×

«​​The​ ​Perfect​ ​Motion​»​ ​ភាពយន្តឯកសារ​អំពី​ការ​វិវឌ្ឍ​នៃ​ទម្រង់​សិល្បះ​របាំ​ព្រះរាជទ្រព្យ​

NEWS 2 weeks ago
 
 

​            សិល្បៈ​នាដកម្ម​ ​គឺជា​ ​គ្រឿងអលង្ការ​ដ៏​ប្រណីត​មួយ​ដែល​បាន​លើកមុខ​មាត់​ប្រទេសជាតិ​និង​ជា​អត្តសញ្ញាណ​ជាតិ​មួយ​ដែល​បាន​ធ្វើឲ្យ​គេ​ស្គាល់​ពី​វប្បធម៌​ ​អរិយធម៌​ប្រពៃណី​ដ៏​មហស្ចារ្យ​ ​របស់​ជាតិ​ខេមរា​មាតុភូមិ​នៃ​យើង​ជា​ប្រត្យក្ស​។​ ​របាំ​ព្រះរាជទ្រព្យ​គឺជា​សិល្បៈ​នាដកម្ម​ដ៏​ធំ​មួយ​ដែល​បរទេស​តែងតែ​លួច​ស្ញប់​ស្ញើង​ថា​ជា​របាំ​ដ៏​ស្រស់​ស្អាត​ ​សម្ដែង​ចេញ​នូវ​ចលនា​ល្វត​ល្វន់​ ​បង្កប់​ដោយ​អត្ថន័យ​និង​អត្ថរស​ជា​ពន់ពេក​។​ ​របាំ​ដ៏​មានតម្លៃ​និង​គ្មានអ្វី​មក​អាច​កាត់ថ្លៃ​បាន​នេះ​ត្រូវ​បាន​ពិភពលោក​ទទួលស្គាល់​និង​បាន​ចុះ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្ស​ ​នៅ​ថ្ងៃទី​ ​០៧​ ​ខែវិច្ឆិកា​ ​ឆ្នាំ​ ​២០០៣​ ​។​ ​ក៏ប៉ុន្តែ​ប្រវត្តិ​និង​ការ​វិវឌ្ឍ​របស់​របាំ​ព្រះរាជទ្រព្យ​ហាក់​នៅ​មានកម្រិត​ដែល​មនុស្ស​ខ្មែរ​ភាគតិច​ណាស់​បានដឹង​និង​បាន​ស្វែងយល់​ ​ជាពិសេស​នោះ​ក្មេង​ខ្មែរ​ជំនាន់​ក្រោយ​មួយចំនួន​ធំ​នៅ​ពុំ​ទាន់បាន​ទស្សនា​និង​បាន​ស្គាល់​នៅឡើយ​ផង។​

​            ភាពយន្តឯកសារ​មួយ​មាន​ចំណងជើង​ថា​ ​«​the​ ​perfect​ ​motion​»​ ​ជា​វីដេអូ​មួយ​ដែល​បង្ហាញ​អំពី​ប្រវត្តិ​ជាង​មួ​យស​ត្ស​វត្ត​នៃ​របាំ​ព្រះរាជទ្រព្យ​ដែល​ផលិត​ដោយ​ផលិតករ​បរទេស​ពីរ​រូប​គ្រោង​នឹង​ចាក់​បញ្ចាំង​នៅ​ឆ្នាំ​ ​២០២០​ ​ខាងមុខ​ ​។​ ​វីដេអូ​ឯកសារ​នេះ​មាន​ថេរវេលា​មួយម៉ោងកន្លះ​ ​រៀបរាប់​អំពី​ ​ការ​វិវឌ្ឍ​នៃ​ទម្រង់​សិល្បះ​របាំ​ព្រះរាជទ្រព្យ​ជា​បី​ដំណាក់កាល​ដោយ​ចាប់ពី​រជ្ជកាល​ព្រះបាទ​ស៊ីសុវត្ថិ​ ​ឆ្លងកាត់​រជ្ជកាល​ព្រះ​មហាក្សត្រី​យា​នី​ ​ព្រះស៊ីសុវត្ថិ​មុនីវង្ស​ ​កុសុមៈ​នារី​រត​ន៍​សិរី​វឌ្ឍនា​ ​រហូតដល់​រជ្ជកាល​សម័យ​ព្រះបាទ​នរោត្តម​ ​សីហនុ​ ​មកដល់​បច្ចុប្បន្ន​ ​ហើយ​ភាពយន្តឯកសារ​នេះ​ ​កំពុងតែ​បញ្ចប់​ការផលិត​នៅ​ចុងឆ្នាំ២០១៩នេះ​ ​។​ ​ភាពយន្តឯកសារ​នេះ​ជា​ស្នាដៃ​របស់​ផលិតករ​ជនជាតិ​បារាំង​លោក​ ​Pierre​ ​Kogan​ ​និង​ដឹកនាំ​សម្តែង​ដោយ​ ​លោក​ ​Xavier​ ​de​ ​Lauzanne​ ​ដែល​ត្រូវ​បាន​ជំរុញ​ទឹកចិត្ត​ចេញពី​រូបគំនូរ​របស់​វិចិត្រករ​ ​Auguste​ ​Rodin​ ​ដែល​បាន​គូរ​រាល់​កាយវិការ​របស់​ ​នាដករ​របាំ​ព្រះរាជទ្រព្យ​ជាង​ ​១៣០សន្លឹក​នៅ​ឆ្នាំ​ ​១៩០៦​។​ ​កាលនោះ​ ​Auguste​ ​Rodin​ ​បាន​ចូលរួម​ទស្សនា​ដោយ​ផ្ទាល់​នៃ​ការសម្ដែង​របាំ​ព្រះរាជទ្រព្យ​ដែល​ព្រះបាទ​ស៊ីសុវត្ថិ​ទ្រង់​ដឹកនាំ​ទៅ​សម្ដែង​ជាលើកដំបូង​ ​នៅ​ទីក្រុង​ប៉ារីស​ ​។​ ​ដោយសារតែ​ ​ចាប់ចិត្ត​ប្រតិព័ទ្ធ​នឹង​ចលនា​ចង្វាក់រាំ​របស់​នាដករ​ខ្មែរ​នៅ​គ្រានោះ​ ​Auguste​ ​Rodin​ ​ក៏​តាម​ក្រុម​នាដករ​រហូតដល់​ទីក្រុង​ម៉ាក​សី​ ​ដើម្បី​គូរ​គ្រប់​កាយវិការ​រាំ​ទាំងអស់​។​ ​រហូតមកដល់​សព្វថ្ងៃ​នេះ​ ​រូបគំនូរ​របស់​ ​August​ ​Rodin​ ​កំពុងតែ​មាន​ភាព​ល្បីល្បាញ​ខ្លាំង​នៅ​អឺរ៉ុប​ផង​ដែរ។​ ​

