×

«​ទូក​ទៅ​ ​កំពង់​នៅ​»​ ​ទោះ​ព្រះ​កាយ​ទ្រង់​បាន​យាង​ទៅ​ ​តែ​ព្រះនាម​ទ្រង់​នៅតែ​គង់​ក្នុង​បេះដូង​យើង​ជានិច្ច​

NEWS a week ago
 
 

          ​ដូចដែល​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​បាន​ជ្រាប​ ​សម្តេច​រាជបុត្រី​ ​ព្រះរៀម​ ​នរោត្តម​បុប្ផា​ទេវី​ ​បាន​យាង​សោយ​ព្រះ​ពិរាល័យ​ក្នុង​ព្រះជន្ម​ ​៧៧​ ​ព្រះវស្សា​ ​វេលា​ម៉ោង​ ​១២​:​៣០នាទី​ ​កាលពី​ថ្ងៃទី១៨​ ​ខែវិច្ឆិកា​ ​ឆ្នាំ​ ​២០១៩​ ​ក្នុង​មន្ទីរពេទ្យ​បាងកក​នៃ​ព្រះរាជាណាចក្រ​ថៃ​ ​បាន​ព្រះ​សព​បាន​បញ្ជូន​មកដល់​កម្ពុជា​ដែល​មានការ​ទទួលតាម​ព្រះរាជ​ប្ប​វេណី​ខាង​សាសនា​ដោយ​សម្តេច​ព្រះ​មហា​សង្ឈ​រាជ​យាង​ជា​ព្រះ​ ​ ​ ​ធិបតី​នៅ​ព្រលា​នយន្​ត​ហោះ​ហើយ​បញ្ជូន​តាម​ព្រះ​ទីនាំង​របស់ក្រ​សួង​បរមរាជវាំង​មក​តម្កល់​រៀបចំ​ធ្វើ​ព្រះរាជ​ពិធីបុណ្យ​នៅ​វត្តបទុមវតី​រា​ជវ​រា​រាម​។​ ​

          ​​ដោយ​ក្តី​អាឡោះអាល័យ​ជា​ពន់ពេក​នៅ​វេលា​ម៉ោង៧ល្ងាច​ ​ថ្ងៃសុក្រ​ទី​ ​២៤​ ​ខែវិច្ឆិកា​ ​ឆ្នាំ២០១៩​ ​ម្សិលមិញ​នេះ​ ​ព្រះរាជវង្សានុវង្ស​ ​ ​ចំនួន៣ព្រះអង្គ​ ​គឺ​ ​ព្រះអង្គ​ម្ចាស់​ក្សត្រី​ ​នរោត្តម​ ​ពនិតា​រស្មី​ ​(​ព្រះ​បុត្រី​នៃ​សម្តេច​រាជបុត្រី​ព្រះអនុជ​ ​នរោត្តម​ ​អរុណរស្មី​)​ព្រះអង្គ​ម្ចាស់​ក្សត្រី​ ​ស៊ីសុវត្ថិ​ ​កល្យាណ​ទេវី​ ​(​ព្រះ​បុត្រី​នៃ​សម្តេច​រាជបុត្រី​ព្រះរៀម​ ​នរោត្តម​ ​បុប្ផា​ទេវី​)​ ​និង​ ​ព្រះអង្គ​ម្ចាស់​ ​នរោត្តម​ ​រតនា​ទេវី​ ​(​ព្រះ​បុត្រី​ ​នៃ​សម្តេច​ក្រុមព្រះ​ ​នរោត្តម​ ​រណឫទ្ធិ​)​ ​ព្រមទាំង​នាដក​និង​នាដកា​ជាច្រើន​មក​ពី​ច្រើន​ស្ថាប័ន​ ​មិន​ត្រឹមតែ​ក្រសួងវប្បធម៌​និង​វិចិត្រ​សិល្បៈ​ប៉ុណ្ណោះទេ​ ​ក្នុង​នោះ​មាន​ទាំង​ក្រុម​យុវជន​សមាគម​ក្រុម​សិល្បករ​ជំនាន់​ថ្មី​ ​និង​ ​និស្សិត​មក​ពីសា​កល​វិទ្យាល័យ​នានា​បាន​រួមគ្នា​សម្តែង​របាំ​តា​យ៉ែ​ ​របាំ​ឆួយ​ឆាយ​ ​របាំ​បួងសួង​ ​និង​របាំ​ទៀន​ ​នៅមុខ​ព្រះមេ​រុ​ ​ទុកជា​ការ​ឧទ្ទិស​ក្រាប​ថ្វាយ​មហា​ព្រះរាជ​កុសល​និង​ថ្វាយ​ ​បង្គំ​លាជា​លើក​ចុងក្រោយ​ថ្វាយព្រះ​វិញ្ញា​ណ​ក្ខ័ន្ធ​សម្តេច​រាជបុត្រី​ព្រះរៀម​ ​នរោត្តម​ ​បុប្ផា​ទេវី​។​ ​

