×

​តោះ​!​ ​សាក​ធ្វើ​ពង​ទា​ប្រៃ​តាម​រូបមន្ត​ថ្មី៣បែប​បង្កើត​រសជាតិ​យ៉ាង​ឆ្ងាញ់​ពិសេស​ ​

TRAVEL & LIVING 4 months ago
 
 

            បើ​និយាយ​ពី​អាហារ​ក្លែម​បបរស​ ​យើង​នឹង​ភ្នកនឹក​ដល់មុន​គេ​នូវ​អាហារ​ងាយ​រក​ងាយ​ចម្អិន​នោះ​គឺ​ ​ស៊ុត​ ​ជាពិសេស​គឺ​ស៊ុត​ប្រៃ​តែម្តង​ដែល​នឹង​បង្កើន​ឱជារស​នៃ​ការ​ទទួលទាន​កាន់តែ​ឆ្ងាញ់​ពិសា​។​ ​ស៊ុត​ប្រៃ​ ​ឬ​ពង​ទា​ប្រៃ​ជាទូទៅ​យើង​អាច​រក​ទិញ​បាន​នៅ​តាម​បណ្តា​ផ្សារ​នានា​ទាំង​តូច​ ​និង​ធំ​ ​ហើយ​ចំពោះ​ការ​ចម្អិន​គ្រាន់តែ​ស្ងោរ​ក្នុងទឹក​ពុះ​ឬ​ដាក់​ផ្ងំ​ក្នុង​បាយ​តែ​ប្រមាណ១០នាទី​ជាការស្រេច​។​ ​កន្លងមក​អាហារ​ប្រៃ​សាច់​ស​ផុយ​សាច់​លឿង​ក្រ​មួត​នេះ​ ​យើង​ធ្លាប់តែ​ឃើញ​ចាស់​ៗ​ធ្វើតាមបែប​វិ​ធី​ងាយ​ៗ​ដោយ​យក​ពង​ទាសា​បដា​ក់​ក្នុងទឹក​អំបិល​រយៈពេល​ពី​ ​១០ទៅ​ ​១៥ថ្ងៃ​ ​រួច​យក​មក​ទទួលទាន​ ​ដោយឡែក​ព្រមគ្នា​នេះ​ដែរ​ ​ដើម្បី​ជា​ចំណេះដឹង​ថ្មី​សម្រាប់​ស្ត្រី​មេផ្ទះ​ ​សូ​វរីន​ ​សូម​លើកយក​នូវ​វិធី​ធ្វើ​ពង​ទា​ប្រៃ​បែប​ថ្មី៣បែប​គឺ​ ​ការ​ត្រាំ​ឱសថ​បុរាណ​ ​ជ្រក់​ទឹកត្រី​ ​និង​កប់​អំបិល​ ​ដូចនេះ​ចង់​ដឹង​ថ​រូបមន្ត​ធ្វើមាន​លក្ខណៈ​ពិសេស​បែប​ណា​ ​តោះ​!​ ​យើង​ទៅ​ទស្សនា​ទាំងអស់គ្នា​។​ ​