Xavier​ ​de​ ​Lauzanne

​            រហូតដល់​សម័យ​យង់​ឃ្លង​ខ្មែរ​ ​របាំ​នេះ​ក៏បាន​បាត់បង់​ទៅ​។​ ​បន្ទាប់ពី​សម័យ​ប៉ុ​លព​ត​ដួល​រលំ​ ​របាំ​ព្រះរាជទ្រព្យ​ក៏​ចាប់ផ្តើម​រស់រាន​ឡើងវិញ​ ​ក្រោម​ការស្រោចស្រង់​ពី​នាដករ​ជើងចាស់​ដែល​រួចផុត​ជីវិត​ ​ពី​សម័យនេះ​។​ ​សូម​អរព្រះគុណ​ដល់​ ​សម្តេច​ព្រះរាជ​បុត្រី​ ​ព្រះរៀម​នរោត្តម​បុប្ផា​ទេវី​ ​អតីត​នាដកា​មួយ​អង្គ​និង​អម​ព្រះរាជ​ដំណើរ​ដោយ​ ​ព្រះអង្គ​ម្ចាស់​ ​ស៊ី​សុ​វត្ថិ​តេ​ស្សូ​ ​ក្នុង​ព្រះរាជ​បូ​នី​យកិ​ច្ច​ដឹកនាំ​លើកកម្ពស់​និង​បាន​ស្តារ​មុខមាត់​របាំ​ព្រះរាជទ្រព្យ​ឡើងវិញ​លើឆាកអន្តរជាតិ​រហូតមកដល់​សព្វថ្ងៃ​។​ ​នៅក្នុង​ខ្សែភាពយន្ត​នេះ​ក៏​មាន​ផង​ដែរ​នូវ​កិច្ច​សម្ភាសន៍​ជាមួយនឹង​អ្នកគ្រូ​ ​វ័ន​ ​សា​វ៉ៃ​ ​ដែល​ជា​អតីត​នារី​របាំ​អប្សរា​ជាមួយ​តួ​ធំៗ​កាលពី​សម័យ​សង្គម​រាស្រ្តនិយម​ ​ហើយក៏​នឹង​មានការ​រៀបរាប់​បន្ថែម​ពីសំណាក់​លោកគ្រូ​ ​ព្រឿង​ ​ឈាង​ ​អតីត​តួ​ហនុមាន​ក្នុង​ជំនាន់​ជាមួយគ្នា​ ​និង​នាដកា​ជាច្រើន​រូប​ទៀត​មិនថា​ជំនាន់​មុន​និង​ជំនាន់​ក្រោយ​ឡើយ​។​ ​ភាពយន្តឯកសារ​ពហុ​ភាសា​ ​«​The​ ​perfect​ ​motion​»​ ​នេះ​នឹង​ចាក់​បញ្ចាំង​ក្នុង​មហោស្រព​អន្តរ​ជា​តិ​ធំៗ​នៅ​ឆ្នាំ​ ​២០២០​ ​មុននឹង​បញ្ចាំង​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​បាន​ទស្សនា៕​

​Article​ ​by​ ​KEO​ ​SONG​

Pierre​ ​Kogan



SUGGESTIONS