×

​THE​ ​NEW​ ​MODERN​ ​AND​ ​VIBRANT​ ​FRAGRANCE

NEWS 4 years ago
 
 

ROSE​ ​GOLDEA​ ​BLOSSOM​ ​DELIGHT​ ​PERFUME​ 

            Rose​ ​Goldea​ ​Blossom​ ​Delight​ ​ជា​ទឹកអប់​ដ៏​ឈ្ងុយឈ្ងប់​តំណាង​ឲ្យ​ភាព​យុវវ័យ​ដែល​ពេញធឹង​ដោយ​ថាមពល​ ​ឯករាជ្យ​និង​ចែងចាំង​ ​ជា​សម្មិ​ទ្ធិ​ផល​របស់​ស្តេច​តេ​សទឹ​ក​អប់​ ​Alberto​ ​Morillas​។​ ​ពិដោរ​ដែល​ពោរពេញ​ទៅ​ដោយ​ភាព​វិជ្ជមាន​ ​តំណាង​ឲ្យ​ភាព​អង់អាច​នៃ​ស្ត្រីភេទ​ ​ភាព​ជឿនលឿន​ ​មាន​សេរីភាព​ភាព​ ​មោទកភាព​ ​ហាក់ដូចជា​មា​គា៌​ឈ្ពោះ​កាន់​អនាគត​ដ៏​ភ្លឺស្វាង​មួយ​របស់​បុ​ប្ឋា​កុលាប​ផ្កាឈូក​។​Discover the new fragrance

THE​ ​FLACON​

            ​ភ្លឺចិញ្ចាច​ចិញ្ចែង​ដូច​គ្រឿង​អ​លង្កា​ ​លម្អ​ជាមួយនឹង​គម្រប​ចិញ្ជៀន​ក្រ​លា​ពស់​បាន​ធ្វើឲ្យ​ដប​ទឹកអប់​មួយ​នេះ​ប្រៀប​បីដូច​ជា​ ​បុប្ផា​ពណ៌​ផ្កាឈូក​មាស​ដ៏​ស្រស់​ស្អាត​មួយ​ទង​ដ៏​មានតម្លៃ​និង​អំណាច​។​ ​ជាមួយនឹង​ក្លិន​ផ្សំ​ចេញពី​បុប្ផា​ ​ប៊ូ​ការី​ ​បាន​ធ្វើឲ្យ​ពិដោរ​ទឹកអប់​មាន​ភាព​ស្រស់ស្រាយ​សាក​សមជា​សុភាពនារី​ ​ដ៏​គួរឲ្យ​ទាក់ទាញ​បំផុត។

THE​ ​OLFACTORY​ ​PYRAMID

            គ្រាន់តែ​បើក​គម្រប​ចេញ​ភ្លាម​ ​ក៏​ធំ​ក្លិន​ថាមពល​ជា​យុវវ័យ​ដ៏​ប្រហើរ​ចេញ​ភ្លែត​ហើយ​បាន​បង្ក​ឲ្យ​បរិយាកាស​នៅ​ជុំវិញ​កាន់តែ​មាន​ភាព​រស់រវើក​និង​សកម្ម​ថែម​មួយ​កម្រិត​ទៀត​។​ ​ក្លិន​ផ្កាក្រពុំ​ចេញពី​ដប​ ​ប្រៀប​បីដូច​ជា​លម្អង​ម្សៅ​ ​ដែល​សាយភាយ​ចេញ​ប្រកបដោយ​ភាព​ស្រស់ស្រាយ​ ​ធ្វើឲ្យ​យើង​បិត​ភ្នែក​មិន​ជិត​ឡើយ។​

​​​            ​​ក្លិន​ឈ្ងុយ​ដ៏​ប្លែក​ពី​ផ្លែ​ល្ហុង​ ​លាយ​បញ្ចូល​គ្នា​ជាមួយនឹង​ក្លិន​ដ៏​ប្រណិត​នៃ​ស្លឹក​ផ្កា​ ​Violet​ ​ហើយ​បន្ថែម​ជាមួយនឹង​ក្លិន​ដ៏​ទាក់ទាញ​ពី​ផ្កាចំប៉ា​ទៀត​នោះ​ ​បាន​ធ្វើឲ្យ​ទឹកអប់​មួយ​នេះ​មាន​ភាព​អេ​ឡេហ្កង់​តាំងពី​បើក​គម្រប​ដំបូង​។​ ​ក្លិន​ផ្កា​លី​លី​ភ្នំ​និង​ស្រទាប់ផ្កា​កុលាប​ ​ដែល​បង្កប់​ក្នុង​ជម្រៅ​ក្លិន​ទឹកអប់​នេះហាក់​​បាន​បើក​បង្ហាញ​ឲ្យ​កាន់តែ​ច្បាស់​ពី​អំណាច​នៃ​ស្រ្តី៕​

Size​ ​Available​:​ ​
​30ml​ ​EdP​    ​USD​ ​66.00​
​50ml​ ​EdP​    ​USD​ ​95.00​
​75ml​ ​EdP​    ​USD​ ​116.00​

​At​ ​Fragrance​ ​Counter​:​
​•​    ​Aeon​ ​Mall​ ​Phnom​ ​Penh​
​•​    ​Aeon​ ​Mall​ ​Sen​ ​Sok​
​•​    ​TK​ ​Avenue​ ​
​•​    ​Olympia​ ​Mall​ ​
​•​    ​City​ ​Mall​


SUGGESTIONS