×

សេចក្តី​ជូន​ដំណឹង​ស្តី​ពី​ការប្រើប្រាស់​រូបភាព​ ​និង​អត្ថ​បទនិពន្ធ​របស់​ ​ទស្សនាវដ្តី​ ​សូវ​រី​ន​ ​ដោយ​គ្មាន​ការអនុញ្ញាត​

NEWS 2 months ago
 
 

​            ទស្សនាវដ្តី​ ​សូវ​រី​ន​ ​សូម​ជម្រាប​ជូន​បុគ្គល​ខ្លះ​ ​ក្រុមហ៊ុន​ ​និង​បណ្តាញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​បាន​ជ្រាប​ថា​ ​នា​ពេល​កន្លងមក​នេះ​ ​ទស្សនាវដ្តី​ ​សូវ​រី​ន​ ​បាន​សង្កេតឃើញ​ពី​សកម្មភាព​ជាច្រើន​ដែល​បុគ្គល​ ​និង​ក្រុមហ៊ុន​មួយ​ចំនួន​បាន​នឹង​កំពុង​ឆ្លៀតឱកាស​ប្រើប្រាស់​នូវ​រូបភាព​ វីដេអូ​ ​និង​អត្ថបទ​នានា​ដែល​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​យើង​ ​ដើម្បី​ជា​ផលប្រយោជន៍​អាជីវកម្ម​លក្ខណៈ​ផ្ទាល់ខ្លួន​ ​ក៏ដូចជា​លើ​បណ្តាញ​សង្គម​នានា​ ​ដែល​កំពុង​រំលោភ​ភាពជា​ម្ចាស់កម្មសិទ្ធិ​ ​និង​ជាពិសេស​ច្បាប់​កម្មសិទ្ធិ​បញ្ញា​នៃ​ព្រះរាជាណាចក្រកម្ពុជា​។​

​            ហេតុ​ដូចនេះ​ ​សូម​បុគ្គល​ ​ក្រុមហ៊ុន​ ​និង​បណ្តាញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​ធ្វើ​ការបញ្ឈប់​រាល់​សកម្មភាព​នៃ​ការ​ប្រើ​ប្រាស់​ជា​បន្ទាន់​។​ ​ទស្សនាវដ្ដី​ ​សូវ​រី​ន​ ​នឹង​ចាត់វិធានការ​ទៅតាម​ផ្លូវច្បាប់​ចំពោះ​​​បុគ្គល​ ​ក្រុមហ៊ុន​ ​និង​បណ្តាញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ណាមួយ​​ដែល​មិនព្រម​បញ្ឈប់​ការប្រើប្រាស់​រូបភាព​ ​អត្ថបទ​ ដែល​ជា​កម្មសិទ្ធិ​ផ្តាច់មុខ​របស់​ស្ថាប័ន​យើង​៕


SUGGESTIONS