×

សៀវភៅ​គ្រប់​ប្រភេទ​រាប់​ម៉ឺន​ក្បាល​កំពុង​ស្វាគមន៍​ប្រិយមិត្ត​អ្នកអាន​ក្នុង​ពិព័រណ៍​សៀវភៅ​

NEWS 4 years ago
 
 

​          ​នេះ​ជា​លើក​ទី៨ហើយដែល​បណ្ណាល័យជាតិ​បាន​រៀបចំ​នូវ​ព្រឹត្តិ​ការណ៍​ដ៏​ធំ​សម្បើម​នៃ​ពិព័រណ៍​សៀវភៅ​ ​នា​ព្រឹក​ថ្ងៃទី១៣​ ​ខែធ្នូ​ ​ក្រោម​ប្រធានបទ​ ​«​ផ្តើម​ក្តី​ស្រមៃ​ដៃ​កាន់​សៀវភៅ​»​។​ ​ទន្ទឹម​នឹង​ការ​តាំងពិព័រណ៍​សៀវភៅ​នេះ​ដែរ​ ​គេ​សង្កេតឃើញ​មាន​ចម្រុះ​ប្រភេទ​សៀវភៅ​ជាច្រើន​ក្បាល​ ​តួយ៉ាង​ ​ប្រភេទ​សៀវភៅ​សម្រាប់​កុមារ​ ​ប្រភេទ​សៀវភៅ​ប្រលោមលោក​ ​ប្រភេទ​សៀវភៅ​តម្រង់​ទិស​ ​ឬ​ប្រភេទ​សៀវភៅ​លើក​ទឹក​ចិ​ត្ត​ផ្សេង​ៗ​ទៀត​ដែល​កំពុង​មានការ​គាំទ្រ​យ៉ាង​ខ្លាំង​ពីសំណាក់​យុវជន​ ​ឬ​សិស្សានុសិស្ស​ ​ក៏​មាន​វត្តមាន​នៅ​ទីនោះ​ផង​ដែរ​ ​ជាពិសេស​ ​អ្នក​អាចយ​ក​សៀវភៅ​របស់​អ្នក​ដែល​មានសភាពល្អ​មក​ធ្វើការ​ផ្លាស់​ប្តូរ​ជាមួយនឹង​ប្រភេទ​សៀវភៅ​ដទៃទៀត​បាន​ដោយសេរី​ថែមទៀត​ផង​។​ ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ ​ចំពោះ​ស្តង់​សៀវភៅ​នី​មួយ​ៗ​ដែល​មាន​ប្រមាណ​ជាង១៥០ស្តង់​នេះ​ក៏​មានការ​លក់​បញ្ចុះតម្លៃ​យ៉ាង​ពិសេស​ ​និង​ផ្តល់​ជា​វត្ថុ​អនុស្សាវរីយ៍​ផ្សេង​ៗ​ជាច្រើន​ដែល​បាន​ទាក់ចិត្ត​ដល់​ប្រិយមិត្ត​អ្នកអាន​ជាទី​ស្នេហា​ ​គ្រប់រូប​ឲ្យ​មកកាន់​ក្នុង​ពិព័រណ៍​សៀវភៅ​ឲ្យបាន​កុះករ​ ​ដើម្បី​ងាយស្រួល​ក្នុង​ការ​ផ្សព្វផ្សាយ​នូវ​អត្ថន័យ​ខ្លឹមសារ​នានា​ទាក់ទង​នឹង​ចំណេះដឹង​ទូទៅ​ជាដើម​។​

​          ​គួរ​ជម្រាប​ផង​ដែរ​ថា​ ​ពិព័រណ៍​សៀវភៅ​លើក​ទី៨នឹង​ប្រព្រឹត្តទៅ​ចំនួន​បី​ថ្ងៃ​ ​ពោល​គឺ​ចាប់ផ្តើម​នៅ​ថ្ងៃទី​​១៣​ ​ខែធ្នូ​ ​ឆ្នាំ២០១៩​ ​រហូតដល់​ ​ថ្ងៃទី១៥​ ​ខែធ្នូ​ ​ឆ្នាំ២០១៩​ ​ចាប់ពី​ម៉ោង៧ព្រឹក​ ​រហូតដល់៧យប់​ផង​ដែរ​៕​

​Article​ ​by​ ​PAN​ ​SIVLY​ ​


SUGGESTIONS