×

សកម្មភាព​ទេសចរណ៍​៥​យ៉ាង​ដែល​អាច​​កម្សាន្ត​បាន​នៅ​ភូមិ​ផ្កា​ត្រកួន​

TRAVEL & LIVING 4 years ago
 
 

          ភូមិ​ផ្កា​ត្រកួន​ជា​រមណីយដ្ឋាន​ធម្មជាតិ​-​កែច្នៃ​ដ៏​ល្បីល្បាញ​ថ្មី​មួយ​កន្លែង​ដែល​ទើបនឹង​សម្ពោធ​បើក​ជា​ផ្លូវការ​កាលពី​ខែកុម្ភៈ​កន្លងទៅ​ថ្មីៗ​នេះ​។​ ​រមណីយដ្ឋាន​ថ្មី​មួយ​នេះ​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ឫស្សី​ជ្រោយ​ ​ឃុំ​ស្វាយ​ប្រទាល​ ​ស្រុក​ស្អាង​ ​ខេត្ត​កណ្តាល​។​ ​ភ្ញៀវ​ទេសចរ​អាច​ធ្វើដំណើរ​ពី​រាជធាន​ភ្នំពេញ​តាម​ផ្លូវជាតិ​លេខ​ ​២​១​ ​អា​ ​ពី​ទួល​ក្រសាំង​មកដល់​ឃុំ​សិត្បូ ​ហើយ​ត្រូវ​ឆ្លង​ដ​ត្រង់​កំពង់​ចម្លង​ក្បាល​កោះ​គ​-​ស្វាយ​ប្រទាល​ ​មកកាន់​ត្រើយ​ខាងកើត​ទន្លេ​ ​រួច​បត់ឆ្វេង​ប្រមាណ​ជា​១​គីឡូម៉ែត្រ​មកដល់​ចំណុច​វត្ត​ឫស្សី​ជ្រោយ​ ​ឬ​ ​ក៏​អាច​ធ្វើដំណើរ​តាម​ផ្លូវជាតិ​លេខ​ ​២​១​ ​បេ​ (​ឆ្លង​ពី​ស្ពាន​ព្រែក​សំរោង​ ​តាខ្មៅ​ ​មក​ត្រើយ​ខាងកើត​) ​បត់​ស្តាំ​តាមផ្លូវ​កោះ​ក្របី​ក្នុង​ចម្ងាយ​ ​១​៨​គីឡូម៉ែត្រ​ ​នោះ​នឹង​មកដល់​ចំណុច​ខ្លោងទ្វារ​ចូល​រមណីយដ្ឋាន​ ​ស្ថិតនៅ​ទល់មុខ​បញ្ឆិត​វត្ត​ឫស្សី​ជ្រោយ​ ​បន្តិច​។​ ​ភូមិ​ផ្កា​ត្រកួន​នេះ​បើកទ្វារ​ចាប់​ដំណើរការ​ទទួល​ភ្ញៀវ​បើក​ពី​ម៉ោង​ ​៨​ ​ព្រឹក​រហូតដល់​ ​៥​ ​ល្ងាច​ ​ជា​រៀងរាល់ថ្ងៃ​។

