×

អ្នកថតរូប​សញ្ជាតិ​ខ្មែរ​ដែល​បាន​ឡើង​កម្រាលព្រំ​នៃ​ពិព័រណ៍​រូបថត​តំណាង​ប្រទេស​កម្ពុជា​

NEWS 4 years ago
 
 

​            ​លោក​ ​ស៊ុត​ ​សម្ផស្ស​ ​វ័យ៣៨ឆ្នាំ​ ​មាន​ស្រុកកំណើត​នៅ​ខេត្តក្រចេះ​ ​ជា​កូនប្រុស​ម្នាក់​ក្នុងចំណោម​បងប្អូន​បង្កើត​ចំនួន១១នាក់​ស្ថិត​ក្នុង​ត្រកូល​គ្រួសារ​កសិករ​ខ្មែរ​ដែល​ធ្លាប់​មាន​ជីវភាព​លំបាក​កាលពី​កុមារភាព​កាលពី​ជាង២០ឆ្នាំមុន​។​ ​ដោយសារ​កត្តា​ជីវភាព​ ​លោក​បាន​បញ្ចប់​ការសិក្សា​ត្រឹម​ថ្នាក់​បរិញ្ញាប័ត្រ​រង​ជំនាញ​ពាណិជ្ជកម្ម​នៅ​សកលវិទ្យាល័យ​បៀ​លប្រាយ​ ​និង​ ​វគ្គសិក្សា​កម្រិត​ឌីប្លូម​ភាសាអង់គ្លេស​នៃ​សាលា​បញ្ញា​សាស្រ្ត​ ​ទីក្រុង​ភ្នំពេញ​។​ ​លោក​ធ្លាប់​ឆ្លងកាត់​ជីវិត​តស៊ូ​ធ្វើ​ចំណាកស្រុក​យ៉ាង​ឆ្ងាយ​មក​ជ្រកកោន​ក្នុង​វត្តអារាម​ ​ព្រមទាំង​ធ្លាប់​រត់​តុ​ក្នុង​ភោជនីយដ្ឋាន​មួយ​នៅ​ទីក្រុង​កាលពី​ចុង​ទសវត្សរ៍​ទី៩០​ ​ដើម្បី​បន្ត​ការសិក្សា​ ​និង​ ​ដោះស្រាយ​បញ្ហា​ក្រពះ​។​ ​ប៉ុន្តែ​ជាកុសល​ល្អ​ ​ក្រោយមក​លោក​បាន​ស្គាល់​មិត្តភក្តិ​ដែល​ជា​ជនជាតិ​ជប៉ុន​ ​ហើយ​មានឱកាស​ប្រឡូក​ការងារ​ជាមួយ​ទស្សនាវដ្តី​ជប៉ុន​ ​និង​ ​អង្គការ​ជប៉ុន​អស់​រយៈពេល​រហូត៥ឆ្នាំ​ ​ទើប​ទទួល​បាន​កិត្តិយស​ត្រូវ​បាន​ជ្រើសតាំង​ឲ្យ​ចូលរួម​ជា​អ្នកតំណាង​អ្នកថតរូប​នៅ​កម្ពុជា​តែម្នាក់​គត់​នៅក្នុង​កម្មវិធី​ពិព័រណ៍​រូបថត​ដ៏​ធំ​មួយ​ដែល​ត្រូវ​បាន​រៀបចំឡើង​ដោយ​ស្ថាប័ន​ ​The​ ​Month​ ​of​ ​Photography​ ​2017​។​ ​

