×

កុំ​ឲ្យ​ឳ​កាស​កន្លង​ផុត​ទៅ​ឲ្យសោះ​!​ ​ការងារ​ជាច្រើន​កន្លែង​កំពុង​រង់ចាំ​ ​សិស្សានុសិស្ស​ ​និង​និយោជិត​គ្រប់រូប​

NEWS 4 years ago
 
 

​            យ៉ាងហោចណាស់​ការងារ​ជាង២ម៉ឺន​កន្លែង​កំពុង​រង់ចាំ​ ​ទទួលស្វាគមន៍​ ​និយោជក​ ​អ្នក​ផ្តល់​ការអប់រំ​បណ្តុះបណ្តាល​ ​អ្នក​ស្វែងរក​ការងារ​ធ្វើ​ ​និង​កម្មករ​និយោជិត​នៅ​ ​មជ្ឈមណ្ឌល​ពិព័រណ៍​កោះ​ពេជ្​យក្នុង​ព្រឹត្តិ​ការណ៍​ធំ​សម្បើម​ប្រចាំឆ្នាំ​ ​«​ពិព័រណ៍​ការងារ​ ​និង​ផលិតភាព​ជាតិ​ឆ្នាំ២០១៩​»​ ​ដែល​រៀបចំ​ដោយ​ ​ក្រសួងការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ​ក្រោម​កិច្ចសហការ​ជាមួយនឹង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រាជធានី​ភ្នំពេញ​ ​និង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ ​។​ ​ព្រឹត្តិ​ការណ៍​ដ៏​សំខាន់​នេះ​ជា​ឳ​កាស​សម្រាប់​សិស្សានុសិស្ស​ ​ក៏ដូចជា​និយោជិត​គ្រប់រូប​ដែល​មានបំណង​ស្វែងរក​ការងារ​ក្នុង​កំឡុង​ពេល​សិក្សា​ ​ឬ​ផ្លាស់​ប្តូរ​នូវ​បទ​ពិសោធ​ន៍​ថ្មី​ៗ​តាម​ស្ថាប័ន​ផ្សេង​ៗ​។​ ​ជាមួយគ្នា​នេះ​ដែរ​ក្រុ​មហ៊ុនហ្ក្រេន​ខ្មែរ​ ​ដែល​ជា​ក្រុមហ៊ុន​ស៊ី​វី​ល័យ​ជាងគេ​នៅ​កម្ពុជា​ក៏បាន​ចូលរួម​ស្វែងរក​សមាជិក​ជាច្រើន​រូប​ដើម្បី​ចូលរួម​ជាមួយ​ក្រុមការងារ​ផង​ដែរ​។​ ​

​            នៅក្នុង​«​ពិព័រណ៍​ការងារ​ ​និង​ផលិតភាព​ជាតិ​»​ ​នឹង​ផ្តល់​នូវ​ឱកាស​ការងារ​សរុប​ជាង២ម៉ឺន​ជំនាញ​ដែល​មានការ​ចូលរួម​របស់​ក្រុមហ៊ុន​ឯកជន​ ​ឬ​សហ​គ្រាស​ធំៗ​ទៀតផង​។​ ​ម៉្យាងវិញទៀត​ ​ក្នុង​ព្រឹត្តិ​ការណ៍​នេះ​គេ​សង្កេតឃើញ​ថា​ការងារ​ដែល​ទាក់ទង​នឹង​វិស័យ​សំ​ខាន់​ៗ​ក្នុង​កម្ពុជា​ដូចជា​៖​ ​ធនាគារ​ ​និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ ​សំណង់​ ​សណ្ឋាគារ​ ​និង​បដិសណ្ឋារ​កិច្ច​ទូរគមនាគមន៍​ ​ការអប់រំ​ ​និង​បណ្តុះបណ្តាល​បច្ចេកទេស​វិជ្ជាជីវៈ​ ​កម្មន្តសាល​ ​មាន​ប្រមាណ​ជាង​ ​១៥០​ ​កន្លែង​ ​និង​ការងារ​ក្នុង​ក្រុមហ៊ុន​ឯកជន​មាន​ប្រមាណ​ជាង​ចំនួន៣០០​ ​ត្រៀម​នឹង​ទទួល​សិស្សានុសិស្ស​ ​និង​និយោជិត​គ្រប់ទិសទី​ដោយ​ភាព​កក់ក្តៅ​ផង​ដែរ​។​ ​

​            គួរ​ជម្រាប​ផង​ដែរ​ថា​ ​«​ពិព័រណ៍​ការងារ​ ​និង​ផលិតភាព​ជាតិ​ឆ្នាំ២០១៩​»​ ​នឹង​ប្រារព្ធ​ឡើង​រយៈពេល​ចំនួន​ពីរ​ថ្ងៃ​ ​ចាប់ពី​ថ្ងៃទី២​ ​ខែវិច្ឆិកា​ ​ឆ្នាំ២០១៩​ ​រហូតដល់​ថ្ងៃទី៣​ ​ខែវិច្ឆិកា​ ​ឆ្នាំ២០១៩​ ​ពី​ម៉ោង៨ព្រឹក​ ​ដល់ម៉ោង៨​ យប់​។​ ​កុំ​ភ្លេច​មក​មើល​ស្តង់​របស់​ក្រុ​មហ៊ុនហ្ក្រេន​ខ្មែរ​ផង​ណា​ ​ព្រោះ​ការងារ​ជាច្រើន​កន្លែង​កំពុង​រង់ចាំ​លោកអ្នក​៕​ ​

​Article​ ​by​ ​PAN​ ​SIVLY​


SUGGESTIONS