×

​Mushroom​ ​Gravy​ ​In​ ​Tamil​ ​​ការី​ឥណ្ឌា​ពិសេស​ ​

TRAVEL & LIVING 2 weeks ago
 
 

គ្រឿងផ្សំ (សម្រាប់មនុស្ស២នាក់)​៖
សាច់​មាន់​ ​១៥០ក្រាម​, ផ្សិត​ខ្មៅ​ ​១០០ក្រាម​, ​​​ប៉េងប៉ោះកំប៉ុង​ ​៥០ក្រាម, ប្រេងឆា​ ​១ស្លាបព្រាបាយ​, ស្រូវ​ក្រអូប​ ​១ស្លាបព្រា​កាហ្វេ, ​ឈើអែម​ ​១ជ្រុង​តូច​, ​ខឹ្ទម​បារាំង​ ​១មើម, ​Bay​ ​Leaf​ ​ក្រៀម​ ​១សន្លឹក​, ​ម្ទេស​ខៀវ​ ​១ផ្លែ​, ​ស្ករត្នោត​ ​១/២ស្លាបព្រាបាយ​, ​អំបិល​ ​១/២ស្លាបព្រា​កាហ្វេ​, ​ស្ករស​ ​បន្តិច,​ ម្សៅ​ការី​ ១ស្លាបព្រា​កាហ្វេ​, ជីរវ៉ាន់ស៊ុយ​ ​​បន្តិច​, ទឹក​​ ​៣៥០មល

​វិធី​ធ្វើ​៖
​            ជាដំបូង​យើង​ត្រូវ​ដាំ​ឆ្នាំង​ដាក់ប្រេង​ឆា​ឲ្យ​ក្តៅ​បន្តិច​ ​បន្ទាប់មក​ដាក់​ ​ស្រូវ​ក្រអូប​ ​ឈើអែម​ ​សឹ្ល​ក Bay​ ​leaf ក្រៀម​ និង​ស្ករ​ត្នា​ត​លីង​វា​ឲ្យ​រាង​ក្រហម​រួច​ដា​ក់​ខឹ្ទម​បារាំង (ហាន់ដុំតូចៗ)​ ​និង​ម្ទេស​ខៀវ​ចូល​ទុកឲ្យ​រាង​ស្រពាប​បន្តិច​ ​ទើប​បន្ត​ដាក់​សាច់​មាន់​ និង​ម្សៅ​ការី​រួម​ទាំង​បន្លែ​ដែល​នៅសល់​ទាំងប៉ុន្មាន​ចូល​ដូចជា​ ​ប៉េងប៉ោះ​កិន​ ​និង​ផ្សិត​។​ ​ជំហាន​ចុងក្រោយ​យើង​ចាក់ទឹក​ចូល​រួច​បន្ថែម​ស្ករស​ ​និង​អំបិល​ដោយ​រំងាស់​រហូតដល់​សាច់​ និង​បន្លែ​ចូលជាតិ​គ្នា​ល្អ​ហើយ​ទើប​បន្ថែម​ជីរវ៉ាន់ស៊ុយ​ពីលើ​ជាការស្រេច​៕​

Article by HEM SOKKHIM



SUGGESTIONS