​            ​មុននឹង​ត្រូវ​បាន​ជ្រើសតាំង​ឲ្យ​ចូលរួម​កម្មវិធី​លំដាប់​អន្តរជាតិ​មួយ​នេះ​ ​លោក​ ​ស៊ុត​ ​សម្ផស្ស​ ​ធ្លាប់​ជាប់​រង្វាន់​ជ័យលាភី​ចំណាត់ថ្នាក់​លេខ១​ ​ក្នុង​កម្មវិធី​ប្រកួតប្រជែង​ស្នាដៃ​ថតរូប​ដ៏​ល្បី​មួយ​នៅ​ទីក្រុង​ភ្នំពេញ​កាលពី​ឆ្នាំ២០១៣​ ​ដែល​មានឈ្មោះ​ថា​ ​ម៉ា​រ៉ា​តុង​រូបថត​ក្រុមហ៊ុន​កាណុង​ ​កម្ពុជា​ ​(​CANON​ ​PHOTOMARATHON​ ​CAMBODIA​)​ ​លើក​ទី៣​ ​រៀបចំឡើង​ដោយ​ទីភ្នាក់ងារ​ ​I​-​Qlick​ ​នៅ​ប្រទេស​កម្ពុជា​។​ ​ជា​លទ្ធផល​ ​លោក​បាន​ទទួល​រង្វាន់​ជ័យលាភី​ប័ណ្ណ​ទឹកប្រាក់​ចំនួន៥០០ដុល្លារ​ ​សម្រាប់​ជាវ​ផលិតផល​ថតរូប​នៃ​ក្រុមហ៊ុន​នោះ​។​ ​គួរ​បញ្ជាក់​ដែរ​ថា​ ​រូបថត​ដែល​ជាប់​ជ័យលាភី​នោះ​ស្ថិតនៅ​ក្នុង​ចំណាត់ថ្នាក់​ប្រធានបទ​ ​“​សេចក្តី​ស្រឡាញ់​”​ ​ដែល​ជា​ប្រធានបទ​មួយ​ក្នុងចំណោម​ប្រធានបទ​ចំនួន​បី​ដែល​បេក្ខជន​ត្រូវ​ថត​ ​គឺ​ ​សេចក្តី​ស្រឡាញ់​ ​រូបភាព​អរូបី​ ​និង​ ​ជំនឿ​។​ ​រូប​នោះ​ត្រូវ​បាន​ថត​នៅ​លើ​អគារ​អតីត​សណ្ឋាគារ​សម័យ​បារាំង​មួយ​ ​នៅ​ម្តុំ​ផ្សារ​កណ្តាល​ ​រាជធានី​ភ្នំពេញ​ ​ដែល​ឆ្លុះបញ្ចាំង​អំពី​ទឹកចិត្ត​ស្រឡាញ់​កាត់ថ្លៃ​មិនបាន​រវាង​ឪពុក​ម្តាយ​ ​និង​ ​កូន​ ​ក្នុង​គ្រួសារ​ក្រីក្រ​មួយ​ដែល​កំពុង​រស់នៅ​លើ​ទ្រនំ​តូច​មួយ​លើដំបូល​អគារ​ចំណាស់​នោះ​។​ ​

​            ​អ្វី​ដែល​ជា​មោទកភាព​ក្នុង​ជីវិត​ជាជាង​ថត​របស់​លោក​ ​នោះ​គឺ​ ​ការ​បង្ហាញ​ប្រទេស​កម្ពុជា​ឲ្យ​ពិភពលោក​បាន​ស្គាល់​តាមរយៈ​ស្នាដៃ​រូបថត​ដែល​ឆ្លុះបញ្ចាំង​ពី​ ​ជីវភាពរស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន​កម្ពុជា​ ​ព្រោះ​មាន​ជនជាតិ​បរទេស​ខ្លះ​មិនទាន់​ស្គាល់​កម្ពុជា​ច្បាស់​ដូចដែល​គេ​ស្គាល់​ប្រទេសជិតខាង​យើង​ឡើយ​ ​ដែល​ភាគច្រើន​គេ​ស្គាល់​តែ​ប្រាសាទអង្គរវត្ត​ ​និង​ ​របប​ខ្មែរក្រហម​ ​ឬ​ ​ប៉ុ​លព​ត​ ​តែប៉ុណ្ណោះ​។​ ​លោក​បាន​បញ្ជាក់​ថា​ ​“​នៅពេល​ដែល​ខ្ញុំ​បាន​ទៅ​ប្រទេស​ជប៉ុន​ ​ខ្ញុំ​បាន​ទៅតាម​សកលវិទ្យាល័យ​ជាច្រើន​នៅ​ទីនោះ​ក្នុងរយៈពេល៣ខែ​។​ ​អ្វី​ដែល​ខ្ញុំ​សួរ​ជនជាតិ​ជប៉ុន​មុនគេ​ជា​ភាសាអង់គ្លេស​ ​គឺ​ ​Do​ ​you​ ​know​ ​Cambodia​?​”​ ​។​ ​ជាពិសេស​ ​រូបថត​របស់​លោក​ដែល​ថត​នៅ​កម្ពុជា​ចំនួន១២ផ្ទាំង​ត្រូវ​បាន​ដាក់​តាំង​បង្ហាញ​ក្រោម​អធិបតីភាព​នៃ​អគ្គរាជទូត​ខ្មែរ​ប្រចាំ​ប្រទេស​ជប៉ុន​ ​និង​ ​ជនជាតិ​ជប៉ុន​ជាច្រើន​នាក់​ថែមទៀត​ផង​។​ ​

​            ​ទោះបីជា​ស្ថាបនិក​ស្ថាប័ន​ថតរូប​ ​Cambodia​ ​Image​ ​រូប​នេះ​មាន​កេរ្តិ៍ឈ្មោះ​ល្បី​ដល់​ប្រទេស​ជប៉ុន​យ៉ាងណា​ក្តី​ ​ក៏​លោក​នៅតែ​មាន​បញ្ហា​កង្វល់​ក្នុងចិត្ត​ចំពោះ​ជោគវាសនា​អ្នកថតរូប​ក្នុង​ស្រុក​សព្វថ្ងៃ​ ​ដោយហេតុថា​ ​អ្នកថតរូប​អាជីព​ដូចជា​រូបលោក​ហាក់បី​ជា​មិនសូវ​ត្រូវ​បាន​មជ្ឈដ្ឋាន​ក្នុង​ស្រុក​ផ្តល់​តម្លៃ​ឲ្យ​ដូច​អ្វី​ដែល​លោក​ទទួល​បាន​លើឆាកអន្តរជាតិ​នៅឡើយ​ទេ​។​ ​លោក​និយាយ​ថា​ ​លោក​ធ្លាប់​គិត​បោះបង់​អាជីព​ថតរូប​ចោល​ដែរ​ ​ព្រោះ​បច្ចុប្បន្ន​ ​ជាង​ថតរូប​សាកល្បង​ថ្វី​ដៃ​ថ្មី​ៗ​បាន​បន្ទាប​តម្លៃ​ទីផ្សារ​ ​គួបផ្សំ​នឹង​កំណើន​យ៉ាង​លើសលប់​នៃ​