Photo by Darachan

          ​​លុះដល់​វេលា​ម៉ោង​ ​៦ព្រឹក​ ​ថ្ងៃទី​ ​២៥​ ​ខែវិច្ឆិកា​នេះ​ ​ដែល​ជា​ថ្ងៃ​កម្មវិធី​ដង្ហែ​ព្រះ​សព​ឆ្ពោះទៅ​ព្រះមេ​រុ​ដើម្បី​ប្រារព្ធ​ពិធី​ថ្វាយព្រះ​ភ្លើង​នៅ​ខាងមុខ​វត្តបទុមវតី​រា​ជវ​រា​រាម​ ​មាន​ព្រះរាជ​វត្តមាន​នៃ​ព្រះករុណា​ជា​អង្គ​ម្ចាស់ជីវិតលើត្បូង​ ​ព្រះបាទ​សម្តេច​ព្រះ​បរមនាថ​ ​នរោត្តម​ ​សីហ​មុនី​ ​ព្រះមហាក្សត្រ​នៃ​កម្ពុជា​ ​និង​សម្តេច​ព្រះ​មហាក្សត្រី​ព្រះ​វររាជ​មាតា​ជាតិខ្មែរ​ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ ​ព្រមទាំង​រាជវង្សានុវង្ស​ ​ថ្នាក់ដឹកនាំ​ ​មន្ត្រី​ជាន់ខ្ពស់​កម្ពុជា​ច្រើន​រូប​ ​និង​បណ្តា​មហាជន​ផង​ដែរ​។​

          ​​ការបាត់បង់​សម្តេច​ព្រះរាជ​បុត្រី​ព្រះរៀម​ ​នរោត្តម​ ​បុប្ផា​ទេវី​ ​គឺជា​ការបាត់បង់​នូវ​សមាជិកា​ព្រះរាជវង្សានុវង្ស​មួយ​ព្រះអង្គ​ដែល​ជា​មត៌ក​មនុស្ស​រស់​ដ៏​មានតម្លៃ​របស់​ជាតិ​ ​ដោយ​ក្នុង​ឆាក​មួយ​ព្រះជន្ម​របស់​ព្រះអង្គ​ ​ព្រះអង្គ​បាន​បូជា​ព្រះ​កាយពល​ ​និង​ ​ព្រះ​បញ្ញាញាណ​មិន​ខ្លាច​នឿយហត់​ ​ក្នុង​បុព្វហេតុ​អភិរក្ស​ ​និង​ ​អភិវឌ្ឍ​សម្បត្តិ​វប្បធម៌​អរូបី​នៃ​កម្ពុជា​ ​ព្រមទាំង​បាន​កសាង​ស្នា​ព្រះ​ហស្ថ​ជាច្រើន​គួរឲ្យ​កោតស្ញប់ស្ញែង​ក្នុង​វិស័យ​សិល្បៈ​ជាតិ​ ​បន្សល់ទុក​ជា​កេរដំណែល​កាត់ថ្លៃ​មិនបាន​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​។​ ​

​          ​ឆ្លៀត​ក្នុង​ឱកាស​ព្រះរាជ​ពិធី​សមានទុក្ខ​ដ៏​ក្រៀមក្រំ​នេះ​ ​ទូលព្រះបង្គំ​ជានា​យក​និពន្ធ​និង​បុគ្គលិក​គ្រប់​ជាន់ថ្នាក់​នៃ​ទស្សនាវដ្តី​សូ​វរីន​ ​សូម​ថ្វាយ​មហា​ព្រះរាជ​កុសល​ថ្វាយព្រះ​វិញ្ញា​ណ​ក្ខ័ន្ធ​ ​សម្ដេច​រាជបុត្រី​ព្រះរៀម​ ​នរោត្តម​ ​បុប្ផា​ទេវី​ ​ដែល​ទ្រង់​បាន​យាង​ទៅកាន់​ទីឋាន​ព្រះ​បរមសុខ​កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕​ ​

Photo by LYHONG / PHEAKTRA



SUGGESTIONS