×

ញុំា​បន្លែ​ផ្លែឈើ​១​០​មុខ​នេះ​អាច​ជួយការ​ពារ​ស្បែក​ពី​ក​ម្តៅ​ថ្ងៃ​បាន​យ៉ាងល្អ​

TRAVEL & LIVING 4 years ago
 
 

           ពន្លឺព្រះអាទិត្យ​អាច​បង្កើត​ជា​វីតាមីន​ ​D​ ​ធម្មជាតិ​ដែល​មនុស្សយើង​អាច​ស្រូប​បាន​តាមរយៈ​ការ​ស្ថិតនៅ​ក្រោម​ក​ម្តៅ​ថ្ងៃ​ ​តែ​យ៉ាងណា​ការ​បណ្តោយឲ្យ​ស្បែក​ត្រូវ​ក​ម្តៅ​ថ្ងៃ​ខ្លំា​ង​ក៏​បង្ក​បញ្ហា​បំផ្លាញ​ដល់​កោសិកា​ស្បែក​ដូចជា​ធ្វើឲ្យ​ខ្លោច​ខ្មៅ​និង​មហារីក​ស្បែក​ជាដើម​។​ ​វិធីការ​ពារ​ពី​ក​ម្តៅ​ព្រះអាទិត្យ​ជាទូទៅ​គ្រប់គ្នា​តែង​ជ្រើសរើស​កា​រលាប​ឡេ​ដែល​មាន​សារធាតុ​ S​P​F​ ​ខ្ពស់​ ​ឬ​ស្លៀក​ស​ម្លៀ​ក​បំពាក់​ធំ​ៗ​ដើម្បី​បិទបាំង​ពន្លឺ​ ​ហើយ​ជាមួយគ្នា​នេះ​នៅ​មាន​វិធីការ​ពារ​បែប​ធម្មជាតិ​មួយទៀត​ដែល​មនុស្ស​ភាគ​តិចណាស់​បាន​ដឹង​នោះ​គឺ​ការ​ទទួលទាន​អាហារ​ដែល​សម្បូរទៅដោយ​សារធាតុ​ចិញ្ចឹម​ ​និង​សារធាតុ​ប្រឆាំង​ការ​ហើម​រលាក​។​ ​ខាងក្រោម​នេះ​ជា​អាហារ​ធម្មជាតិ​១​០​មុខ​ដែល​នឹង​ផ្តល់​ទាំង​សម្រស់​ ​សុខភាព​ ​រួម​ទាំង​ការពារ​ស្បែក​ពី​ក​ម្តៅ​ថ្ងៃ​បាន​យ៉ាងល្អ​។​

1. ​ក្រូច​

           ​មិនថា​ក្រូច​លឿង​ ​ក្រូចឆ្មារ​ ​ឬ​ក្រូចថ្លុង​ជាដើម​សុទ្ធ​សឹង​ផ្ទុក​ទៅ​ដោយ​វីតាមីន​ C​។​ ​តាម​ការស្រាវជ្រាវ​ការ​ទទួលយក​វីតាមីន​C ​និង​វីតាមីន​ ​E​ ​រយៈពេល​វែង​អាច​កាត់បន្ថយ​អានុភាព​បំផ្លាញ​ពី​ក​ម្តៅ​ថ្ងៃ​បាន​យ៉ាងល្អ​។​ ​ក្រៅពី​ក្រូច​ផ្ទុក​ទៅ​ដោយ​វីតាមីន​ C ​ជាមួយគ្នា​នេះ​វា​បាន​ផ្ទុក​នូវ​សារធាតុ​ ​l​i​m​one​n​e​ ​ដែល​មាន​សមត្ថភាព​បន្ថយ​ការ​ប្រឈម​មហារីក​ស្បែក​ដល់ទៅ​៣​៤​ភាគរយ​។​ ​ក្រូច​ក៏​ផ្ទុក​នូវ​សារធាតុ​ប្រឆាំង​អុក​ស៊ី​ត​កម្ម​ដែល​ជួយការ​ពារ​កោសិកា​ពី​ការ​បំផ្លាញ​ដោយ​រ៉ា​ឌី​កាល់​សេរី​ដែល​នាំឲ្យ​កើត​មហារីក​ស្បែក​។​