​            ​ឥទ្ធិពល​បច្ចេកវិទ្យា​ថតរូប​តាម​ប្រព័ន្ធ​ទូរសព្ទ​ដៃ​ទំនើប​។​ ​លោក​មិន​អាច​ពឹងពាក់​លើ​ជំនាញ​រូបថត​នេះ​ទាំងស្រុង​ដើម្បី​ចិញ្ចឹមជីវិត​នោះ​ទេ​ ​ពោល​គឺ​លោក​បាន​ចំណូល​ថវិកា​បន្ថែម​ពី​ការ​ដឹក​ភ្ញៀវ​ទេសចរ​បរទេស​ដើរលេង​កម្សាន្ត​ជុំវិញ​ប្រទេស​កម្ពុជា​តាមរយៈ​សេវាកម្ម​ទេសចរណ៍​ថតរូប​ដែល​លោក​បង្កើត​។​ ​ប៉ុន្តែ​លោក​ក៏បាន​យក​ជំនាញ​ថតរូប​ ​និង​ប្រាក់ចំណូល​ខ្លះទៅ​បម្រើ​ប្រយោជន៍​សង្គម​វិញ​ដែរ​ ​ដូចជា​ ​ថតរូប​សាលារៀន​ដែល​ខ្វះខាត​នៅ​តាម​ទី​ជនបទ​ដើម្បី​ផ្សព្វផ្សាយ​អំពាវនាវ​រក​ជំនួយ​ពី​សប្បុរសជន​នានា​ ​និង​ ​ជួយ​ថតរូប​បិទ​កាត​សម្រាប់​សិស្សានុសិស្ស​នៅ​ទីនោះ​ ​និង​ ​ទិញ​ម៉ា​ស៊ី​នព្រីន​ផ្ទាល់ខ្លួន​ជួយ​ផ្តិត​រូបថត​ទាំងនោះ​ឲ្យ​ពួកគេ​តាម​សហគមន៍​ផ្ទាល់​ ​មិន​ចាំបាច់​ចំណាយ​សោហ៊ុយ​ធ្វើដំណើរ​ទៅ​ថត​ដល់ទី​រួម​ស្រុក​ឬ​ខេត្ត​ទេ​។​

​            ​ជាចុងក្រោយ​ ​លោក​មានបំណង​ចង់​ពង្រីក​ទីតាំង​របស់​លោក​ដើម្បី​បង្កើត​ជាស្​ទូ​ឌី​យ៉ូ​ថតរូប​ធំ​ទំនើប​ ​និង​ ​ស្វែងរក​ឱកាស​ចែករំលែក​ចំណេះដឹង​ផ្នែក​សិល្បៈ​ថតរូប​ដល់​ក្មេង​ៗ​ជំនាន់​ក្រោយ​។​ ​ទន្ទឹម​នឹង​នេះ​ ​លោក​បាន​ផ្តល់​ដំបូន្មាន​ថា​ ​ក្នុង​បរិបទ​កម្ពុជា​ ​យុវជន​ដែល​ចង់​ចាប់​អាជីព​ថតរូប​ ​គួរតែ​មាន​អាជីព​ផ្សេង​មួយទៀត​សម្រាប់​បង្រ្គប់​ជីវភាពរស់នៅ​ ​ហើយ​ត្រូវ​មាន​គោលដៅ​ច្បាស់លាស់​ក្នុង​ការ​ថតរូប​ថា​ថត​ដើម្បី​គោលបំណង​អ្វី​។​ ​ម្យ៉ាងទៀត​ ​ចូរ​កុំ​គិត​ផ្តោត​ខ្លាំងពេក​ចំពោះ​ប្រភេទ​ស៊េរី​កាមេរ៉ា​ ​ប៉ុន្តែ​អ្វី​ដែល​សំខាន់​គឺ​ប្រើ​បេះដូង​ ​និង​ ​គំនិត​ច្នៃ​ប្រតិដ្ឋ​ក្នុង​ការ​ថតរូប​ ​មិនមែន​ទាល់តែ​កាមេរ៉ា​ថ្លៃ​ ​ទើប​ថតរូប​បាន​ល្អ​ទេ​៕​ ​

​Article​ ​by​ ​SRIN​ ​SOKMEAN​


SUGGESTIONS