×

ខូ​ឡិក​ហ្សិ​នកុ​មារ​ ​«​The​ ​Unity​»​ ​ឈុត​សម្លៀកបំពាក់​ដ៏​ឆើតឆាយ​ ​និង​ជា​គំរូ​សម្រាប់​ក្មេង​ៗ​យល់​ពី​វិ​ស័យ​ហ្វេ​ហ្សិន​

FASHION & BEAUTY 2 weeks ago
 
 

          អ្នក​ច្នៃ​ម៉ូដ​សម្លៀកបំពាក់​ល្បីល្បាញ​មួយចំនួន​តែង​មមាញឹក​ជាមួយនឹង​ការរចនា​សម្លៀកបំពាក់​ ​កាបូប​ ​ឬ​គ្រឿង​តុបតែង​កាយ​ផ្សេង​ៗ​ដែល​តម្រូវ​សម្រាប់​តែ​មនុស្ស​ពេញវ័យ​ប៉ុណ្ណោះ​ ​រី​ឯ​ការរចនា​សម្រាប់​កុមារ​វិញ​​ការរចនា​ទាំងនោះ​នៅ​មានកម្រិត​នៅឡើយ​ ​ក៏​ព្រោះតែ​ផ្នត់គំនិត​របស់​អ្នក​ច្នៃ​ម៉ូដ​យល់ថា​កុមារ​ពុំ​ទាន់​ចេះ​តុប​​តែង​រាងកាយ​ ​និង​មាន​តម្រូវការ​ខ្ពស់​ដូច​មនុស្ស​ពេញវ័យ​ ​តួយ៉ាង​ ​ការ​ជ្រើសរើស​សម្លៀកបំពាក់​ជាដើម​។​ ​

          ខណៈ​ពេល​ដែល​អ្នក​ច្នៃ​ម៉ូដ​ច្រើន​រូប​កំពុង​មមាញឹក​យ៉ាង​ខ្លាំង​ជាមួយនឹង​គម្រោង​នៃ​ការរចនា​ម៉ូដ​សម្លៀកបំពាក់​សម្រាប់​មនុស្ស​ពេញវ័យ​ពី​មួយឆ្នាំ​ ​ទៅ​មួយឆ្នាំ​នៃ​រដូវ​កាល​នី​មួយ​ៗ​ ​ប៉ុន្តែ​បែរជា​មាន​អ្នក​ច្នៃ​ម៉ូដ​ឆ្នើម​ម្នាក់​មាន​រហស្សនាម​ថា​ ​អ្នកស្រី​ ​រ៉ូស​ ​បែរជា​មមាញឹក​យ៉ាង​ខ្លាំង​ជាមួយនឹង​ការ​ច្នៃ​ម៉ូដ​សម្លៀកបំពាក់​កុមារ​ទៅវិញ​។​ ​«​The​ ​Unity​»​ ​ជា​ខូ​ឡិក​ហ្សិ​នកុ​មារ​ដំបូង​នៃ​ស្លាកយីហោ​សម្លៀកបំពាក់​ ​«​Lily​ ​Shelby​»​ ​ហើយ​មានការ​បង្ហាញ​វត្តមាន​ដ៏​មាន​ប្រជាប្រិយ​ភាព​ក្នុង​កម្មវិធី​ការ​ដើរ​បង្ហាញ​ម៉ូដ​សម្លៀកបំពាក់​ ​MEDC​ ​បាន​កន្លងទៅ​។​ ​ម៉ូដ​សម្លៀកបំពាក់​ដែល​មានការ​រចនា​ក្នុង​រចនាប័ទ្ម​សម័យ​អង្គរ​នេះ​មាន​ឈុត​សម្លៀកបំពាក់​ប្រមាណ​ជាង១៣ឈុត​ដែល​មានការ​តម្រូវ​អាយុ​ចាប់ពី៧ឆ្នាំ​ ​ទៅ​ចន្លោះ​អាយុ១៣ឆ្នាំ​ ​រី​ឯ​ខូ​ឡិក​ហ្សិ​ននេះ​អាច​ប្រើប្រាស់​ក្នុង​រដូវ​កាល​ស្លឹកឈើ​ជ្រុះ​ ​និង​រដូវរងា​នៃ​ឆ្នាំ២០១៩​ ​និង២០២០​ ​(​Autumn​ ​/​Winter​,​ ​2019​ ​&​2020​)​។​ ​អ្នកស្រី​បាន​ឲ្យដឹង​ផង​ដែរ​ថា​ ​«​The​ ​Unity​»​ ​អត្ថន័យ​នៃ​ខូ​ឡិក​ហ្សិ​ននេះ​ ​គឺជា​ការ​ប្រមូល​ផ្តុំ​ ​ឬ​ការ​ជួបជុំ​របស់​មនុស្ស​ម្នា​ក់ៗ​ក្នុង​សហគមន៍​ក្នុង​ការបង្កើត​នូវ​ទស្សនីយ​ភាព​ថ្មី​ៗ​ជាមួយគ្នា​ ​ដើម្បី​សម្រេច​នូវ​សមិទ្ធផល​ដ៏​ល្អឯក​ជាមួយគ្នា​។​

