×

​«ជា​បវរកញ្ញា​ត្រូវ​ស្អាត​ទាំង​អាកប្ប​កិរិយា​ ​និង​មានចំណេះ​ដឹង​ ​មិនមែន​ពឹងផ្អែក​លើ​សម្រស់​តែ​ម៉្យាង​នោះ​ទេ»​

NEWS a month ago
 
 

​            ​ទស្សនិកជន​ទាំងឡាយ​ប្រហែលជា​បាន​ជ្រាប​ពី​ព័ត៌មាន​ខ្លះ​ៗ​រួចមក​ហើយ​ថា​ ​បវរកញ្ញា​កម្ពុជា​ ​ប៉ូ​ ​គឹ​ម​ថេ​ង​សុធី​តា​ ​បាន​ចូលរួម​ក្នុង​ការប្រកួត​ក្នុង​កម្មវិធី​ ​Miss​ ​Asia​ ​Pacific​ ​International​ ​Cambodia​ ​2019​ ​ដែល​កន្លង​ទៅ​ថ្មី​ៗ​ស្ថិត​ក្នុង​ប្រទេស​ភី​លី​ពី​ន​ហើយ​មែនទេ​?​ ​ជា​ការពិត​ណាស់​ ​នេះ​គឺជា​កិត្តិនាម​ដ៏​សំខាន់​មួយទៀត​ដែល​បវរកញ្ញា​កម្ពុជា​ ​ជាច្រើន​រូប​បាន​ឈានជើង​ចូល​ប្រឡង​លើឆាកអន្តរជាតិ​ ​ដើម្បី​ផ្សព្វផ្សាយ​ពីអ​ត្ត​សញ្ញាណ​ជាតិខ្មែរ​យើង។​

​            ​ក្រោយពី​ការប្រកួត​បវរកញ្ញា​ ​Miss​ ​Asia​ ​Pacific​ ​International​ ​Cambodia​ ​2019​ ​បាន​កន្លង​ផុត​ទៅ​ថ្មី​ៗ​នេះ​ ​ប៉ូ​ ​គឹ​ម​ថេ​ង​សុធី​តា​ ​ជា​បវរកញ្ញា​អាស៊ី​ប៉ាស៊ីហ្វិក​ ​មាន​ស្រុកកំណើត​ក្នុង​រាជធានី​ភ្នំពេញ​ ​ដែល​ពោរពេញ​ទៅ​ដោយ​សមត្ថភាព​ ​និង​មាន​ទេពកោសល្យ​ខ្ពស់​ដែល​ទាក់ទង​នឹង​ការ​ដើរ​ម៉ូដ​ ​និង​មាន​ឆ្លាតវៃ​ផង​ដែរ​។​ ​ជាមួយគ្នា​នេះ​កញ្ញា​បាន​រំឭក​នូវ​អនុស្សាវរីយ៍​ខ្លះ​ៗ​ ​តាំងពី​កញ្ញា​នៅ​កុមារភាព​ដែល​កញ្ញា​បាន​ជាប់ចិត្ត​នឹង​វិស័យ​នេះ​ជា​ពន់ពេក​ ​តួយ៉ាង​ ​កញ្ញា​តែង​ដើរ​ត្រាប់តាម​តារា​បង្ហាញ​ម៉ូដ​ជានិច្ច​រាល់ពេល​ដែល​មានការ​ចាក់​ផ្សាយ​នូវ​កម្មវិធី​ទាក់ទង​នឹង​ការ​បង្ហាញ​ម៉ូដ​ជាតិ​ ​ឬ​អន្តរជាតិ​ ​។​ ​ជាមួយនឹង​កិច្ច​សម្ភាសន៍​បវរកញ្ញា​មាន​សម្បុរ​ស្រស់​ស្រអែម​ ​បង្កប់​មន្ត​ស្នេហ៍​ ​មាន​កម្ពស់១ម៉ែត្រ៧៥សង់ទីម៉ែត្រ​ម្នាក់​នេះ​មាន​វាចា​ដ៏​ស្រទន់​ដូច្នេះ​ថា​ ​«​កាល​ពី​ក្មេង​ៗ​ ​ខ្ញុំ​មិន​ត្រឹមតែ​មើល​កម្មវិធី​ដែល​ទាក់ទង​នឹង​អ្វី​ដែល​ខ្ញុំ​ចូលចិត្ត​នោះ​ទេ​ ​ប៉ុន្តែ​ខ្ញុំ​តែង​អាន​សៀវភៅ​រាល់ពេល​ ​មិនថា​ប្រភេទ​សៀវភៅ​អ្វី​នោះ​ទេ​»​។​ ​ប៉ូ​ ​គឹ​ម​ថេ​ង​សុធី​តា​ ​បាន​បន្ត​ ​«​រហូតមកដល់​ពេលនេះ​ខ្ញុំ​នៅតែ​បន្ត​ទម្លាប់​ចាស់​របស់ខ្ញុំ​ដដែល​ ​ពិសេស​ ​ខ្ញុំ​តែង​ចំណាយពេល​ទស្សនា​កម្មវិធី​ដែល​ទាក់ទង​នឹង​ការប្រកួត​របស់​ខ្ញុំ»។​ ​