2. ​ការ៉ុត​

           ​គ្រប់គ្នា​សុទ្ធតែ​ធ្លាប់​ដឹង​ហើយ​ថា​ការ៉ុត​គឺ​ល្អ​បំផុត​សម្រាប់​សុខភាព​ភ្នែក​ ​ហើយ​លើស​ពី​នេះ​វា​ថែមទាំង​ជួយការ​ពារ​ស្បែក​របស់​អ្នកផង​ដែរ​។​ ​សារធាតុ​ ​bet​a​-​ca​rote​n​e​ ​គឺជា​ប្រភេទ​វីតាមីន​ ​A​ ​ដែល​មាននៅ​ក្នុង​ការ​រ៉ុ​ត​ ​វា​ដើរតួ​ជា​អ្នកជួយ​ការពារ​ស្បែក​ប្រឆាំង​ពី​ការ​បំផ្លាញ​ដោយ​រ៉ា​ឌី​កាល់​សេរី​ដែល​បង្ក​ដោយ​រស្មី​ព្រះអាទិត្យ​។​ ​ការ​ការពារ​ស្បែក​ពី​ពន្លឺព្រះអាទិត្យ​នឹង​កាន់តែ​មាន​ប្រសិទ្ធ​ភាព​ប្រសិនបើ​ទទួលយក​វីតាមីន​ ​E​ ​និង​វីតាមីន​ ​A​ ​ស្រប​ពេល​តែមួយ​។​

3. ស្ត្រូ​បូរី​

           ​ផ្លែឈើ​មាន​រសជាតិ​ជូរ​និយម​យក​ធ្វើជា​ភេសជ្ជៈ​នេះ​ផ្ទុក​យ៉ាង​សម្បើម​រួមគ្នា​នូវ​សារធាតុ​ប្រឆាំង​អុក​ស៊ី​ត​កម្ម​ ​និង​វីតាមីន​ C​។​ ​ធនធាន​ទាំងពីរ​នេះ​មាន​តួនាទី​ការពារ​ស​ស្បែក​ពី​ក​ម្តៅ​ថ្ងៃ​ ​និង​ជួយ​ឲ្យ​ព្យាបាល​ស្បែក​រលាក​ដោយសារ​ក​ម្តៅ​ថ្ងៃ​ឲ្យឆាប់​វិល​មករ​ក​សភាព​ដើម​វិញ​។​ ​ក្នុង​ករណី​ស្បែក​រលាក​ដោយ​ក​ម្តៅ​ថ្ងៃ​ចៃដន់​ ​អ្នក​អាច​ដោះស្រាយ​បាន​ភ្លាម​ៗ​ដោយ​គ្រាន់តែ​យក​ផ្លែ​ស្ត្រូ​បូរី​៣​ទៅ​៤​ផ្លែ​កិន​ឲ្យ​ម៉ដ្ត​រួច​យកមក​បំពោក​លាប​លើ​កន្លែង​ស្បែក​រលាក​រយៈពេល​៥​នាទី​ ​បន្ទាប់មក​លាង​ជម្រះ​ទឹក​ធម្មតា​ចេញ​ជាការស្រេច​។​