​          ជាក់ស្តែង​ ​តាមរយៈ​ការ​បកស្រាយ​របស់​ ​អ្នកស្រី​ ​រ៉ូស​ ​ទៅលើ​ខូ​ឡិក​ហ្សិន​ ​«​The​ ​Unity​»​ ​បាន​ឲ្យដឹង​ថា​ ​ជា​ការ​រំឭក​ដល់​រចនាប័ទ្ម​ប្រាង្គ​ប្រាសាទ​នៃ​សម័យ​អង្គរ​ ​ពោល​គឺ​ក្នុង​កំឡុង​ពេល​ដែល​បុព្វបុរស​ខ្មែរ​សាងសង់​ប្រាសាទ​ឡើង​ពុំ​មាន​ម៉ាស៊ីន​ទំនើប​ ​ឬ​គ្រឿងយន្ត​នានា​ ​ដើម្បី​ជួយ​សម្រាល​ក្នុង​ការសាងសង់​ឡើយ​ ​ប៉ុន្តែ​ការ​​សាងសង់​ពី​ប្រាសាទ​មួយ​ទៅ​ប្រាសាទ​មួយ​មាន​ភាព​អស្ចារ្យ​ដ៏​សម្បើម​។​ ​ទន្ទឹម​នឹង​នេះ​ ​អ្នកស្រី​ ​រ៉ូស​ ​បាន​បង្ហាញថា​ ​«​លក្ខណៈ​ពិសេស​នៃ​ខូ​ឡិក​ហ្សិ​ននេះ​ ​គឺជា​ការប្រើ​ប្រាស់​សម្ភារ​ ​ដូចជា ក្រណាត់​ ​ឡេវអាវ​ ​សូត្រ​ ​សុទ្ធតែ​ធ្វើ​ដោយដៃ​ទាំងអស់​»​។​ ​អ្នកស្រី​បាន​បន្ត​ ​«​និយាយរួម​ទៅ​សូត្រ​ ​និង​ក្រណាត់​ ​ដែល​ខ្ញុំ​បាន​ប្រើប្រាស់​ ​ខ្ញុំ​បាន​ជាវ​ពី​ប្រជាជន​តាម​តំបន់​នី​មួយ​ៗ​ដែល​គាត់​នៅ​បន្ត​ធ្វើ​សូត្រ​ ​ឬ​ក្រណាត់​តាម​ក្បួន​ប្រពៃណី​ ​ដោយ​មិន​ប្រើប្រាស់​នូវ​សារធាតុគីមី​ ​ហើយ​សម្ភារ​ដែល​ខ្ញុំ​បាន​ជាវ​ទាំងនោះ​ខ្ញុំ​បាន​ទៅដល់​ភូមិ​ ​ស្រុក​របស់​ប្រជាជន​ខ្មែរ​ផ្ទាល់​តែម្តង​ ​ហើយ​ខ្ញុំ​ឃើញថា​ធាតុផ្សំ​ដែល​គាត់​ប្រើប្រាស់​នោះ​គ្មាន​សារធាតុគីមី​ ​ឬ​ប្លាស្ទិក​ឡើយ​ ​ហើយ​ម៉្យាងវិញទៀត​ ​វា​ជួន​ពេល​ការ​ប្រឡង​ប្រកួតប្រជែង​ការ​ដើរ​បង្ហាញ​ម៉ូដ​សម្លៀកបំពាក់​របស់​កម្មវិធី​ ​MEDC​ ​ពុំ​តម្រូវឲ្យ​បេក្ខជន​ប្រើប្រាស់​សម្ភារ​ដែល​នាំឲ្យ​ប៉ះពាល់​បរិស្ថាន​ផង​ដែរ​»​។​ ​

          ខូ​ឡិក​ហ្សិ​នកុ​មារ​ទាំង១៣ឈុត​នេះ​ ​ក៏បាន​បង្កប់​អត្ថន័យ​ ​និង​បង្រៀន​ក្មេង​ៗ​ស្វែងយល់​ពី​វិ​ស័យ​ហ្វេ​ហ្សិន​ទៀតផង​ ​តួយ៉ាង​ ​កុមារ​មួយចំនួន​ក្នុង​សតវត្ស​ទី២១​ ​គេ​សង្កេតឃើញ​ថា​ការរៀបចំ​ ​ឬ​តុបតែង​សម្លៀកបំពាក់​មិន​អន់​ជាង​មនុស្ស​ពេញវ័យ​ប៉ុន្មាន​នោះ​ទេ​ ​ដូចនេះ​ ​វិ​ស័យ​ហ្វេ​ហ្សិន​អាច​រីកចម្រើន​បាន​មិន​ត្រឹមតែ​ពឹងផ្អែក​លើ​មនុស្ស​ពេញវ័យ​មួយ​ផ្នែក​នោះ​ទេ​ ​ប៉ុន្តែ​កុមារ​ក៏​ជា​ចំណែក​មួយ​ដ៏​សំខាន់​ផង​ដែរ​។​ ​យ៉ាងណាមិញ​ ​អ្នកស្រី​ ​រ៉ូស​ ​បាន​បង្ហាញថា​ ​«​ខ្ញុំ​សង្ឃឹមថា​ទាំង​មាតាបិតា​ ​និង​អ្នក​ច្នៃ​ម៉ូដ​ផ្សេងទៀត​គួរតែ​ចែករំលែក​ចំណេះដឹង​ដែល​ទាក់ទង​នឹង​វិ​ស័យ​ហ្វេ​ហ្សិ​នដ​ល់​កុមារ​ ​ដើម្បីឲ្យ​ពួកគេ​អាច​ដឹងពី​វិស័យ​នេះ​ពិតជា​មាន​សារៈសំខាន់​​សម្រាប់​ពួកគេ​ ​និង​ប្រទេសជាតិ​ផង​ដែរ​»​៕​ ​ ​

Article​ ​by​ ​PAN​ ​SIVLY​



SUGGESTIONS