Image Courtesy: LUX RAYUTH

​            ទន្ទឹម​នឹង​កិច្ច​សម្ភាសន៍​ជាមួយនឹង​ ​សូ​វរីន​ ​បវរកញ្ញា​ឆ្នើម​ដែល​មាន​សម្រស់​ដ៏​អំណោយផល​ពី​ធម្មជាតិ​ ​សុធី​តា​ ​បាន​បង្ហើប​នូវ​គន្លឹះ​សំ​ខាន់​ៗ​មួយចំនួន​កំឡុង​ការប្រកួត​ដូច្នេះ​ថា​ ​«​ការប្រកួត​ដែល​ខ្ញុំ​បាន​ចូលរួម​នេះ​ ​មិនមែន​ជា​ការប្រកួត​សម្រស់​ធម្មតា​នោះ​ទេ​ ​ប៉ុន្តែ​ចំណេះដឹង​ទូទៅ​ដូចជា​ ​វប្បធម៌​ ​ប្រពៃណី​ ​ភាសា​ ​ទំនួល​ខុសត្រូវ​លើ​ភារកិច្ច​ ​ភាព​អត់ធ្មត់​ ​គឺ​ត្រូវ​បាន​គណៈកម្មការ​តាម​វិនិច្ឆ័យ​ពិន្ទុ​គ្រប់​ជំហាន​តែម្តង​ ​ចឹង​ហើយ​ខ្ញុំ​ចង់​ប្រាប់​ទៅ​ប្រិយមិត្ត​ថា​ ​ការ​ប្រឡង​បវរកញ្ញា​មិនមែន​ជា​ការ​ប្រឡង​សម្រស់​តែ​ម៉្យាង​នោះ​ទេ​»​។​ ​ជាក់ស្តែង​ ​ប្រសិនបើ​យើង​រំឭក​ពី​ព្រឹត្តិ​ការណ៍​នៃ​ការប្រកួត​កន្លងទៅ​យើង​នឹង​សង្កេតឃើញ​ថា​ ​សកម្មភាព​របស់​ ​បវរកញ្ញា​ ​សុធី​តា​ ​ពិតជា​មានការ​យកចិត្ត​ទុកដាក់​ខ្ពស់​ ​ព្យាយាម​ខិតខំ​អស់ពី​កម្លាំងកាយ​ទៅលើ​វិញ្ញា​សារ​នី​មួយ​ៗ​យ៉ាង​ខ្លាំង​ ​ដើម្បី​ដណ្តើម​យកឈ្នះ​ជ័យលាភី​ ​និង​កិត្តិយស​សម្រាប់​ប្រទេសជាតិ​ផង​ដែរ។​

​            ​ជាចុងក្រោយ​ ​បវរកញ្ញា​អាស៊ី​ប៉ាស៊ីហ្វិក​ ​២០១៩​ ​(​Miss​ ​Asia​ ​Pacific​ ​International​ ​Cambodia​ ​2019​)​ប៉ូ​ ​គឹ​ម​ថេ​ង​សុធី​តា​ ​មាន​មតិ​ផ្ញើ​ទៅកាន់​សិស្ស​ប្អូន​ជំនាន់​ក្រោយ​ដូច្នេះ​ថា​ ​«​ការ​ប្រឡង​បវរកញ្ញា​មិនមែន​ពឹងផ្អែក​តែ​សម្រស់​ម៉្យាង​គ្រប់គ្រាន់​នោះ​ទេ​ ​ប៉ុន្តែ​ក្នុងនាម​ជា​បវរកញ្ញា​ម្នាក់​ត្រូវ​មាន​ទេពកោសល្យ​ ​ភាព​ប៉ិនប្រសប់​ ​និង​ភាព​អត់ធ្មត់​យ៉ាង​ខ្លាំង​ ​ទើប​អាច​ទទួល​បាន​ជ័យលាភី​ក្នុង​ការប្រកួត​ ​ហេតុ​នេះ​ប្អូន​ៗ​ដែល​ចង់​ក្លាយជា​បវរកញ្ញា​ ​គួរតែ​ព្យាយាម​ ​និង​ពង្រឹង​សា្ម​រតី​របស់​ខ្លួន​ឲ្យ​រឹង​ទើប​អាច​ទទួល​ជ័យលាភី»៕​ ​

​Article​ ​by​ ​PAN​ ​SIVLY

Image Courtesy: LUX RAYUTH



SUGGESTIONS