4. ​តែ​បៃតង​

           ​នៅពេលដែល​អ្នក​កំពុងតែ​ក្រេប​តែ​បៃតង​មួយ​ពែង​យ៉ាង​ឆ្ងាញ់​ពិសា​ ​ជាមួយគ្នា​នេះ​រាងកាយ​របស់​អ្នក​ក៏​កំពុងតែ​ទទួលយក​នូវ​សារធាតុ​ ​Cat​e​chin​s ​ដែល​មាន​សមត្ថភាព​ជួយការ​ពារ​រាងកាយ​ពី​ជំងឺ​ផ្សេងៗ​ ​ការពារ​និង​ប្រឆាំង​ការ​ហើម​រលាក​ ​ព្រមទាំង​ជួយ​ទប់ទល់​កាំរស្មី​យូ​វី​ពី​ព្រះអាទិត្យ​រយៈពេល​យូរ​ផង​ដែរ​។​ ​តែ​បៃតង​ក៏​ផ្ទុក​នូវ​អាស៊ី​ត​ ​Tan​n​i​c ​សារធាតុ​ប្រ​ឆំា​ង​អុក​ស៊ី​ត​កម្ម​ម្យ៉ាង​ហៅថា​ ​E​G​C​G​s ​ដែល​ជួយ​សម្រួល​អាការ​ផ្សា​ដោយសារ​ការ​រលាក​ពី​ក​ម្តៅ​ថ្ងៃ​។​ ​តាម​ការ​សិក្សាស្រាវជ្រាវ​របស់​សាកលវិទ្យាល័យ​មួយ​នៃ​រដ្ឋ​ស៊ី​ស្កុន​ស៊ី​ន​សហរដ្ឋអាមេរិក​បាន​បង្ហាញ​ថា​ ​E​G​C​G​s ​នេះ​ហើយដែល​ជា​អ្នក​បញ្ឈប់​ការ​បំផ្លាញ​កោសិកា​ពី​កាំរស្មី​យូ​វី​ ​ខណៈ​ការសិក្សា​មួយ​ចំនួន​ទៀត​ក៏​បង្ហាញ​ថា​ការ​ផឹក​តែ​បៃតង​ពីរ​ពែង​ក្នុងមួយថ្ងៃ​អាច​ជួយការ​ពារ​ស្បែក​ពី​ក​ម្តៅ​ថ្ងៃ​ផង​ដែរ​។​ ​ដើម្បី​ទទួល​បានការ​ការពារ​ខ្ពស់​នៅ​រដូវក្តៅ​នេះ​អ្នក​គប្បី​ទទួលទាន​រួមគ្នា​ទាំង​តែ​បៃតង​ ​និង​ផ្លែ​ស្ត្រូ​បូរី​។​

5. ​ទទឹម​

           ​អស់​រយៈកាល​ជាច្រើន​ទសវត្សរ៍​ផ្លែ​ទទឹម​ត្រូវ​បាន​ក្លាយ​ជា​ឱសថ​ប្រពៃណី​សម្រាប់​ការ​ព្យាបាល​ជំងឺ​ច្រើនមុខ​របស់​ជនជាតិ​អេ​ហ្ស៊ីប​។​ ​គ្រាប់​នៃ​ផ្លែឈើ​ដែល​មាន​រស​ជូរអែម​ក្លែម​ចត់​តិចៗ​នេះ​គឺ​ផ្ទុក​ទៅ​ដោយ​សារធាតុ​ប្រឆាំង​អុក​ស៊ី​ត​កម្ម​ ​ខណៈ​ដែល​សាច់​ទទឹម​មាន​ផ្ទុក​នូវ​អាស៊ី​ ​e​l​lag​i​c ​ដែល​ជួយការ​ពារ​កោសិកា​ស្បែក​ពី​ការ​បំផ្លាញ​ដោយ​កាំរស្មី​ព្រះអាទិត្យ​ U​V​A​ ​និង​ U​V​B​។​ ​នៅ​ក្នុង​ការពិសោធន៍​មួយ​ដោយ​យក​ឡេ​លាប​ការពារ​ក​ម្តៅ​ថ្ងៃ​ដាក់​លាយ​ចូលគ្នា​ជា​មួយទឹក​ទទឹម​ ​វា​នឹង​ធ្វើឲ្យ​ឡេ​នោះ​កើន​សារធាតុ​ការពារ​ក​ម្តៅ​ថ្ងៃ​ S​P​F​ ​រហូតដល់​ទៅ​២​០​ភាគរយ​ពីលើ​បន្ថែម​ទៀត​។​ ​លើស​ពី​នេះ​សារធាតុ​ ​glut​at​h​ion​e​ ​និង​សារធាតុ​ប្រឆាំង​អុក​ស៊ី​ត​កម្ម​ ​ដែល​មាននៅ​ក្នុង​ផ្លែ​ទទឹម​អាច​ជួយ​ឲ្យ​ស្បែក​ស​ភ្លឺ​រលោង​ ​និង​ការពារ​ពី​ការ​បំ​ផ្លា​ដោយ​រ៉ា​ឌី​កាល់​សេរី​។​ ​អ្នក​អាច​ទទួលទាន​ទទឹម​តាមរយៈ​ញុំា​ផ្លែ​ស្រស់​ ​ឬ​គាប​យក​ទឹក​ ​ហើយ​ប្រសិនបើ​ចង់ឲ្យ​កាន់តែ​មាន​ប្រសិទ្ធ​ភាព​អាច​គាប​ទឹក​ទទឹម​ចាក់​លាយ​ជាមួយ​តែ​បៃតង​និង​ដាក់​ទឹកកក​បន្តិច​ជាការស្រេច​។​

