×

វគ្គ​ជម្រុះ​លើក​ទីពីរ​នៃ​កម្មវិធី​ ​«​ABC​ ​Lions​ ​of​ ​Fashion​»​ ​ឆ្នាំ២០១៩​

FASHION & BEAUTY a month ago
 
 

​            កម្មវិធី​ប្រកួតប្រជែង​អ្នកបង្ហាញ​ម៉ូដ​ ​និង​អ្នក​ច្នៃ​ម៉ូដ​ដោយមាន​ការ​រួម​សហការ​ជាមួយ​ទស្សនាវដ្តី​ ​សូ​វរីន​ ​ដែល​ជា​ទស្សនា​វដ្តី​ហ្វេ​ហ្សិន​ឈានមុខ​គេ​នៅ​កម្ពុជា​ ​និង​ ​Arise​ ​Modeling​ ​Agency​ ​បាន​ឈាន​មកដល់​វគ្គ​ចម្រុះ​លើក​ទីពីរ​ ​ក្រោម​ប្រធានបទ​ ​«​ Business​ ​Glam​»​ ​កាលពី​ថ្ងៃ​សៅរិ៍​ ​ទី​ ​១២​ ​នៅ​សណ្ឋាគារ​ ​សូ​ហ្វី​តែល​ ​ភូ​គី​ត្រា​ភ្នំពេញ​។​ ​នៅក្នុង​វគ្គ​ជម្រុះ​លើក​ទីពីរ​នេះ​ ​តម្រូវឲ្យ​អ្នក​រចនា​ម៉ូដ​ទាំង​ដប់​រូប​ ​រចនា​ម៉ូដ​សម្លៀកបំពាក់​នារី​ដែល​អាច​ស្លៀកពាក់​ទាំង​នៅកន្លែង​ធ្វើការ​ទាំង​ពេល​ចេញក្រៅ​ ​ក៏ប៉ុន្តែ​នៅតែ​បង្ហាញ​ពី​ភាព​ទាន់សម័យ​ ​ឆ្លាត​វ័យ​និង​ ​រៀបរយ​ជានិច្ច​។​ ​ក្នុង​កម្មវិធី​នោះ​ក៏​មានការ​ចូលរួម​ពី​ការ​កាត់សេចក្តី​ពី​គណៈកម្មការ​ចំនួន​ប្រាំ​រូប​រួមមាន​៖​ ​អ្នក​រចនា​ម៉ូដ​ ​Natacha​ ​Van​,​ ​លោក​ ​ម៉ែ​ន​ ​និមល​រ័ត្ន​,​ ​កញ្ញា​ ​Golda​ ​Gomez​,​ ​Emma​ ​និង​ ​Enna​ ​So។​

​            ​គួរ​បញ្ជាក់​ផង​ដែរ​ថា​សម្រាប់​អ្នក​ច្នៃ​ម៉ូដ​ជាប់​ជ័យលាភី​ជើងឯក​នឹង​ទទួល​បាន​រង្វាន់​ជា​សាច់ប្រាក់​ដើម្បី​គាំទ្រ​ឧបត្ថម្ភ​ពួកគេ​នៅពេល​ដែល​ពួកគេ​ចាប់​អាជីព​ច្នៃ​ម៉ូដ​ ​ទទួល​បាន​រង្វាន់​ដំណើរ​កម្សាន្ត​ទៅ​ចូលរួម​កម្មវិធី​បង្ហាញ​ម៉ូដ​អន្តរជាតិ​ ​Fashion​ ​Week​ ​និង​ម៉ូដ​សម្លៀកបំពាក់​របស់​អ្នកឈ្នះ​នឹង​ត្រូវ​បាន​ចុះផ្សាយ​នៅ​លើ​ទស្សនាវដ្តី​ ​សូ​វរីន​។​ ​ចំណែក​ ​ជ័យលាភី​ជើងឯក​អ្នកបង្ហាញ​ម៉ូដ​នឹង​ទទួល​បាន​កិច្ចសន្យា​ការងារ​បង្ហាញ​ម៉ូដ​ជាមួយ​ ​Arise​ ​Modeling​ ​Agency​ ​ទទួល​បាន​រង្វាន់​ដំណើរ​កម្សាន្ត​ទៅ​ចូលរួម​កម្មវិធី​បង្ហាញ​ម៉ូដ​អន្តរជាតិ​ ​Fashion​ ​Week​ ​និង​ក្លាយជា​តា​រា​ម៉ូ​ឌែ​លក្រ​បមុខ​ប្រចាំ​ទស្សនាវដ្តី​ ​សូ​វរីន​។​ ​តើន​រណា​ទៅ​ដែល​ជា​ជើងឯក​នៃ​កម្មវិធី​ ​ABC​ ​Lion​ ​of​ ​Fashion​ ​របស់​ស្រា​បៀរ​ ​ABC​ ​Extra​ ​Stout​ ​?​ ​ដូច្នេះ​យើង​រង់ចាំ​តាមដាន​ទាំងអស់គ្នា៕​

​Article​ ​by​ ​SOVRIN​



SUGGESTIONS