×

ប្រលង​ចប់ហើយ​ ​នៅឡើយ​លទ្ធផល​!​ ​សង្ខេប​ព្រឹត្តិ​ការណ៍​សំ​ខាន់​ៗ​នៃ​ការ​ប្រលង​បាក់ឌុប​ឡើងវិញ​

NEWS a month ago
 
 

          ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ ​ឬ​បាក់ឌុប​ ​សម័យ​ប្រឡង​ ​ថ្ងៃទី​ ​១៩​ ​និង​ ​២០​ ​ខែសីហា​ឆ្នាំ​ ​២០១៩​ ​បាន​ប្រព្រឹត្តិ​ទៅ​យ៉ាង​រលូន​ ​ក្រោម​ពាក្យស្លោក​ ​«​អ្នកចេះ​គឺ​ជាប់​»​ ​និង​ ​«​អប្បមាទ​»​ ​(​សេចក្ដី​មិន​ធ្វេស​,​ ​មិន​ប្រហែស​,​ ​ការ​មិន​ធ្វេសស្មារតី​;​ ​ការ​ប្រុងប្រយ័ត្ន​ជានិច្ច​,​ ​ការ​ប្រុង​មិន​ឲ្យ​ភ្លាំងភ្លាត់​;​ ​ការ​ប្រយ័ត្ន​មិន​ធ្វើអំពើ​អាក្រក់​)​ ​របស់​ ​ឯកឧត្ដម​ ​ហង់​ ​ជួន​ណា​រ៉ុន​ ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ ​យុវជន​និងកីឡា​។​ ​សម័យ​ប្រឡង​ឆ្នាំ​ ​២០១៩​ ​នេះ​មានការ​ចូលរួម​ពី​មន្រ្តី​អប់រំ​គ្រប់​លំដាប់ថ្នាក់​ ​ប្រមាណ​ ​២​ ​ម៉ឺន​នាក់​ ​និង​ ​គរុសិស្ស​-​និស្សិត​ជា​ជំនួយការ​អប្បមាទ​ជិត​ ​២​ ​៥០០នាក់​ ​និង​ភាគី​ពាក់ព័ន្ធ​ជាច្រើន​រួមមាន​ ​អ​ជ្ញា​ធរ​ដែនដី​ ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ ​យុវជន​ស្ម័គ្រចិត្ត​នៃ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ជាង​ ​២​ ​០០នាក់​ ​កងកម្លាំង​មានសមត្ថកិច្ច​ទាំង​បី​ប្រភេទ​ ​និង​ប្រជា​ការពារ​ប្រមាណ​ ​១០​ ​០០០​ ​នាក់​ ​មន្រ្តី​សុខាភិបាល​ប្រចាំ​មណ្ឌល​ប្រឡង​និង​មូលដ្ឋាន​សុខាភិបាល​និង​អ្នក​ពាក់ព័ន្ធ​ទាំងឡាយ​ទៀត​ ​នេះ​បើ​យោង​តាម​សេចក្តី​ប្រកា​សព័​ត៍​មាន​របស់ក្រ​សួង​អប់រំ​យុវជន​និងកីឡា​ ​ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃទី​ ​២០​ ​ខែសីហា​។​ ​សម័យ​ប្រលង​ឆ្នាំនេះ​ ​មាន​មណ្ឌល​ប្រឡង​ ​២០២​ ​មណ្ឌល​ ​ដោយ​ចែកចេញជា​ ​៤៨០៩បន្ទប់​ ​នៅ​ទូទាំង​ប្រទេស​ ​និង​បាន​ចាយ​ថវិកា​សរុប​ ​៥​ ​លាន​ដុល្លារ​ដូច​កាលពី​ឆ្នាំ​មុន​ៗ​ផង​ដែរ​។​ ​ឯកឧត្តម​ ​ហង់​ជួន​ ​ណា​រ៉ុន​ ​បាន​គូសបញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ ​RFI​ ​ថា​ ​ទឹកប្រាក់​៥លាន​ដុល្លារ​នេះ​ ​ឧបត្ថម្ភ​ទៅលើ​លោកគ្រូ​ ​អ្នកគ្រូ​ ​ដែល​ជា​អនុរក្ស​គ្រប់​ដំណាក់កាល​នៃ​ការ​ប្រលង​ចំនួន​ជាង២ម៉ឺន​នាក់​ ​និង​ក្រុម​ការងារ​​គ្រប់គ្រង​មណ្ឌល​ ​រួម​នឹង​ការទិញ​សម្ភារៈ​ផ្សេង​ៗ​សម្រាប់​រៀបចំ​ដំណើរការ​ប្រឡង​រយៈពេល​ពីរ​ថ្ងៃនេះ​ ​។​ ​