6. ​គ្រាប់​អា​ល់ម៉ុ​ន​

           ​អា​ល់ម៉ុ​ន​គឺ​ជាគ្រាប់​ធញ្ញជាតិ​ដ៏​សំខាន់​មួយ​ផ្ទុក​ទៅ​ដោយ​វីតាមីន​ ​E​ ​និង​សារធាតុ​ Qu​e​rc​e​tin​ ​ដែល​ជួយការ​ពារ​និង​ជួសជុល​ស្បែក​បំផ្លាញ​ដោយ​កំា​រស្មី​ព្រះអាទិត្យ​ ​ជាពិសេស​ប្រឆាំង​ភាព​ចាស់​ ​និង​ការ​ឡើង​ជ្រីវជ្រួញ​លើ​ស្បែក​ដោយសារ​ការ​បាត់បង់​ជាតិ​ខូ​ឡេ​ជិន​។​ ​តាម​ការសិក្សា​មួយ​ក្នុងចំណោម​មនុស្ស​មួយ​ក្រុម​ដែលគេ​ឲ្យ​ឈរ​នៅ​ក្រោម​ក​ម្តៅ​ថ្ងៃ​ ​ក្នុង​នោះ​អ្នក​ដែល​បាន​ញុំា​គ្រាប់​អា​ល់ម៉ុ​ន​២​០​គ្រាប់​គឺ​មាន​ក​ម្រិ​ត​រលាក​ដោយ​ក​ម្តៅ​ថ្ងៃ​ទាប​ជាង​អ្នក​ដែល​មិនបាន​ញុំា​។​ ​ដូច្នេះ​ប្រសិនបើ​អ្នកចូលចិត្ត​ចេញក្រៅ​ញឹកញាប់​គួរ​យក​គ្រាប់​អា​ល់ម៉ុ​ន​ទុក​ទំពា​លេង​តាម​ខ្លួន​ដែល​មាន​អត្ថប្រយោជន៍​ជួយ​បាន​ទាំង​ការពារ​សម្រស់​ ​ទាំង​សុខភាព​ ​ព្រមទាំង​ច​ម្អែ​ត​រយៈពេល​យូរ​ផង​ដែរ​។​

7. ​ទំពាំងបាយជូរ​

           ​ជ្រើសរើស​ពពួក​ទំពាំងបាយជូរ​ពណ៌ក្រហម​មក​ទទួលទាន​ដោយសារតែ​វា​មាន​ផ្ទុក​នូវ​សារធាតុ​ ​p​h​y​ton​u​t​r​i​e​n​t​s ​ដែល​អាច​បន្ថយ​ការ​បំផ្លាញ​អុក​ហ្ស៊ីហ្សែ​ន​នៅ​ក្នុង​កោសិកា​ស្បែក​ ​ហើយក៏​ជួយ​រារាំង​ការ​បំផ្លាញ​ពី​ក​ម្តៅ​ថ្ងៃ​ ​ការ​ប្រឈម​ជំងឺ​មហារីក​ស្បែក​ ​និង​ករណី​ធ្វើឲ្យ​កោសិកា​ស្បែក​ងាប់​ផង​ដែរ​។​ ​ចំណែក​សារធាតុ​មួយ​ចំនួន​ទៀត​ដូចជា​ ​pro​ant​h​oc​y​an​i​din​s ​និង​ ​polyp​hen​o​l​s ​ដែក​រក​ឃើញ​ក្នុង​គ្រាប់​ទំពាំងបាយជូរ​មាន​សមត្ថភាព​ជួយ​ទប់​ស្កាត់​ការ​បង្ក​ឲ្យ​កើត​មហារីក​ស្បែក​ដោយសារ​កាំរស្មី​យូ​វី​។​ ​តាម​ការ​សិក្សាស្រាវជ្រាវ​មួយ​បង្ហាញ​ថា​ ​សារធាតុ​ qu​e​rc​e​tin​ ​ដែល​រក​ឃើញ​នៅ​ក្នុង​ទំពាំងបាយជូរ​មាន​តួនាទី​បន្ថយ​អុក​ស៊ី​ត​កម្ម​ដែល​បង្ក​ដោយ​កាំរស្មី​ U​V​B ​និង​ជួយការ​ពារ​ស្បែក​ពី​ការ​ហើម​រលាក​។​

