×

បង្វែរ​អារម្មណ៍​របស់​អ្នក​មក​ទស្សនា​នូវ​ខូ​ឡិក​ហ្សិ​នដ៏​ប្រណីត​ពី​យុវជន​ឆ្នើម​សម័យ​និម្មិត​

FASHION & BEAUTY 4 years ago
 
 

          នា​រាត្រី​ថ្ងៃទី២៣​ ​ខែវិច្ឆិកា​ ​កន្លង​ទៅ​ថ្មី​ៗ​នេះ​ ​ក្រុម​យុវជន​ស្ម័គ្រចិត្ត​មួយ​ក្រុម​មាន​រហស្សនាម​ថា​«​សម័យ​និម្មិត​»​ ​និង​អ្នក​ច្នៃ​ម៉ូដ​ដ៏​មាន​ប្រជាប្រិយ​ភាព​ក្នុង​វិ​ស័យ​ហ្វេ​ហ្សិន​លោ​ក​ម៉ែ​ន​ ​សីហា​ ​(​Oliva​ ​Kong​)​ ​បាន​រួមគ្នា​បង្កើត​នូវ​ទស្សនីយភាព​ដ៏​អស្ចារ្យ​នៃ​ការ​ដើរ​បង្ហាញ​ម៉ូដ​ហ្វេ​ហ្សិន​ស្ថិត​ក្នុង​ ​Diamond​ ​Twin​ ​Tower​ ​កោះ​ពេជ្យ​។​ ​ខូ​ឡិក​ហ្សិ​នដែ​លត្រូវ​បាន​ក្រុម​យុវជន​ទាំង៥រូប​ ​និង​មានការ​ផ្តល់​មតិយោបល់​​បន្ថែម​ពី​រៀមច្បង​ ​Oliva​ ​Kong​ ​​បាន​ច្នៃ​ឡើង​នេះ​សុទ្ធសឹងតែ​ប្រមូល​ផ្តុំ​នូវ​សំរាម​ ​និង​ប្លាស្ទិក​នានា​ ​ច្នៃ​ជា​ខូ​ឡិក​ហ្សិ​នប្រ​មា​ណ​ជាង៣០ឈុត​ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​ពី​ផល​ប៉ះពាល់​នៃ​ការ​បោះចោល​សំរាម​ឥត​សណ្តាប់​ធ្នាប់​ ​ក៏ដូចជា​ការ​បង្ហាញ​នូវ​​ទិដ្ឋភាព​មួយចំនួន​ទាក់ទង​នឹង​ប្រភព​សត្វ​កម្រ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ​។​ ​ម៉្យាងវិញទៀត​ ​ថ្វី​ដ្បិតតែ​ខូ​ឡិក​ហ្សិ​នដ៏​ប្រណីត​ទាំងអស់​នេះ​មានការ​រចនា​ពី​សំរាម​ ​និង​ប្លាស្ទិក​នានា​ក៏​ពិតមែន​ ​ប៉ុន្តែ​សមិទ្ធិ​ផល​ទាំងនេះ​បាន​បង្កប់​ទៅ​ដោយ​អត្ថន័យ​ដ៏​ជ្រាលជ្រៅ​ ​តួយ៉ាង​ ​ប្រជាជន​ខ្មែរ​គួរ​បោះចោល​សំរាម​ឲ្យ​មាន​សណ្តាប់​ធ្នាប់​ ​និង​ជាពិសេស​អ្នក​កំពុង​រស់នៅ​ក្នុង​តំបន់​ដែល​មាន​សត្វ​កម្រ​អស់​គួរ​រួម​គ្នា​ថែ​រ​រក្សា​ ​និង​អភិរក្ស​ពូជសត្វ​កម្រ​ស្ទើរតែ​​បាត់បង់​ឲ្យ​រស់រាន​មានជីវិត​ជាដើម​។​

          ទន្ទឹម​នឹង​នេះ​ផង​ដែរ​ ​តាមរយៈ​នៃ​ការ​ដើរ​បង្ហាញ​ម៉ូដ​ហ្វេ​ហ្សិ​នពី​ក្រុម​យុវជន​ស្ម័គ្រចិត្ត​សម័យ​និម្មិត​ ​និង​អ្នក​ច្នៃ​ម៉ូដ​ដ៏​មាន​ប្រជាប្រិយ​ភាព​ក្នុង​វិ​ស័យ​ហ្វេ​ហ្សិន​លោក​ ​Oliva​ ​Kong​ ​សង្ឃឹមថា​ប្រជាជន​ខ្មែរ​នឹង​រួមគ្នា​​សម្អាត​បរិស្ថាន​ឲ្យ​មាន​សោភ័ណភាព​គ្រប់​ទីកន្លែង​ ​ក៏​ដូច​ការ​ថែរក្សា​ប្រភព​សត្វ​កម្រ​ក្នុង​ប្រទេស​នឹង​មានការ​​​​រីកចម្រើន​ថែមទាំង​ផង​។​ ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ ​ថវិកា​ដែល​បាន​ទទួល​ពី​ការ​លក់​សំបុត្រ​ចូលរួម​នៃ​កម្មវិធី​ការ​ដើរ​បង្ហាញ​ម៉ូដ​ហ្វេ​ហ្សិ​ននឹង​ផ្តល់​ជូន​មូលនិធិ​មន្ទីរពេទ្យ​គន្ធបុប្ផា​រាជធានី​ភ្នំពេញ​ទៀតផង​៕​

​Article​ ​by​ ​PAN​ ​SIVLY​ ​

Image Courtesy: ​សម័យ​និម្មិត​


SUGGESTIONS