×

លេងខ្លួន​ជាមួយ​ស្ទីល​ស៊ីវិល័យ៥បែប​សម្រាប់​ដំណើរ​កម្សាន្ត​នា​ឱកាស​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល​នេះ​

FASHION & BEAUTY 4 years ago
 
 

          កំឡុង​ចុងឆ្នាំ​ដែល​ជា​ពេលវេលា​ពោរពេញ​ទៅ​ដោយ​ភាព​រីករាយ​ជាមួយ​កម្ម​វិ​ធី​ផ្សេង​ៗ និង​ដំណើរ​កម្សាន្ត​នានា​ ជាពិសេស​នា​ឱកាស​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល​ ជឿជាក់​ថា​សុភាពនារី​គ្រប់រូប​ប្រាកដជា​កំពុងតែ​រកនឹក​ថា​តើ​គួរ​ត្រៀមខ្លួន​ឬតុបតែង​ខ្លួន​បែប​ណា​ដើម្បីឲ្យ​ស័ក្តិសម​នឹង​កាលៈទេសៈ​ក៏ដូចជា​លេង​ស្ទីល​ហ្វេ​ហ្សិ​នប្លែ​កភ្នែក​ខុស​សព្វមួយដង​។ ​; ដូច្នេះ​ប្រសិនបើ​សុភាពនារី​មិនដឹង​ថា​គួរ​រៀបចំខ្លួន​បែប​ណា​នោះ​ អាច​ងា​កមក​ប្រ​មើ​មើល​ស្ទីល​ស៊ីវិល័យ៥បែបជា​មួយ​នឹង​សូវ​រី​នដូច​ខាងក្រោម​។

1.  ដំណើរ​កម្សាន្ត​ទៅកាន់​តំបន់​សមុទ្រ​ នៅ​តំបន់​សមុទ្រ​អាច​មាន​អាកាសធាតុ​ក្តៅ​បន្តិច​ ប៉ុន្តែ​មិត្ត​ៗនារី​នៅតែ​អាច​លេង​ខ្លួ​លឡូយឆាយ​ជាមួយ​សម្លៀកបំពាក់​សាច់ក្រណាត់​ស្តើង​រលុង​ៗពណ៌​លេច​ ហើយ​កុំ​ភ្លេច​បំពាក់​លេង​ស្ទីល​ជាមួយ​មួ​កធំៗ​ វ៉ែនតា​ធំ​ ព្រមទាំង​ស្បែកជើង​បែប​រាបស្មើ​ដែល​នឹង​ធ្វើឲ្យ​អារម្មណ៍​ស្រស់ស្រាយ​ស៊ីគ្នា​នឹង​បរិយាកាស​ ក៏ដូចជា​ធ្វើឲ្យ​ការ​ផ្តិត​យក​រូបភាព​ប្រកបដោយ​ស្ទីល​ទាក់ទាញ​។ បើ​ហែលទឹក​សមុទ្រ​អាច​លេង​ស្ទីល​ឈុត​ប៊ី​គី​នី​ ប៉ុន្តែ​កុំ​ភ្លេច​ការពារ​សម្រស់​ជា​មួយ​ឡេ​ការពារ​កម្តៅថ្ងៃ​ដែល​មាន​សារធាតុ​ SFP​ ខ្ពស់​។

2.  ដំណើរ​កម្សាន្ត​ទៅ​តំបន់​ព្រៃភ្នំ​ អម​នឹង​បរិយាកាស​បរិសុទ្ធ​នៃ​ជំនោរ​ធម្មជាតិ​លាយឡំ​នឹង​ទិដ្ឋភាព​សម្រស់​ព្រៃភ្នំ​ដ៏​ស្រស់​ត្រកាល​ សុភាពនារី​អាច​លេង​ស្ទីល​សម្លៀកបំពាក់​ឡូយ​មួយ​បែប​គឺ​បែប​ស្ទីល​ «Cowboy​» ដែល​ជា​ការ​ស្លៀកពាក់​ឈុត​ខោ​ខូវ​ប៊​យជាមួយ​អា​វរ​លុង​ៗព្រមទាំង​មាន​បំពាក់​មួក​ខូវ​ប៊​យជា​ស្ទីល​ផង​ និង​ការពារ​សម្រស់​ពី​កម្តៅថ្ងៃ​ផង​ដែរ​។ បើ​ពុំ​ដូច្នោះ​អាច​ស្លៀក​ជា​ឈុត​បែប​បុប្ផា​ព្រៃភ្នំ​ជាមួយ​សម្លៀកបំពាក់​សាច់ក្រណាត់​ចាក់​ និង​មាន​ម៉ូដ​ទម្លាក់​ខ្សែរ​ណែង​រណោង​ក៏​ស្រស់​ស្អាត​ម្យ៉ាង​មួយ​បែប​។