​•​ ​រូបមន្ត​ទី​១ ​៖​ ​ត្រាំ​ឱសថ​បុរាណ​
            សម្រាប់​វិធី​ធ្វើ​ពង​ទា​ប្រៃ​ត្រាំ​ឱសថ​បុរាណ​យើង​ត្រូវ​មាន​គ្រឿងផ្សំ​តែ​ប៉ុន្មាន​មុខ​ប៉ុណ្ណោះ​ ​ក្នុង​នោះ​រួមមាន​ ​ខ្ទឹមស ​(​ដំ​ឲ្យ​បែក)​ ​៥កំពឹស​,​ ​ស្លឹក​ក្រូចសើច​ ​១០សន្លឹក​,​ ​រំដេង​ (​ហាន់​បន្ទះ​)​ ១មើម​,​ ​ក្រូចឆ្មារ​ ​២ផ្លែ​ (​ហាន់​បន្ទះ​)​,​ ​គល់​ស្លឹកគ្រៃ​ ​៥មើម​ ​(​ចិត​បញ្ឆិត​)​,​ ​ម្ទេស​ទុំ​ ​១០គ្រាប់​,​ ​ពង​ទា​ ​១០គ្រាប់​,​ ​អំបិល​ក្រួស​ ​១ចានចង្កឹះ​ ​និង​ទឹក​ ​៤ចានចង្កឹះ​។​ ​ចំពោះ​ ​គ្រឿងផ្សំ​ខាងលើ​ត្រូវ​លាង​ទឹក​ឲ្យ​ស្អាត​ទុកឲ្យ​ស្រស់ទឹក​ ​ពិសេស​ពង​ទា​ត្រូវ​លាង​សម្អាត​បី​ទឹក​ដោយ​យក​ដែក​ដុស​ឆ្នាំង​ដុស​ឲ្យ​ជ្រះ​កម្អែល​លាមក​ទា​ ​ម្យ៉ាង​ដើម្បីឲ្យ​សំបកពង​ទា​សឹក​ងាយ​គ្រឿងផ្សំ​ទាំងប៉ុន្មាន​ជ្រាបចូល​ជាតិ​បាន​ល្អ​។​ ​ក្រោយពី​សម្អាត​គ្រឿងផ្សំ​ទាំងអស់​ខាងលើ​រួចរាល់​ ​លើកលែងតែ​អំបិល​ ​យើង​ចាប់ផ្តើម​រូបមន្ត​លាយ​ទឹក​ត្រាំ​ដោយ​យក​អំបិល១ចានចង្កឹះ​លាយ​ជាមួយ​ទឹក៤ចានចង្កឹះ​កូរ​ចូលគ្នា​ឲ្យ​រលាយ​ ​រួច​យក​ស្បៃ​ចាក់​ត្រងទឹក​ទុក​ដើម្បី​ច្រោះ​កម្ទេច​ចេញពី​ទឹក​នោះ​។​ ​កាលណា​ច្រោះ​រួចរាល់​ ​ចាក់ទឹក​ស្អាត​នោះ​ចូល​ទៅ​ក្នុង​ឆ្នាំ​ដាំ​ភ្លើង​ឲ្យ​ក្តៅ​រហូត​ពុះ​ ​ទើប​ចាក់​គ្រឿងផ្សំ​ដូចជា​ ​ខ្ទឹមស​ ​រំដេង​ ​ក្រូចសើច​ ​និង​គល់​ស្លឹកគ្រៃ​ចូល​មុន​ដោយ​គ្រប​ទុក​ពុះ​រយៈពេល​ប្រាំ​នាទី​យើង​នឹង​ចាប់ផ្តើម​ឈ្ងុយ​ក្លិន​បែប​តុ​មយំា​ ​ហើយ​បន្ត​ទុក៥នាទី​ទៀត​យើង​នឹង​ឈ្ងុយ​ក្លិន​បែប​ឱសថ​បុរាណ​ខ្មែរ​ ​ទើប​លើក​ចុះពី​ជើងក្រាន​ទុកឲ្យ​ត្រជាក់​សម្រាប់​ប្រើការ​។​ ​ត្រៀម​ក្រឡ​ជ័រ​ឬ​កែវ​ទំហំ​អាច​ផ្ទុក​ស៊ុត​ ​១០គ្រាប់​ ​ជូត​ឲ្យ​ស្អាត​ ​បន្ទាប់មក​តម្រៀប​ស៊ុត​ដាក់​ចូលក្នុង​ក្រឡ​ ​ហើយ​ចាក់ទឹក​អំបិលដែល​ត្រង​រួច​ចូល​ ​ព្រមគ្នា​នេះ​បន្ថែម​បន្ទះ​ក្រូចឆ្មារ​ ​និង​ម្ទេស​ទុំ​ពីលើ​ ​រួច​បិទ​គម្រប​ជិត​រក្សាទុក​រយៈពេល​ពី​ ​១៥​ ​ទៅ​ ​២០ថ្ងៃ​ ​ទើប​យក​មក​ចម្អិន​ជា​ម្ហូបអាហារ​បាន​។​ ​យ៉ាងណាមិញ​ ​ក្នុងករណី​ចង់​ត្រាំ​ស៊ុត​ច្រើន​អាច​អនុវត្ត​រូបមន្ត​ទឹក៤អំបិល១ចានចង្កឹះ​បន្ថែម​ដូច​បាន​រៀបរាប់​នៅ​ខាងលើ​ ​រី​ឯ​ស៊ុត​ដែល​ត្រាំ​បាន​ពីរ​ថ្ងៃ​យើង​អាច​ឆ្លៀត​ថែរក្សា​សម្រស់​ដោយ​យក​ស៊ុត​មក​គោះ​យក​តែ​ទឹក​អន្ធិល​សលា​ប​លើ​ផ្ទៃមុខ​ទុក​រយៈពេល​ ​១៥នាទី​ ​លាង​ទឹក​ចេញ​ដើម្បី​ជួយ​បន្តឹង​ស្បែក​មុខ​ក៏ដូចជា​បំបាត់ស្នាម​ជ្រីវជ្រួញ​ផង​ដែរ​។​ ​

