ទស្សនានូវព្រឹត្តិការណ៍នៃការបង្ហាញម៉ូដស្បែកជើងដ៏ស៊ីវិល័យពីហាងស្បែកជើងដ៏ទំនើប «ណាតា»
NEWS 4 years agoនាល្ងាចថ្ងៃសុក្រ ទី១៣ ខែធ្នូ ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ «ណាតា» ដែលជាម៉ាកស្បែកជើងនារីលំដាប់អន្តរជាតិដំបូងគេក្នុងប្រទេសកម្ពុជា បានរៀបចំនូវព្រឹត្តិការណ៍បង្ហាញម៉ូដស្បែកជើងដ៏ធំសម្បើមសម្រាប់រដូវកាលស្លឹកឈើលាស់ និងរដូវក្តៅ នៃឆ្នាំ២០២០ខាងមុខនេះ ស្ថិតក្នុងសណ្ឋាគារ Raffles Hotel Le Royal ភ្នំពេញ ។ ទន្ទឹមនឹង ព្រឹត្តិការណ៍ដ៏កក្រើកនេះដែរ គេសង្កេតឃើញថាចម្រុះម៉ូដស្បែកជើងជាច្រើនម៉ូដ និងប្រកបដោយពណ៌ចម្រុះ ច្រើនគូ នៃការបង្ហាញនេះមានភាពទាក់ទាញពីសំណាក់ភ្ញៀវកិតិ្តយស៣០០នាក់ អ្នកសារពត៌មាន ប្រព័ន្ធផ្សព្វផ្សាយ ជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករថែមទៀតផង។ លើសពីនេះទៅទៀត សម្លៀកបំពាក់ដែលត្រូវបានច្នៃជាពិសេសប្រមាណជាង ៦០ម៉ូដ ត្រូវបានបង្ហាញក្រោមប្រធានបទ "Phnom Penh Extravaganza" ដែលបង្ហាញពីទិដ្ឋភាពនៃទីក្រុងភ្នំពេញដ៏អស្ចារ្យសម្រាប់រដូវកាលដ៏រីករាយនាពេលខាង មុខ។ ម៉្យាងវិញទៀត សម្រាប់ឈុតសម្លៀកបំពាក់ទាំងនេះមានការរចនាឡើងពីភាពសាមញ្ញ ទៅសម្លៀកបំពាក់ធ្វើការ ពីឈុតប្រចាំថ្ងៃ ទៅឈុតរាត្រីសមោសរ និងសម្លៀកបំពាក់ប្រភេទផ្សេងៗទៀតត្រូវបានរចនាឡើង ដើម្បីឲ្យសមស្របទៅនឹងម៉ូដស្បែកជើងដែលច្នៃឡើង ជាមួយនឹងវត្ថុធាតុដើមទាន់សម័យប្រចាំឆ្នាំ។
សម្រាប់ការបង្ហាញម៉ូដនេះដែរ គឺជាការរចនាឡើងក្នុងចក្ខុវិស័យហ្វេហ្សិននៃកំពូលយុគសម័យមាសរបស់ កម្ពុជាដ៏រុងរឿងបំផុតនាសម័យអតីតកាលកន្លងមក និងជាការបង្ហាញទិដ្ឋភាពមួយដ៏សំខាន់ដែលលេចធ្លោក្នុង រាជធានីភ្នំពេញនាពេលបច្ចុប្បន្ន ដើម្បីឆ្លុះបញ្ចាំងពីភាពស្របគ្នានៃអតីតកាល បច្ចុប្បន្នកាល និងអនាគត កាលផងដែ៕
Article by PAN SIVLY