Ice-Pearl នាឡិកាដៃម៉ូដថ្មីបង្កប់ទៅដោយភាពស៊ីវិល័យសម្រាប់នារីទាន់សម័យ
NEWS 5 years ago ក្រុមហ៊ុននាឡិកាដៃ Watch Empire តែងបម្រើអតិថិជនជាមួយនឹងចម្រុះម៉ូដនាឡិកាថ្មីៗស្រស់ស្អាត ស៊ីវិល័យ ប្រកបដោយគុណភាពខ្ពស់ និងតម្លៃសមរម្យ ជាពិសេស រាល់នាឡិកាដៃរបស់ Ice-Watch តែងជាជម្រើសទីមួយសម្រាប់សុភាពបុរស និងសុភាពនារីទាំងឡាយក្នុងយុគសម័យថ្មីនេះតែម្តង។ ទន្ទឹមនឹងការគាំទ្រដ៏ច្រើនសន្ធឹកសន្ធាប់ពីអតិថិជន Watch Empire នឹងមិនធ្វើឲ្យអតិថិជនខកបំណងឡើយ ដែលនាពេលខាងមុខនេះនឹងបង្ហាញជូននូវម៉ូដនាឡិកាដៃដ៏ថ្មីសន្លាងមួយ អមដោយការរចនាម៉ូដប្លែកភ្នែកដែលមានលក្ខណៈខុសពីម៉ូដនាឡិកាដៃ Ice-Watch ដទៃដែលបានចរាចរលក់នៅលើទីផ្សារ។
ម៉ូដថ្មីដែលត្រូវបានប្រសិទ្ធនាមហាក់ប្លែកពីម៉ូឌែលមុនៗនោះគឺមានឈ្មោះថា Ice pearl ផលិតផលថ្មីផលិតចេញពីសម្បកខ្យងរបស់ Ice-Watch សម្រាប់ចុងឆ្នាំ2019នេះ ក្រុមហ៊ុននាឡិកាដៃ fashion Ice-Watch បាននាំយកមកនូវរសជាតិថ្មីនោះគឺ Ice-Pearl ។ Ice-Pearl គឺជាម៉ូឌែលថ្មីដែល Ice-Watch បានយកសម្បកខ្យងពិតៗមកច្នៃជានាឡិការសម្រាប់សុភាពនារីទាន់សម័យគ្រប់រូបដែលកំពុងស្វែងរកនាឡិកាដៃដែលអាចប្រើប្រាស់គ្រប់កាលៈទេសៈទៅតាមបរិបទសម័យថ្មីនៃបច្ចេកវិទ្យាដ៏ទាន់សម័យនេះ។ ក្រុមអ្នកអ្នករចនាម៉ូដ(design) របស់នាឡិកាដៃ Ice-Watch បានលើកឡើងថា “ វាមិនងាយស្រួលនោះទេសម្រាប់សុភាពនារីដែលត្រូវគិតគូរទៅលើការតុបតែងខ្លួនគ្រប់ពេលនោះដូចនេះដើម្បីសម្រួលដល់ការតុបតែងខ្លួនប្រចាំថ្ងៃរបស់សុភាពនារីគ្រប់រូបយើងបានធ្វើឱ្យនាឡិកាដៃថ្មីនេះទៅជាផ្នែកមួយនៃគ្រឿងអលង្ការដែលអាចប្រើប្រាស់គ្រប់ពេលវេលា។ បើទោះបីជាក្នុងថ្ងៃតែមួយអ្នកត្រូវទៅធ្វើការ ចូលរួមកម្មវិធី ឬមានការណាត់ជួបជាមួយមនុស្សពិសេស អ្នកនឹងមិនចាំបាច់ខ្វល់ខ្វាយក្នុងការរើសនាឡិកាដៃ ឬគ្រឿងអលង្ការឱ្យត្រូវនឹងសម្លៀកបំពាក់អ្នកទៀតទេ ពីព្រោះIce-Pearl សក្តិសមជាមួយការតុបតែងគ្រប់កាលៈទេសៈ។ សូមបញ្ជាក់ផងដែរថា Ice-Pearl បាននាំមកនូវជម្រើស3ទំហំខុសគ្នាគឺ ( Medium , Small and Mini ) ជាមួយនឹងពណ៍ Fashion កំពុងពេញនិយមដូចជា White , Stormy Grey , Night Blue , Blush Pink ។ ដោយផ្ទៃខាងមុខនៃនាឡិកាធ្វើពីសម្បកខ្យងពិតៗ ជាមួយកញ្ចក់ Mineral Crystal ធន់នឹងការសឹកឆ្កូតជាងកញ្ចក់ធម្មតា។ រីឯខ្សែនាឡិកា និងតួនាឡិកាទាំងមូលធ្វើពីជ័រស៊ីលីកូន ដែលធន់នឹងទឹករួមជាមួយការប្រើប្រាស់ប្រចាំថ្ងៃយ៉ាងសក្តិសម។ បន្ថែមលើសនេះទៀត គ្រាប់លេខនឹងផ្នែកផ្សេងទៀតរបស់នាឡិកាធ្វើឡើងពី stainless steel ដែលធ្វើឱ្យរូបរាងនាឡិការទាំងមូលមើលទៅកាន់តែទាក់ទាញ។ អ្វីដែលកាន់តែពិសេសនោះ Ice-Pearl នឹងនាំមកជាមួយតម្លៃត្រឹមតែ ១២៩ដុល្លារតែប៉ុណ្ណោះ ដែលជាតម្លៃមួយដ៏សមរម្យ។ លោកអ្នកអាចស្វែងរក Ice-Pearl នៅគ្រប់សាខារបស់ក្រុមហ៊ុនWatch Empire ដូចខាងក្រោម :
+ ICE-WATCHអ៊ីអនមល១ ជាន់ទី១ ជិត Chat time ទល់មុខ Lock & Lock 077 851000
+ ICE-WATCH អុីអនមល២ ជាន់ទី១ ទល់មុខជណ្ដើរយន្តឡើងជើង 017 851000
+ WATCH EMPIRE អូឡាំព្យាជាន់ផ្ទាល់ដី 087 851000
+ WATCH EMPIRE ស្ទឹងមានជ័យ ក្នុងទំនើបស្ទឹងមានជ័យថ្មី ជាន់ផ្ទាល់ដឺ ទល់មុខ Lucky Super market ទូរសព្ទ័ 095 851000។
+ WATCH EMPIRE សូរិយា ជាន់ទី២ នៅទល់មុខ Lotteria Burger 078 851000
+ WATCH EMPIRE សៀមរាប ផ្ទះ 11E0 ផ្លូវជាតិលេខ 6 (នៅកាច់ជ្រុងស្តុបសណ្ឋាគារ សុខា និង ត្រីកោណមាត ជិតព្រះអង្គចេក ព្រះអង្គចម) ទូរសព្ទ័: 095 888850
+ WATCH EMPIRE បាត់ដំបង ផ្ទះលេខ 91E0 ផ្លូវលេខ 3 ជិតសណ្ឋាគារប៉ារីស. ឬសម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងទៅកាន់លេខទូរសព្ទ័: 077 303000។
គួរជម្រាបផងដែរថា ក្រុមហ៊ុនWatch Empire នឹងផ្តល់ជូនប្រូម៉ូសិនពិសេសសម្រាប់រដូវការបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ជាមួយនឹងការបញ្ចុះតម្លៃ ៣០ភាគរយ ទៅលើខូឡិកហ្សិនទាំងអស់របស់ Ice-Watch ពីគ្រប់សាខាក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួនទៀតផង៕
Article by HENG CHANMAKARA