​•​ ​រូបមន្ត​ទី​២​ ​៖​ ​ជ្រក់​ទឹកត្រី​
            តិច​និច​ជ្រក់​ទឹកត្រី​ងាយស្រួល​ធ្វើ​ ​និង​ចាយ​ពេល​ធ្វើ​ត្រឹមតែ​ ​១០ម៉ោង​ប៉ុណ្ណោះ​អាច​ហូប​បាន​ ​ក្នុង​នោះ​គ្រឿងផ្សំ​រួមមាន​ ​ពង​ទា​ ​១០គ្រាប់​ ​ទឹកត្រី​មួយ​ដប​ចំណុះ៧០០មីលីលីត្រ​ ​,​ ​ខ្ទឹមស​ ​៤​ ​កំពឹស​(​ហាន់​ស្តើង​ៗ​)​ ​ខ្ទឹមក្រហម​ ​៣មើម​(​ហាន់​ស្តើង​ៗ​)​ ​និង​ម្ទេស​ទុំ​និង​ខ្ចី​ ​ទៅតាម​ចំណូលចិត្ត​។​ ​មុន​ពេល​ចាប់ផ្តើម​ជ្រក់​ ​កត្តា​សំខាន់​ត្រូវ​លាង​សម្អាត​ពង​ទា​បី​ទឹក​ឲ្យ​ស្អាត​ដូច​ទៅ​នឹង​ចំណុច​ទី១​ ​រួច​ទុកឲ្យ​ស្រស់ទឹក​ ​បន្ទាប់មក​ចាប់ផ្តើម​យក​ទឹកត្រី​ចាក់​ចូល​ចាន​ឬ​ចានដែក​ទាំងអស់​ ​ថែម​ស្ករស​កន្លះ​ស្លាបព្រាបាយ​ ​និង​បី​ចេង​មួយ​ចុង​ស្លាបព្រា​ដើម្បី​បន្ថែម​រសជាតិ​។​ ​ដាក់​ ​ខ្ទឹមស​ ​ខ្ទឹមក្រហម​ ​ម្ទេស​ទុំ​ ​ម្ទេស​ខ្ចី​ចូល​ ​បន្ទាប់មក​ទើប​ដាក់​ស៊ុត​ចូល​ធ្វើ​ជ្រក់​។​ ​លើក​នេះ​យើង​មិនមែន​ត្រាំ​ស៊ុត​ទាំង​សម្បក​ដូចមុន​នោះ​ទេ​ ​ផ្ទុយ​មកវិញ​យើង​គោះ​បកសំបក​ត្រង​យក​តែ​ស៊ុត​ពណ៌លឿង​ ​ហើយ​ដាក់​ចូល​ទៅ​ក្នុងទឹក​ត្រី​ថ្នម​ៗ​កុំ​ឲ្យ​បែក​។​ ​ក្រោយ​គោះ​ស៊ុត​ដាក់​ចូល​រួចរាល់​អស់​ ​យើង​គ្រប​ទុក​រយៈពេល​ ​៥ម៉ោង​ទើប​បើក​គម្រប​ដើម្បី​ប្រែ​ពង​ខាងលើ​ត្រលប់​ទៅ​ក្រោម​វិញ​ ​និង​គ្រប​ជាថ្មី​ ​ដោយ​ទុកចោល​រយៈពេល​ប្រាំ​ម៉ោង​ទៀត​នឹងអាច​ទទួលទាន​បាន​។​ ​១០ម៉ោង​ប៉ុណ្ណោះ​ ​ស៊ុត​លឿង​ទាំងប៉ុន្មាន​បាន​ក្លាយជា​កក​រឹង​ឆ្អិន​ជា​អាហារ​បែប​ជ្រក់​អាចយ​កម​ក​បរិភោគ​ជាមួយ​បាយ​យ៉ាង​ឆ្ងាញ់​ពិសា​។​ ​

