×

«សម័យ​និម្មិត»​ ​បង្ហាញ​នូវ​គោលគំនិត​ដ៏​ចម្បង​មួយចំនួន​នៃ​ការ​ដើរ​បង្ហាញ​ម៉ូដ​ហ្វេ​ហ្សិ​នខា​ង​មុខ​នេះ

FASHION & BEAUTY 5 years ago
 
 

            ​កាកសំណល់​ ​គ្រប់​ប្រភេទ​ដែល​តែង​រាយប៉ាយ​ឥត​សណ្តាប់​ធ្នាប់​ពី​កន្លែង​មួយ​ ​ទៅកាន់​កន្លែង​មួយ​ទៀត​បាន​ធ្វើឲ្យ​សោភ័ណភាព​ ​ក៏ដូចជា​សម្រស់​ដ៏​ស្រស់​ស្អាត​ក្នុង​ទីក្រុង​ ​ឬ​តំបន់​ទេសចរណ៍​មួយចំនួន​ត្រូវ​បាន​បាត់បង់​ស្ទើរទាំងស្រុង​ ​ហើយ​នេះ​ជា​កត្តា​មួយ​ជះឥទ្ធិពល​ដល់​សត្វពាហនៈ​ ​ធម្មជាតិ​ ​និង​សុខភាព​របស់​មនុស្សជា​ដើម​។​ ​ជាក់ស្តែង​ ​ក្នុងចំណោម​កាកសំណល់​ដែល​ត្រូវ​បាន​គេ​បោះចោល​ឥត​សណ្តាប់​ធ្នាប់​ទាំង​នោះ​ ​សុទ្ធសឹងតែ​អាចយ​កម​កកែ​ច្នៃ​ទៅជា​វត្ថុ​ប្រើ​ប្រាស់​ផ្សេង​ៗ​ក្នុង​ជីវភាពរស់នៅ​ប្រចាំថ្ងៃ​ ​ថែមទាំង​ជា​សកម្មភាព​ដ៏​គំរូ​មួយ​នៃ​ការចូលរួម​ថែទាំ​បរិស្ថាន​ឲ្យ​ស្រស់បំព្រង​បាន​មួយ​កម្រិត​ទៀតផង​ដែរ។​