          ​ការ​ប្រឡង​ឆ្នាំនេះ​គេ​សង្គេ​ត​ឃើញ​ជាទូទៅ​ថា​ ​បេក្ខជន​ប្រឡង​ ​មានការ​ស្វះស្វែង​និង​បាន​ត្រៀមខ្លួន​បាន​យ៉ាង​ល្អ​ចាប់តាំងពី​មុន​ថ្ងៃ​ប្រឡង​រហូត​មក​។​ ​យ៉ាងណាមិញ​ ​សម័យ​ប្រលង​ឆ្នាំនេះ​មាន​សិស្ស​មួយ​រូប​បាន​ស្លាប់​ដោយសារតែ​គ្រោះថ្នាក់​ចរាចរណ៍​ ​បន្ទាប់ពី​ខ្លួន​មក​ពី​មើល​ឈ្មោះ​ប្រលង​កាលពី​ថ្ងៃទី​ ​១៨​ ​ខែ​ ​មេសា​ ​កន្លងទៅ​ផង​ដែរ​។​

          ​នៅ​ថ្ងៃទី១​ ​បេក្ខជន​ប្រឡង​សរុប​មាន​ចំនួន​ ​១១៧​ ​០៤៣​ ​នាក់​ ​ស្រី​ ​៦០៤២៧​ ​នាក់​ ​និង​បេក្ខជន​អវត្តមាន​សរុប​ចំនួន​ ​១៧៤៥នាក់​ ​(​១.៤៩​%​)​ ​ស្រី​ ​៦៧៨​ ​នាក់​។​ ​បេក្ខជន​មាន​បញ្ហា​សុខភាព​មាន​ចំនួន​ ​៤៣ករណី​ ​ប៉ុន្តែ​អាច​ដំណើរការ​ប្រឡង​បន្ត​ទៀត​បាន​ ​បន្ទាប់ពី​ទទួល​បានការ​សង្គ្រោះ​បឋម​។​ ​មានតែ​បេក្ខជន​ ​១​ ​រូប​ប៉ុណ្ណោះ​ ​នៅ​ខេត្ត​ត្បូងឃ្មុំ​ ​ដែល​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​និង​បញ្ជូន​ទៅ​មន្ទី​ពេទ្យ​ភ្លាម​ៗ​ហើយ​ពុំ​អាច​ត្រលប់​មក​ប្រលង​វិញ​បាន​ឡើយ​។​ ​បេក្ខនារី​មួយ​រូប​ ​នៅ​ ​មណ្ឌល​វិទ្យាល័យ១០មករា​ ​ខេត្តសៀមរាប​ ​ត្រូវ​បាន​ធ្លាក់​ដោយ​ស្វ័យប្រវត្តិ​ ​ដោយសារតែ​មក​ប្រលង​យឺត​ជាង​កន្លះម៉ោង​ ​ក្រោយ​ជួង​លើក​ទីពីរ​។​ ​
​ដោយឡែក​​នៅ​ថ្ងៃទី​ពីរ​ចំនួន​បេក្ខជន​អវត្តមាន​ចំនួន​ ​១៨១៨​ ​នាក់​ ​ស្រី​ ​៦៩៦នាក់​ ​ជា​ភាគរយ​ ​១.៥៥​%​។​ ​បេក្ខជន​មាន​បញ្ហា​សុខភាព​ចំនួន៦៣ករណី​ ​ក្នុង​នោះ​មិន​អាច​វិលត្រឡប់​មក​ប្រឡង​វិញ​ ​៣ករណី​ ​ចំណែក​បេក្ខជន​ផ្សេងទៀត​បន្ត​ប្រឡង​ជា​បន្ត​ទៀត​បាន​ ​បន្ទាប់ពី​ទទួល​បានការ​សង្គ្រោះ​បឋម​។

          ​លទ្ធផល​ប្រឡង​នឹង​ត្រូវ​ប្រកាស​នៅ​តាម​មណ្ឌល​ប្រឡង​ក្នុង​រាជធានី​ភ្នំពេញ​ ​និង​ខេត្ត​កណ្ដាល​ ​នា​រសៀល​ថ្ងៃទី១០​ ​ខែកញ្ញា​ ​ឆ្នាំ២០១៩​ ​និង​នៅ​តាម​មណ្ឌល​ប្រឡង​ក្នុង​ខេត្ត​ផ្សេងទៀត​ ​នា​ថ្ងៃទី១១​ ​ខែកញ្ញា​ ​ឆ្នាំ២០១៩​ ​ព្រមទាំង​ផ្សព្វផ្សាយ​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​ផ្លូវការ​របស់ក្រ​សួង​អប់រំ​ ​យុវជន​ ​និងកីឡា​ ​facebook.com​/​moeys.gov.kh​៕​



SUGGESTIONS