          ​នៅ​ថ្ងៃ​ចុង​ស​ប្តាហ៍ ​ឬ​ ​បុណ្យទាន​ផ្សេងៗ​ ​អ្នក​ទីក្រុង​គួរតែ​ទៅ​ក​ម្សាន្ត​ទៅ​ទីនេះ​ព្រោះ​វា​មាន​ចម្ងាយ​ជិត​ ​ហើយ​សម្បូរ​សេវាកម្ម​ទេសចរណ៍​ជាច្រើន​ដែល​ភ្ញៀវ​អាចម​ក​ជួបជុំ​លម្ហែ​ក​ម្សាន្ត​ជា​លក្ខណៈ​មិត្តភក្តិ​ ​ឬ​ ​លក្ខណៈ​ក្រុម​គ្រួសារ​បាន​យ៉ាង​សប្បាយរីករាយ​ប្រកបដោយ​សុវត្ថិភាព​។​ ​សកម្មភាព​ទីមួយ​ ​គឺ​ភ្ញៀវ​អាច​ដើរ​ក​ម្សាន្ត​លើ​ផ្ទៃដី​វាលទំនាប​ព័ទ្ធជុំវិញ​បឹង​ធម្មជាតិ​អម​ដោយ​វាលស្មៅ​និង​ផ្កា​ត្រកួន​យ៉ាង​ស្រស់បំព្រង​ខៀវស្រងាត់​។​ ​ដោយសារតែ​ទេសភាព​ស្រស់​ត្រកាល​បែប​នេះ​ហើយ​ ​ទើប​មាន​គេ​និយម​មក​ថតរូប​លេង​ក​ម្សាន្ត​ជា​ក្រុម​ៗ​ ​ឬ​ ​មក​ថតរូប​ថត​មុន​អាពាហ៍ពិពាហ៍​ជា​ញឹកញយ​ផង​ដែរ​។​ ​សូម្បីតែ​ផលិតកម្ម​រស្មី​ហង្ស​មាស​ដែល​ជា​ផលិតកម្ម​ចម្រៀង​ល្បី​ឈាន​មុខ​គេ​ប្រចាំ​ប្រទេស​ក៏​ធ្លាប់​បាន​ជ្រើសរើស​យក​ទីតាំង​នេះ​សម្រាប់​ថត​ការ​ផលិត​បទ​ ​ចម្រៀង​ ​ដ៏​ធំ​របស់​ខ្លួន​ថ្មីៗ​នេះ​ថែមទៀត​ផង​។​ ​នៅ​ក្នុង​បរិវេណ​នេះ​មាន​ស្ពាន​ឈើ​ឆ្លង​ផ្ទៃ​បឹង​ដែល​ភ្ញៀវ​អាច​ឈរ​គយគន់​ទេសភាព​បាន​ ​ហើយ​ភ្ញៀវ​ក៏​អាច​ជ្រើសរើស​យក​សកម្មភាព​ទេសចរណ៍​ទីពីរ​នោះ​គឺ​ ​សេវាកម្ម​ជិះ​ទា​ទឹក​លេង​ក​ម្សាន្ត​នៅ​លើ​ផ្ទៃ​ទឹក​បឹង​នោះ​ដែរ​។​

          ភូមិ​ផ្កា​ត្រកួន​ត្រូវ​បាន​សាងសង់​ឡើង​ក្នុង​គំនិតច្នៃប្រឌិត​របស់​ស្ថាបនិក​និង​សហគ្រិន​ខ្មែរ​ ​គឺ​លោក​ ​លោក​ ​ឌិន​ ​សុមេធា​រិទ្ធ​ ​ដែល​ជា​ប្រធាន​សមាគម​សណ្ឋាគារ​ ​និង​ជា​ស្ថាបត្យករ​ផង​ ​សំរាប់​ជា​កេរដំណែល​ ​និង​រក្សា​នូវ​រចនា​បទ​ផ្ទះខ្មែរ​ជាមួយ​យុគ​សម័យ​ទំនើប​សំរាប់​ប្រជាពលរដ្ឋ​ខ្មែរ​សម្រាក​លំហែ​កាយ​។​ ​ដូចនេះ​ ​សេវាកម្ម​ទីបី​គឺ​ភ្ញៀវ​ផ្តិត​យក​រូបភាព​ផ្ទះ​បុរាណ​ខ្មែរ​ដែល​ទើប​សង់​រួច​ថ្មី​តម្រៀបជួរ​ត្រៀបត្រា​យ៉ាង​ប្រណីត​ប្រៀប​បាន​នឹង​ភូមិគ្រឹះ​សេដ្ឋី​ដ៏​ធំស្កឹមស្កៃ​។​ ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ភូមិ​ផ្កា​ត្រកួន​នេះ​ក៏មាន​ផ្តល់​សេវាកម្ម​ជួលផ្ទះ​បុរាណ​ទាំងនេះ​សម្រាប់​ភ្ញៀវ​ស្នាក់​នៅ​ផង​ដែរ​។​ ​ផ្ទះ​បុរាណ​មាន​ប្រមាណ​ជាង​ ​១​០​ ​ខ្នង​ ​ដែល​ក្នុង​នោះ​ផ្ទះ​ធំ​មាន​តម្លៃ​ ​១​៥​០​ ​ដុល្លារ​ ​ផ្ទះ​កណ្តាល​ ​តម្លៃ​ ​១​០​០​ ​ដុល្លារ​ ​និង​ ​ផ្ទះ​តូច​ ​តម្លៃ​ ​៧​០​ ​ដុល្លារ​។​

