×

រួសរាន់ឡើង! ឱកាសចុងក្រោយដើម្បីចុះឈ្មោះក្នុងកម្មវិធី CAMBODIAN NET IDOL BY YES 018

NEWS 4 years ago
 
 

          ការទទួលពាក្យដើម្បីប្រកួតក្នុងកម្មវិធី CAMBODIAN NET IDOL ត្រូវបានពន្យាពេលរហូតដល់ថ្ងៃទី ០៥ ខែ មករា ឆ្នាំ ២០២០ ដើម្បីឲ្យមិត្តយុវវ័យយើងមានឱកាសក្លាយជា អ្នកមានឥទ្ធិពល (Influencer) និង vlogger ដ៏ល្បីជាមួយនឹងប្រាក់រង្វាន់ជាច្រើនដែលសរុបមានចំនួនទឹកប្រាក់រហូតដល់ ៣៥០០០ ដុល្លារអាមេរិកថែមទៀតផង។

          គួរជម្រាបផងដែរថា កម្មវិធី CAMBODIAN NET IDOL ត្រូវបានបង្កើតឡើងដោយមានការសហការគ្នារវាងក្រុមហ៊ុន Cake Experiential Cambodia និង កុ្រមហ៊ុន Yes 018 ក្នុងគោលបំណងដើម្បីពង្រឹងវិស័យ តារាក្នុងបណ្តាញអ៊ីនធើណែតឲ្យកាន់តែទូលំទូលាយខណៈដែលទីផ្សារកំពុងតែត្រូវការខ្លាំង។ ការប្រកួតប្រជែងតាមរយៈបណ្តាញសង្គមនេះនឹងត្រូវបានផ្សព្វផ្សាយលើបណ្ដាញសង្គមហ្វេសប៊ុក ដើម្បីទស្សនារាល់សកម្មភាពផ្សេងៗនៃ អ្នកមានឥទ្ធិពលទាំង ១២រូបធ្វើការប្រកួតគ្នាដើម្បីឈ្នះរង្វាន់ ទៅតាមភាពលេចធ្លោ សមត្ថភាព និងភាពច្នៃប្រឌិតរបស់ពួកគេក្នុងការបង្កើតនិងចែករំលែករូបភាព និងវីដេអូដែលមានគុណភាពនៅលើបណ្ដាញផ្សព្វផ្សាយសង្គមរៀងៗខ្លួន។

          វគ្គទីមួយ នឹងគ្រោងចាក់ផ្សាយនៅថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២០។ លោក Andy Ong នាយកប្រតិបត្តិនៃក្រុមហ៊ុន  Cake Experiential Cambodia មានប្រសាសន៍ថា «ចាប់តាំងពីការចាប់ផ្តើមដ៏ជោគជ័យ យើងទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំងដោយមានការចូលរួមព្រមទាំងទទួលបានចំណុចវិជ្ជមានច្រើននៃកម្មវិធីនេះ។  យើងសូមប្រកាសជាផ្លូវការនូវការពន្យាពេលនៃការចុះឈ្មោះការប្រកួតនេះក្នុងគោលបំណងផ្ដល់ឱកាសដល់អ្នកមានសមត្ថភាពក្នុងការក្លាយជា Cambodia’s Net Idol បន្ទាប់។»

          ដូច្នេះប្រសិនបើអ្នកមានចំណាប់អារម្មណ៍ចង់ក្លាយជា Cambodian Net Idol រដូវកាលទីពីរនេះ គឺសូមអនុវត្តលក្ខខណ្ឌដូចខាងក្រោម៖

ជំហានទីមួយ៖ ធ្វើវីដេអូរយៈពេល ១ នាទីដោយខ្លួនឯងលើហ្វេសប៊ុកហើយត្រូវប្រាកដថា វីដេអូរបស់អ្នកត្រូវបានផ្សព្វផ្សាយជាសាធារណៈហើយសូមប្រាប់នូវអ្វីគ្រប់យ៉ាងដែលគេត្រូវដឹងពីអ្នកហើយអ្នកជានរណា។

ជំហានទីពីរ៖  កុំភ្លេចបង្ហាញពីទេពកោសល្យនិងជំនាញរបស់អ្នកហើយប្រាប់គេពីមូលហេតុដែលអ្នកចង់ក្លាយជា Cambodian Net Idol បន្ទាប់។

ជំហានទីបី៖ Tag @CambodianNetIdol  និង @Yes KH  និង hashtag #CambodianNetIdol ក្នុងវីដេអូរបស់អ្នកហើយប្រាប់ឈ្មោះរបស់អ្នកក្នុង Instagram និង YouTube របស់អ្នកប្រសិនបើអ្នកមាន។

សូមចូលទៅកាន់ទំព័រហ្វេសប៊ុករបស់ Net Idol សម្រាប់ព័ត៍មានបន្ថែម។ សូមផ្ញើវីដេអូរបស់អ្នកនៅថ្ងៃនេះដើម្បីចាប់ផ្តើមក្លាយជាបេក្ខភាពនៃ Cambodian Net Idol បន្ទាប់៕ 


SUGGESTIONS