3.  ជប់លៀង​យប់​ថ្ងៃ​ឆ្លង​ឆ្នាំ​ រាត្រី​ថ្ងៃ​ឆ្លង​ឆ្នាំ​ អ្នក​អាច​នឹង​មានកម្ម​វិធី​ជប់លៀង​រាប់​ថយក្រោយ​ជាមួយ​ក្រុមការងារ​ មិត្តភក្តិ​ ក្រុម​គ្រួសារ​ និង​គូស្នេហ៍​ជាដើម​។ ស៊ីគ្នា​នឹង​ភ្លើងពណ៌​នា​ពេល​រាត្រី​ ការ​ស្លៀកពាក់​បែប​មើលទៅ​សិច​ស៊ី​រឹប​រាង​ ដែល​សំខាន់​សម្លៀកបំពាក់​បែប​ភ្លឺរលោង​ឬភ្លឺផ្លេក​នឹង​ទទួល​បាន​សម្រស់​លេចធ្លោ​។

 

4.  ដំណើរ​កម្សាន្ត​ទៅក្រៅ​ប្រទេស​ក្នុង​រដូវ​ត្រជាក់​ វិស្សមកាល​ថ្ងៃ​ឆ្លង​ឆ្នាំនេះ​ជឿជាក់​ថា​អ្នកមាន​គម្រោង​ចេញទៅ​កម្សាន្ត​នៅ​ក្រៅប្រទេស​គឺ​មិន​តិច​នោះ​ឡើយ​ ជាពិសេស​សុទ្ធតែ​ជា​ទិសដៅ​ទៅកាន់​ប្រទេស​ដែល​មាន​អាកាសធាតុ​ចំ​រដូវ​ត្រជាក់​មិនថា​ទាំង​ប៉ែក​អាស៊ី​ និង​អឺរ៉ុប​។ ដូច្នេះ​ការ​ត្រៀមខ្លួន​ជាមួយ​ឈុត​អាវ​សំ​ឡី​ក្រាស់​ៗ អាវចាក់​ និង​អាវ​ស្បែក​រលូង​ ហើយ​បំពាក់​ព្រមគ្នា​នឹង​ស្បែកជើងកវែង​ទៀត​នោះ​នឹង​ជួយ​ផ្តល់​នូវ​ភាព​កក់ក្តៅ​ក៏ដូចជា​ស្ទីល​ឡូយ​បែ​បច្ឆិម​ប្រទេស​ផង​ដែរ​។

5.  ដំណើរ​កម្សាន្ត​វិល​ល្ងាច​ សម្រាប់​អ្នក​មមាញឹក​ច្រើន​ ប៉ុន្តែ​ក៏​ឆ្លៀត​កម្សាន្ត​លម្ហែ​អារម្មណ៍​ទៅ​ទី​ជិ​តៗ​វិល​ល្ងាច​ សុភាពនារី​អាច​លេង​សម្លៀកបំពាក់​បែ​បងាយៗ​ស្រួលខ្លួន​ ពិសេស​សូ​វរីន​ផ្តល់​ដំបូន្មាន​ជាមួយ​ការ​លេង​ស្ទីល​បែប​ឈុត​ផ្កា​ឬឆ្នូត​ពណ៌​ស្រាល​ស្រទន់​ដែល​វា​ស័ក្តិសម​ជា​មួយ​បរិ​កាស​រដូវរំហើយ​ស្រុក​យើង​ ហើយក៏​ជួយ​ឲ្យ​ដំណើរ​កម្សាន្ត​ពោរពេញ​ដោយ​ភាព​ស្រស់ស្រាយ​៕

Article by​ HEMSOKKHIM


SUGGESTIONS