ​ថ្ងៃទី​ ​០១​ ​ខែកញ្ញា​​ ​ខាងមុខនេះ​។​ ​លោក​បេន​ចា​មីន​ ​ដែល​ធ្លាប់​ជា​មេ​ចុងភៅ​ ​និង​ធ្លាប់​បម្រើការ​នៅក្នុង​វិស័យ​បដិសណ្ឋារ​កិច្ច​ជាច្រើន​ឆ្នាំ​ ​និង​ធ្លាប់​មកដល់​ខេត្តសៀមរាប​ដំបូង​កាលពី​ឆ្នាំ​ ​២០១២​ ​ផង​នោះ​ ​បាន​សិក្សា​និង​ស្វែងយល់​ពី​ទំនោរទី​ផ្សារ​ក្នុង​ស្រុក​ ​ហើយ​បាន​បង្កើត​នូវ​រសជាតិ​ស្រា​ក្រឡុក​ដ៏​ឈ្ងុយឆ្ងាញ់​ជាច្រើន​នៅ​ ​«​The​ ​Bus​»​ ​នេះ​ផង​ដែរ។​

​            យ៉ាងណាមិញ​ ​ឡានក្រុង​នេះ​នៅតែ​អាច​ដំណើរការ​ និង​អាច​បើកបរ​បាន​ធម្មតា​ ​បើ​ទោះបី​ក្លាយជា​កន្លែង​ពិសារ​ស្រា​ក៏ដោយ​ ​នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក​ ​បេន​ចា​មីន​។​ ​«​ខ្ញុំ​ធ្លាប់​បើក​សាកល្បង​ ​ឡាន​នេះ​នៅក្នុង​ក្រុង​រួចមក​ហើយ​ ​តែ​ដោយសារតែ​វា​ខ្ពស់​ពេក​និង​មិនសូវ​អំណោយផល​ល្អ​ក្នុង​ការ​បើកបរ​នៅ​ស្រុកខ្មែរ​ដូច្នេះ​ ​ខ្ញុំ​ក៏​សម្រេចចិត្ត​កែច្នៃ​វា​ឲ្យ​ចំហរ​ហើយ​ដាក់​កន្លែង​អង្គុយលេង​ជជែកគ្នា​តែម្ដង​ទៅ​»។​

​            គួរ​ជម្រាប​ផង​ដែរ​ថា​ចាប់ពី​ថ្ងៃទី​ ​១​ ​ខែកញ្ញា​​ ​តទៅ​ ​«​ ​The​ ​Bus​ ​»​ ​នឹង​បើកទ្វារ​ទទួលស្វាគមន៍​ភ្ញៀវ​ទាំងឡាយ​ចាប់ពី​ម៉ោង​ ​៤​ ​រសៀល​ ​រហូតដល់​ម៉ោង​ ​១១​ ​យប់​ ​ជា​រៀងរាល់ថ្ងៃ​ចន្ទ​ដល់​សុក្រ​ ​និង​ ​ម៉ោង​ ​២ថ្ងៃ​ ​ដល់​ ​ម៉ោង​ ​១២​ ​យប់​នៅ​រៀងរាល់ថ្ងៃ​សៅរ៍​និង​អាទិត្យ៕​

​Article​ ​by​ ​KEO​ ​SONG​


SUGGESTIONS