×

បង្វែរ​អារម្មណ៍​មក​ទស្សនា​នូវ​ស្នាដៃ​របស់​បេក្ខជន​ ​បេក្ខនារី១០រូប​ ​និង​បេក្ខនារី​ដើរ​ម៉ូត១០រូប​ ​ក្នុង​កម្មវិធី​ ​ABC​ ​Lions​ ​of​ ​Fashion​ ​

ENTERTAINMENT 3 months ago
 
 

​          ​នា​ល្ងាច​ថ្ងៃសៅរ៍​ ​ទី២៤​ ​ខែសីហា​ ​កន្លង​ទៅ​ថ្មី​ៗ​នេះ​ ​ក្រុមហ៊ុនស្រា​បៀរ​ ​ABC​ ​Extra​ ​Stout​ ​បាន​រៀបចំ​នូវ​កម្មវិធី​បង្ហាញ​ម៉ូត​មួយ​មានឈ្មោះ​ថា​ ​«​ABC​ ​Lions​ ​of​ ​Fashion​»​ ​ដើម្បី​បង្ហាញ​នូវ​ស្នាដៃ​ពិ​សេស​ៗ​ ​ក៏ដូចជា​ភាព​ប៉ិនប្រសប់​នៃ​ការ​ច្នៃ​ប្រតិដ្ឋ​របស់​បេក្ខជន​ ​បេក្ខនារី១០រូប​ ​និង​ភាព​ក្លាហាន​របស់​បេក្ខនារី​ដើរ​ម៉ូត​ទាំង១០រូប​ ​ដើម្បី​បង្ហាញ​ម៉ូត​សម្លៀកបំពាក់​ក្នុង​វគ្គ​ជម្រុះ​ទី១​ ​ដែល​បាន​ប្រារព្ធ​នៅ​ ​ភោជនីយដ្ឋាន​ ​Chinese​ ​House​ ​រាជធានី​ភ្នំពេញ​។​ ​ជាមួយនឹង​ព្រឹត្តិ​ការណ៍​នេះ​ដែរ​ ​គេ​សង្កេតឃើញ​ថា​ ​គណៈកម្មការ​ដែល​បាន​ចូលរួម​វាយតម្លៃ​ស្នាដៃ​របស់​បេក្ខជន​ ​បេក្ខនារី១០រូប​ ​និង​បេក្ខនារី​ដើរ​ម៉ូត១០រូប​ ​ក្នុង​កម្មវិធី​នេះ​ ​សុទ្ធសឹងតែ​ជា​អ្នកមាន​បទពិសោធន៍​ជាច្រើន​ឆ្នាំ​ក្នុង​វិ​ស័យ​ហ្វេ​ហ្សិន​ទៀតផង​។​

​          ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​នេះ​ជា​ការប្រកួត​នៃ​ការ​បង្ហាញ​ម៉ូត​ស្នាដៃ​របស់​បេក្ខជន​ ​បេក្ខនារី១០រូប​ ​និង​ភាព​ក្លាហាន​របស់​បេក្ខនារី​ដើរ​ម៉ូត​ទាំង១០រូប​ ​ក្នុង​វគ្គ​ជម្រុះ​ទី១តែប៉ុណ្ណោះ​។​ ​យ៉ាងណាមិញ​ ​សូមកុំ​ភ្លេច​ចូលរួម​តាមដាន​ទស្សនា​នៃ​ការប្រកួត​វគ្គ​បន្ត​ទៀត​ ​ថា​តើ​បេក្ខជន​ ​ឬ​បេក្ខនារី​ ​រូប​ណា​ដែល​អាច​ដណ្តើម​យកជ័យ​លាភី​ ​ដើម្បី​បន្ត​ទៅ​វគ្គ​ផ្តាច់​ព្រ័​ត​៕​

​Article​ ​by​ ​PAN​ ​SIVLY



SUGGESTIONS