×

តើ​អ្វីទៅ​ជា​ ​«​Speakeasy​»​ ​បារ​?​ ​

TRAVEL & LIVING 5 years ago
 
 

​          Speakeasy​ ​មិនមែន​មានន័យថា​បារ​ដែល​ស្រួល​និយាយ​គ្នា​ទេ​ ​តែ​វា​គឺជា​បារ​ដែល​បើក​លក់​គ្រឿងស្រវឹង​បែប​សម្ងាត់​ ​និង​លាក់បាំង​ដែល​មើល​ពី​ខាងក្រៅ​ទៅ​សឹងតែ​មិនដឹង​ថា​ជា​បារ​ ​ឬ​កន្លែង​ជួបជុំ​ជជែកគ្នា​ឡើយ​។​ ​Speakeasy​ ​ខ្លះ​មានតែ​ទ្វារ​តូច​មួយ​ ​គ្មាន​ផ្លាក​ ​គ្មាន​ឈ្មោះ​ ​ឬ​ឡូ​ហ្កូ​សម្គាល់​ណាមួយ​ឡើយ​ ​រហូតដល់​គេ​បើកទ្វារ​ ​ចូល​តាម​ច្រក​សម្ងាត់​ ​របស់​បារ​នោះ​ទើបបាន​គេ​ឃើញ​មានការ​តុបតែង​ ​ជា​លក្ខណៈ​បារ​ ​មាន​ភ្លើងពណ៌​ ​កន្លែង​អង្គុយលេង​ ​កន្លែង​ច្រៀងរាំ​អម​ជាមួយនឹង​ការ​ចាក់ភ្លេង​តាម​ទំនោរ​បារ​របស់​គេ​។​ ​ខ្លះ​មាន​ទីតាំងនៅ​ក្នុង​ផ្លូវ​តូច​ដែល​មិនសូវ​មាន​មនុស្ស​ឆ្លងកាត់​ច្រើន​ ​ខ្លះទៅ​នៅក្នុង​ហាងកាត់សក់​ ​ឬ​ហាង​លក់​សម្ភារ​ផ្សេង​ៗ​ ​ហើយ​ខ្លះទៀត​ក៏​នៅ​ក្រោម​ដី​ជាដើម​។​ ​Speakeasy​ ​បារ​ខ្លះ​ក៏បាន​បម្លែង​ខ្លួន​ជា​ភោជនីយដ្ឋាន​បម្រើ​ម្ហូប​ជាច្រើន​មុខ​ក៏​មាន​។​ ​Speakeasy​ ​គឺជា​បារ​ដែល​មនុស្ស​ទូទៅ​ពិបាក​រក​ ​ហើយ​អ្នក​ដែល​បាន​ស្គាល់​ ​ភាគច្រើន​គឺ​គេ​ដឹង​តាម​គ្នា​ ​ឬ​ជា​អ្នក​ដែល​និយម​ចូលចិត្ត​រុករក​កន្លែង​ប្លែក​ៗ​។​ ​ក៏ប៉ុន្តែ​នៅក្នុង​សម័យ​ ​អ៊ី​ន​ធើ​ណែ​ត​ ​នេះ​គេ​ហាក់​មិន​ពិបាក​រក​ឡើយ​ ​ព្រោះ​បារ​ដែល​មាន​លក្ខណៈ​ជា​ ​Speakeasy​ ​ខ្លះ​បាន​ផ្សព្វផ្សាយ​នៅក្នុង​បណ្ដាញ​សង្គម​និង​អ៊ី​ន​ធើ​ណែ​ត​ជាដើម​។​

Image Courtaesy:  Menaka Lounge

          Speakeasy​ ​មាន​ដើមកំណើត​នៅ​ប្រទេស​អាមេរិក​ក្នុងអំឡុងឆ្នាំ​ ​១៩២០​-​១៩៣៣​ ​ដែល​កាលនោះ​គ្រឿងស្រវឹង​ត្រូវ​បាន​ហាមឃាត់​ប្រើប្រាស់​ ​ហើយ​បារ​នេះ​ក៏​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ដាក់​លក់​គ្រឿងស្រវឹង​លក្ខណៈ​ខុសច្បាប់​។​ ​ក៏ប៉ុន្តែ​រហូតមកដល់​បច្ចុប្បន្ន​នេះ​ ​Speakeasy​ ​បាន​ក្លាយជា​គំរូ​ម៉ូត​បារ​មួយ​ដ៏​ពេញនិយម​នៅ​ទូទាំង​ពិភពលោក​ ​មិនថា​នៅ​ ​អាមេរិក​ ​បារាំង​ ​ឬប្រទេស​សឹង្ហ​បុរី​ឡើយ​ ​ហើយ​ឥឡូវនេះ​ក៏បាន​ហូរ​ចូល​មក​កម្ពុជា​ដោយ​សម្ងំ​លាក់ខ្លួន​នៅ​ក្រុងភ្នំពេញ​និង​ ​ខេត្តសៀមរាប​ ​ហើយ​កំពុងតែ​ស្រូប​ទាញ​ប្រជាប្រិយ​ភាព​យ៉ាង​ខ្លំា​ង​ពីសំណាក់​ភ្ញៀវ​ទេសចរ​ជាតិ​ ​និង​ ​អន្តរជាតិ​ជាច្រើន​ផង​ដែរ​។​ ​សូ​វរីន​សូម​ណែនាំ​បារ​ជា​លក្ខណៈ​ ​Speakeasy​ ​មួយចំនួន​ដែល​មាន​វត្តមាន​នៅ​ក្រុងភ្នំពេញ​ដូចជា​៖​ ​Batt​ ​Bong​,​ ​Underground​,​ ​Long​ ​After​ ​Dark​ ​និង​នៅ​សៀមរាប​ដូចជា​ ​Menaka​ ​Lounge​ ​ជាដើម​៕​

Article​ ​by​ ​KEO​ ​SONG​


SUGGESTIONS