×

ទីបំផុត​ ABC​ Lions​ of​ Fashion​ បាន​រក​ឃើញ​ជ័យលាភី​អ្នក​ច្នៃ​ម៉ូដ​ និង​អ្នកដើរ​ម៉ូដ​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​

FASHION & BEAUTY 10 months ago

          កម្មវិធី​ប្រកួតប្រជែង​អ្នក​ច្នៃ​ម៉ូដ​ និង​អ្នកបង្ហាញ​ម៉ូដ​ ABC​ Lions​ of​ Fashion​ ដោយមាន​ការចូលរួម​សហការ​ជាមួយ​ទស្សនាវដ្តី​សូ​វរីន​ និង​ Arise​ Modeling​ Agency​ ទីបំផុត​បាន​ឈាន​មកដល់​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ​ហើយ​នា​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ ទី៥​ ស្ថិត​ក្នុង​ City Hall កោះពេជ្រ​។ បន្ទាប់ពី​បេក្ខជន​ បេក្ខនារី​ អ្នក​ច្នៃ​ម៉ូដ​ និង​អ្នកបង្ហាញ​ម៉ូដ​ បាន​ឆ្លងកាត់​នូវ​វិញ្ញា​សារ​សំ​ខាន់​ៗដូចជា​៖ Miss​ Modern​ Cambodia​ ​ Mystery​ &​; Magic​ ​ និង​ Business​ Glam​ កន្លងមក​ឃើញថា​អ្នក​ច្នៃ​ម៉ូដ​ និង​អ្នកបង្ហាញ​ម៉ូដ​បាន​ព្យាយាម​បញ្ចេញ​នូវ​ភាព​ប៉ិនប្រសប់​ គំនិត​ច្នៃ​ប្រតិដ្ឋ​ និង​ភាព​ឆ្លាតវៃ​របស់​ខ្លួន​តាមរយៈ​ការ​ច្នៃ​ម៉ូដ​សម្លៀក​បំពាក់​ហ្វេ​ហ្សិន​ និង​ការ​ដើរ​បង្ហាញ​ម៉ូដ​ដូច​ទៅ​នឹង​តារា​បង្ហាញ​ម៉ូដ​អាជីព​ដូច្នេះ​ផង​ដែរ​។ យ៉ាងណាមិញ​ ABC​ Lions​ of​ Fashion​ សហការ​ជាមួយនឹង​ទស្សនាវដ្តី​សូ​វរីន​ និង​ Arise​ Modeling​ Agency​ ចូលរួម​អប​អរសាទ​ដល់​បេក្ខនារី​អ្នកបង្ហាញ​ម៉ូដ​ កញ្ញា​ លាង​ ស៊ី​វឡី​ ទទួល​បាន​ជ័យលាភី​ពី​ការបោះឆ្នោត​របស់​ទស្សនិកជន​។ កញ្ញា​ មាស​ ចាន់​រូ​ ទទួល​បាន​ជ័យលាភី​នៅក្នុង​វគ្គ​ជម្រុះ​លើក​ទី១​ និង​ កញ្ញា​ ឡេវ​ សុជាតា​ ទទួល​បាន​នូវ​ជ័យលាភី​នៅក្នុង​វគ្គ​ជម្រុះ​លើក​ទី២​ រី​ឯបេក្ខនារី​ដែល​ទទួល​បាន​នូវ​ជ័យលាភី​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​នោះ​គឺ​ កញ្ញា​ លៀប​ ស្រីពៅ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ ABC​ Lions​ of​ Fashion​ ក៏បាន​រក​ឃើញ​នូវ​ជ័យលាភី​នៃ​អ្នក​ច្នៃ​ម៉ូដ​សម្លៀក​បំពាក់​ហ្វេ​ហ្សិ​នវ័​យក្មេង​ផង​ដែរ​ ក្នុង​នោះ​មាន​ដូចជា​៖ លោក​ គង់​ សុធា​ ទទួល​បាន​ជ័យលាភី​ក្នុង​វគ្គ​ជម្រុះ​លើក​ទី២​ ​ កញ្ញា​ សុខ​ បញ្ញា​ ទទួល​បាន​ជ័យលាភី​ក្នុង​វគ្គ​ជម្រុះ​លើក​ទី១​ និង​ លោក​ ពៅ​ ស៊ី​ថាន​ ទទួល​បាន​នូវ​ជ័យលាភី​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​។

          គួរ​ជម្រាប​ថា​ សម្រាប់​អ្នក​ច្នៃ​ម៉ូដ​ជាប់​ជ័យលាភី​ជើងឯក​នឹង​ទទួល​បាន​រង្វាន់​ជា​សាច់ប្រាក់​ដើម្បី​គាំទ្រ​ឧបត្ថម្ភ​ពួកគេ​នៅពេល​ដែល​ពួកគេ​ចាប់​អាជីព​ច្នៃ​ម៉ូដ​ ទទួល​បាន​រង្វាន់​ដំណើរ​កម្សាន្ត​ទៅ​ចូលរួម​កម្មវិធី​បង្ហាញ​ម៉ូដ​អន្តរជាតិ​ Fashion​ Week​ និង​ម៉ូដ​សម្លៀកបំពាក់​របស់​អ្នកឈ្នះ​នឹង​ត្រូវ​បាន​ចុះផ្សាយ​នៅ​លើ​ទស្សនាវដ្តី​ សូ​វរីន​។ ចំណែក​ ជ័យលាភី​ជើងឯក​អ្នកបង្ហាញ​ម៉ូដ​នឹង​ទទួល​បាន​កិច្ចសន្យា​ការងារ​បង្ហាញ​ម៉ូដ​ជាមួយ​ Arise​ Modeling​ Agency​ ទទួល​បាន​រង្វាន់​ដំណើរ​កម្សាន្ត​ទៅ​ចូលរួម​កម្មវិធី​បង្ហាញ​ម៉ូដ​អន្តរជាតិ​ Fashion​ Week​ និង​ក្លាយជា​តា​រា​ម៉ូ​ឌែ​លក្រ​បមុខ​ប្រចាំ​ទស្សនាវដ្តី​ សូ​វរីន​៕

Article​ by​ PAN​ SIVLY​


SUGGESTIONS