​•​ ​រូបមន្ត​ទី​៣ ​៖​ ​កប់​អំបិល​
            ស្រដៀង​ទៅ​នឹង​រូបមន្ត​ទី២​ ​តែ​តិច​និច​នេះ​ចាយ​ពេល​ ​២៤ម៉ោង​ទើប​អាច​ហូប​បាន​។​ ​គ្រឿងផ្សំ​តិច​បំផុត​គឺ​ ​ពង​ទា​ ​១០គ្រាប់​ (​លាង​បី​ទឹក​ឲ្យ​ស្អាត​)​ ​អំបិល​ម៉ដ្ឋ១ចានគោម​ ​និង​ស្ករស​ ​១ចានចង្កឹះ​។​ ​អនុវត្ត​យក​អំបិល​ ​និង​ស្ករស​កូរ​ចូលគ្នា​ឲ្យ​សព្វ​ ​ចាក់​ចូលក្នុង​ប្រអប់​ជ័រ​ឬ​កែវ​មួយ​ហើយ​ពាស​អំបិល​ឲ្យ​ស្មើ​សាច់​ទើប​យក​ស៊ុត​មក​សង្កត់​យក​រាង​ផ​តៗ​ពេញ​ប្រអប់​ដូច​អំបែង​នំគ្រក់​។​ ​ចាប់ផ្តើម​គោះ​ស៊ុត​ត្រង​យក​តែ​ស៊ុត​ពណ៌លឿង​ ​រួច​យក​ទៅ​ដាក់​ក្នុង​ក្រ​ឡុក​មូល​ៗ​ថ្ម​មៗ​ម្តង​មួយ​ៗ​កុំ​ឲ្យ​បែក​។​ ​ក្រោយ​ដាក់​ស៊ុត​លឿង​ទៅតាម​ក្រឡុក​រួចរាល់​ ​យើង​យក​អំបិល​បន្ថែម​មួយ​ចានចង្កឹះ​រោយ​ពី​លើ​តិច​ៗ​រហូត​លុប​បាត់​ស៊ុត​លឿង​។​ ​គ្រប​ទុកចោល​រយៈពេល​មួយយប់មួយថ្ងៃ​រហូត​កក​រឹង​យើង​អាចយ​កម​ក​លាង​ទឹក​ស្អាត​ ​ហើយ​ធ្វើម្ហូប​ទៅតាម​ចំណូលចិត្ត​ដូចជា​ចៀន​ ​ឬ​ឆា​ជាមួយ​បន្លែ​កាន់​បង្កើន​រសជាតិ​ឈ្ងុយឆ្ងាញ់​។​ ​ចំពោះ​អំបិល​សេសសល់​ ​យើង​អាច​ត្រៀម​ទុក​ធ្វើជា​ថ្មី​ច្រើនដង​ទៀតផង​ដែរ​។​ ​

​            យ៉ាងណា​ហើយ​ ​បន្ទាប់ពី​បាន​ជ្រាប​អំពី​វិធី​ធ្វើ​ពង​ទា​ប្រៃ​បែប​ថ្មី​ប្លែក​ ​ជឿជាក់​ថា​ប្រិយមិត្ត​គ្រប់រូប​នឹងអាច​យក​វិធី​ណាមួយ​ទៅ​អនុវត្ត​នៅផ្ទះ​ដោយខ្លួនឯង​បាន​។​ ​បាន​ទាំង​មុខម្ហូប​ថ្មី​ ​បាន​ទាំង​រសជាតិ​ថ្មី​ ​ថែមទាំង​វិធី​ធ្វើ​បែ​បងាយៗ​ ​ចាំ​ដល់ណា​ទៀត​ចាប់ផ្តើម​សាកល្បង​ពី​ឥឡូវនេះ​ទាំងអស់គ្នា​៕​ ​

​Article​ ​by​ ​HEM​ ​SOKKHIM​


SUGGESTIONS