×

សណ្ឋាគារ​រ៉ូ​ស​វូ​ដ​ភ្នំពេញ​បង្កើត​ពិព័រណ៍​សិល្បៈ​ដ៏​ធំ​មួយ​ដែល​មានឈ្មោះ​ថា​ ​«​20 ​Eye​s on ​t​h​e​ ​Royal​ ​Ballet​ 2020​»​

NEWS 4 weeks ago
 
 

          កាលពី​ល្ងាច​ថ្ងៃ​ទី​ ​៥​ ​ខែ​ ​មីនា​ ​ឆ្នាំ​ ​២​០​២​០​ ​នេះ​សណ្ឋាគារ​រ៉ូ​ស​វូ​ដ​ភ្នំពេញ​បាន​បើក​សម្ពោធ​ពិព័រណ៍​ដ៏​ធំ​មួយ​ដែល​មានការ​អញ្ជើញ​ចូលរួម​ជា​កិត្តិយស​ពីសំណាក់​រដ្ឋ​ម​ន្រ្តី​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ ​លោកជំទាវ​ ភឿ​ង​សក្ក​ណា​ ​អ្នកមុខអ្នកការ​ ​តារាភាពយន្ត​ ​និង​សិល្បករ​ជា​ច្រើន​​រូប​​ទៀត​ផង​។​ ​ការ​​បង្កើត​​ពិព័រណ៍​សិល្បៈ ​ដែល​មានឈ្មោះ​ថា​ ​«​20 ​Eye​s on ​t​h​e​ ​Royal​ ​Ballet​ 2020​»​ ​គឺជា​​ការ​​រំឭក​​នូវ​​តម្លៃ​​នៃ​របាំ​ព្រះរាជទ្រព្យ​កម្ពុជា​ ​ដែល​មានការ​តាំង​ពិព័រណ៍​ស្នាដៃ​រួមគ្នា​ពីសំណាក់​សិល្បៈ​ករ​ខ្មែរ​និង​បរទេស​ចំនួន​ដប់​រូប​ ​ដោយ​ក្នុង​​នោះ​​រួម​​មាន​ការ​បង្ហាញ​​ស្នាដៃ​​គំនូរ​ ​រូបថត​ ​រូប​សំណាក់​ ​ស​ម្លៀ​ក​បំពាក់​ ​និង​ស្នាដៃ​សិល្បៈ​ជាច្រើន​ទៀត​ក្នុង​ផ្នត់គំនិត​តែមួយ​គឺ​ចង់​បង្ហាញ​ពី​របាំ​ព្រះរាជទ្រព្យ​​របស់​ខ្មែរ​។​ ​សិល្បករ​ដែល​មាន​ស្នាដៃ​ក្នុង​ពិព័រណ៍​នេះ​រួម​មាន​៖​ Suos ​Soda​v​y​, C​h​him​ ​Sot​h​y​, ​Din​ ​Art​, ​Chant​on ​T​e​p​, ​Sot​ S​ere​y​, ​Heart​work​, ​And​e​rs J​i​r​as​, ​F​ONK​i​, ​G​e​or​g​e​ ​G​ros​lie​r, ​P​a​trick​ K​e​rs​a​l​é, K​e​rs​a​l​é​។​

          ​គួរ​ជម្រាប​ផង​ដែរ​ថា​ ​ពិព័រណ៍​នេះ​បាន​បើកឲ្យ​សាធារណៈ​ចូលរួម​ទស្សនា​ចាប់ពី​ថ្ងៃ​ទី​ ​៥​ ​ខែ​ ​មីនា​ ​រហូតដល់​ថ្ងៃ​ទី​ ​៣​០​ ​ខែ​ ​មិថុនា​ ​ឆ្នាំ​ ​២​០​២​០​ ​នៅ​វិចិត្រសាល​សិល្បៈ​នៃ​សណ្ឋាគារ​រ៉ូ​ស​វូ​ដ​ភ្នំពេញ​ជាន់​ទី​៣​៥​៕​

​Article​ ​by​ K​E​O ​SONG​


SUGGESTIONS