          ​សកម្មភាព​ទី​បួន​គឺ​ ​សេវាកម្ម​ម្ហូបអាហារ​បែប​ខ្មែរ​ស្រុកស្រែ​ក្នុង​ខ្ចុះ​ឫស្សី​ប្រក់​ស្បូវ​ស៊ី​នឹង​បរិយាកាស​បឹង​ធម្មជាតិ​អម​ដោយ​ភូមិគ្រឹះ​បែប​ស្ថាបត្យកម្ម​យ៉ាង​ល្អឥតខ្ចោះ​។​ ខ្ចុះ​នីមួយៗ​អាច​ទទួល​ភ្ញៀវ​អង្គុយ​ទទួលទាន​អាហារ​បាន​ចំនួន​ ​១​០​ ​នាក់​។​ ​អាហារ​ទាំងនោះ​សុទ្ធ​សឹង​ជា​ម្ហូប​ខ្មែរ​បែប​ស្រុកស្រែ​ចម្ការ​ដូចជា​ ​ម្ជូរ​ស្រែ​កូន​ត្រី​តម្លៃ​ ​១​២​០​០​០​ ​រៀល​ ​កកូរ​ត្រី​អ​ណ្តែ​ង​ ​តម្លៃ​ ​១​២​០​០​០​ ​រៀល​ ​ស្ងោរ​ជ្រក់​សាច់​មាន់​ ​ឬ​ ​សាច់គោ​ ​ឬ​សាច់​ត្រី​ ​តម្លៃ​ ​១​៦​០​០​០​ ​រៀល​ ​ម្ជូរ​គ្រឿង​ ​សាច់​ទា​ ​ឬ​ ​សាច់គោ​ ​តម្លៃ​ ​២​០​០​០​០​ ​រៀល​ ​និង​ ​ត្រី​បំពង​ស្វាយ​ខ្ចី​ ​តម្លៃ​៣​០​០​០​០​ ​រៀល​ ​និង​ ​មាន់​ស្រែ​ដុត​តម្លៃ​ ​៦​០​០​០​០​ ​រៀល​។​ ​ទន្ទឹម​នឹង​នេះ​ ​ភូមិ​ផ្កា​ត្រកួន​មាន​អាហារដ្ឋាន​ធំ​មួយ​សង់​ប្រប​មាត់ទឹក​ដែល​មាន​លក់​ម្ហូបអាហារ​ប្រភេទ​បាយ​ឆា​ ​មី​ឆា​ ​បាយ​ឡុកឡាក់​ ​និង​ ​ភេសជ្ជៈ​ ​ជាច្រើន​ប្រភេទ​ឆ្លើយតបនឹង​តម្រូវ​ការ​របស់​ភ្ញៀវ​ដែល​មាន​តម្លៃ​សមរម្យ​។​

          ​ដោយឡែក​ ​សកម្មភាព​ទី​ប្រាំ​ ​គឺ​ ​ផ្សារ​ភូមិ​ ​ដែល​រមណីយដ្ឋាន​កែច្នៃ​ជាយក្រុង​ដទៃទៀត​មិនទាន់​មាន​ឡើយ​។​ ​ផ្សារ​ភូមិ​នោះ​មាន​លក្ខណៈ​ធំ​ទូលាយ​ ​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ភ្ញៀវ​ដើររក​ទិញ​ផលិតផល​បន្លែ​ ​បង្ការ​ ​ផ្លែឈើ​សរីរាង្គ​ ​ព្រមទាំង​ផលិតផល​សិប្បកម្ម​ដូចជា​ ​ក្រមា​ខ្មែរ​ ​និង​ ​មួក​ស្លឹក​ត្នោត​ ​ដែល​អ្នកភូមិ​បាន​ចងក្រង​ជា​សហគមន៍​យកមក​លក់​នៅ​ថ្ងៃសៅរ៍​អាទិត្យ​ជូន​ភ្ញៀវ​ដែល​មក​ទស្សនា​លេង​ក​ម្សាន្ត​នៅ​ទីនេះ​។​ ​នៅ​ពេល​ខាងមុខនេះ​ភូមិ​ផ្កា​ត្រកួន​នឹង​រៀបចំ​ស្ថាបនា​កន្លែង​ក​ម្សាន្ត​ជាច្រើន​ទៀត​ដូចជា​ ​កន្លែង​លេង​ហាត់​កីឡា​ ​សួនសត្វ​ ​សួន​ក​ម្សាន្ត ​កន្លែង​សម្តែង​សិល្បៈ ​ផ្សារ​ទំនើប​ ​សាល​ប្រជុំ​ ​និង​មាន​កន្លែង​ធ្វើ​សមាធិ​អប់រំ​ចិត្ត​តាម​បែប​សាសនា​ ​។​ល​៕​

Article​ ​by​ SR​IN​ ​SO​K​MEAN


SUGGESTIONS