​            ​ស្រប​ទៅតាម​មូលហេតុ​ខាងលើ​នេះ​ ​បាន​ទាក់ចិត្ត​ឲ្យ​យុវជន​មួយ​ក្រុម​ដែល​មាន​រហស្សនាម​ថា​ «​សម័យ​និម្មិត​»​ ​រួមគ្នា​ប្រមូល​កាកសំណល់​គ្រប់​ទីកន្លែង​ក្នុង​រាជធានី​ភ្នំពេញ​ ​មក​ច្នៃ​ធ្វើជា​ឈុត​សម្លៀកបំពាក់​យ៉ាង​ប្រណីត​ប្រមាណ​ជាង​ ​៣០​ ​ឈុត​ ​សម្រាប់​កម្មវិធី​ការ​ដើរ​បង្ហាញ​ម៉ូដ​ហ្វេ​ហ្សិ​ននា​ពេល​ខាងមុខនេះ​។​ ​«​សម័យ​និម្មិត​»​ ​ជា​ក្រុម​យុវជន​វ័យក្មេង​មាន​សមាជិក​ប្រាំ​នាក់​ដោយមាន​ ​កញ្ញា​ ​ងួន​ ​ចាន់​ស្រី​ម៉ា​ ​ជា​ប្រធាន​ក្រុម​ ​រីឯ​ ​លោក​ ​ជា​ ​សុធា​រ៉ា​ ​លោក​ ​សៅ​ ​សា​រ៉ាត់​ ​លោក​ ​ងួន​ឡេង​ ​ម៉េ​ង​ក័ង​ ​និង​កញ្ញា​ ​ច័ន្ទ​ណា​រិទ្ធ​ ​នារ​ការ​ ​ជាស​មា​ជិ​ក​ ​ដែល​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ២០១៩​ ​នេះ​។​ ​ថ្វី​ដ្បិតតែ​សម័យ​និម្មិត​ទើបតែ​មាន​វត្តមាន​ពិតមែន​ ​ប៉ុន្តែ​ផ្នត់គំនិត​សំ​ខាន់​ៗ​មួយចំនួន​របស់​ពួកគេ​ ​បាន​ផ្សារភ្ជាប់​ទៅ​នឹង​គោលបំណង​បួន​យ៉ាងដូច​ជា​៖​ ​បញ្ហា​បរិស្ថាន​ ​ការ​អភិរក្ស​ ​និង​ការពារ​សត្វស្លាប​ក្នុង​ប្រទេស​កម្ពុជា​ ​ការ​បង្ហាញ​នូវ​ស្នាដៃ​សិល្បៈ​ ​និង​ការស្វែងរក​ជំនួយ​ដល់​មន្ទី​ពេទ្យ​គន្ធបុប្ផា​។​ ​ទន្ទឹម​នឹង​នេះ​ ​កញ្ញា​ ​ងួន​ ​ចាន់​ស្រី​ម៉ា​ ​ជា​ប្រធាន​ក្រុម​បាន​ឲ្យដឹង​ផង​ដែរ​ថា​ ​កម្មវិធី​ការ​ដើរ​បង្ហាញ​ម៉ូដ​ហ្វេ​ហ្សិ​ននេះ​ ​ជា​សារ​មួយ​ដ៏​សំខាន់​ដែល​ចង់​បង្ហាញ​ឲ្យ​ប្រជាជន​ខ្មែរ​ចេះ​ស្រឡាញ់​ ​ថែរក្សា​ ​ការពារ​បរិស្ថាន​ ​ចេះ​ទុកដាក់​សំរាម​ឲ្យបាន​ត្រឹមត្រូវ​ ​ជាពិសេស​ ​កាត់បន្ថយ​នូវ​ការប្រើ​ប្រាស់​ប្លាស្ទិក​នេះ​តែម្តង​។​ ​ដោយឡែក​ ​ប្រសិនបើ​យើង​បង្វែរ​អារម្មណ៍​មក​ទស្សនា​នូវ​ខូ​ឡិក​ហ្សិ​ននី​មួយ​ៗ​ឃើញថា​ឈុត​នី​មួយ​ៗ​ច្នៃ​ឡើង​ក្នុង​ទម្រង់​សត្វស្លាប​ក្នុង​ប្រទេស​កម្ពុជា​។​ ​អត្ថន័យ​នៃ​ឈុត​សម្លៀកបំពាក់​នី​មួយ​ៗ​ ​ជា​ការ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​អភិរក្ស​ប្រភេទ​សត្វស្លាប​ទាំងអស់​ឲ្យបាន​ច្រើន​ ​ក៏​ព្រោះតែ​ប្រភេទ​សត្វស្លាប​ទាំងនោះ​មាន​សារៈសំខាន់​យ៉ាង​ខ្លាំង​ចំពោះ​ប្រព័ន្ធ​អេកូឡូស៊ី​ផង​ដែរ។​

​            ​សម័យ​និម្មិត​នឹង​ប្រារព្ធ​នូវ​កម្មវិធី​របស់​ខ្លួន​នា​ថ្ងៃទី៩​ ​ខែវិច្ឆិកា​ ​ឆ្នាំ២០១៩​ ​ខាងមុខនេះ​។​ ​យ៉ាងណាមិញ​ ​ការចូលរួម​កម្មវិធី​ការ​ដើរ​បង្ហាញ​ម៉ូត​នេះ​តម្រូវឲ្យ​អ្នកគាំទ្រ​ទាំងអស់​ជាវ​សំបុត្រ​ចូលរួម​ក្នុង​តម្លៃ២០០០០​ ​រៀល​ ​សម្រាប់​ថវិកា​ដែល​បាន​មក​ពី​ការ​លក់​សំបុត្រ​នឹង​ត្រូវ​បរិច្ចាគ​ជូន​មន្ទី​ពេទ្យ​គន្ធបុប្ផា​ ​រាជធានី​ភ្នំពេញ៕​

​Article​ ​by​ ​PAN​ ​SIVLY​

Image Courtesy: OR SEREIROMNIR


SUGGESTIONS