8. ​ស្ពៃ​ខៀវ​

           តាម​ការសិក្សា​ជាច្រើន​ ​សាលាដ​ ​ស្បៃ​ខ្មៅ​ ​ស្ពៃក្រញាញ់​ ​ស្ពៃ​ចង្កឹះ​ ​ជាដើម​សុទ្ធតែ​សម្បូរទៅដោយ​សារធាតុ​ប្រឆាំង​អុក​ស៊ី​កម្ម​ ​lute​in​ ​និង​សារធាតុ​ ​z​e​a​x​an​thin​ ​ដែល​មាន​សមត្ថភាព​បញ្ឈប់​ដំណើរ​នៃ​ការ​បំផ្លាញ​ស្បែក​ឆាប់រហ័ស​ពី​កាំរស្មី​យូ​វី​។​ ​ដូច្នេះ​អ្នក​អាច​ទទួលទាន​បន្លែ​ពពួក​ស្ពៃ​ខៀវ​រៀងរាល់ថ្ងៃ​តាមរយៈ​ការ​ ​ឆា​ ​ស្ងោរ​ ​ឬ​ធ្វើជា​សាលាដ​ហូប​ឆៅ​កាន់តែ​ប្រសើរ​។​

9. ​ប៉េងប៉ោះ​

           នៅ​ពេល​ញុំា​ប៉េងប៉ោះ​អ្នក​បាន​កំពុងតែ​បន្ថែម​នូវ​ជាតិ​លី​កូ​ពី​ន​(​l​y​cope​n​e​) ​ទៅ​ក្នុង​របប​អាហារ​របស់​អ្នក​។​ ​ជាតិ​លី​កូ​ពី​ន​គឺជា​សារធាតុ​ខារ៉ូ​ទីណា​យ​ណ៍(​ca​rote​no​i​d​) ​និង​សារធាតុ​ប្រឆាំង​អុក​ស៊ី​ត​កម្ម​ ​ដែល​ទប់ទល់​​​នឹង​រ៉ា​ឌី​កាល់​សេរី​បង្កឡើង​ដោយ​ពន្លឺព្រះអាទិត្យ​ ​ព្រមទាំង​ជួយ​សម្រួលការ​ហើម​រលាក​ទាំង​ផ្នែក​ខាងក្នុង​និង​ខាងក្រៅ​នៃ​រាងកាយ​។​ ​តាម​ការសិក្សា​របស់​អា​ឡឺម៉ង​ដោយ​ឲ្យ​មនុស្ស​មួយ​ក្រុម​ញុំា​ប៉េងប៉ោះ​មួយ​ពែង​ជាមួយ​ប្រេង​អូ​លីវ​រៀងរាល់ថ្ងៃ​រយៈពេល​១​០​ស​ប្តាហ៍ ​បន្ទាប់មក​ឲ្យ​ឈរ​នៅ​ក្រោម​ក​ម្តៅ​ថ្ងៃ​ ​ហើយ​ជា​លទ្ធផល​ឃើញ​ថា​ពួកគេ​រង​ស្បែក​ក្រហម​ត្រឹមតែ​៣​៥​ភាគរយ​តិច​ជាង​អ្នក​ដែល​មិនបាន​ញុំា​។​ ​ចំណែក​ការសិក្សា​ផ្សេងទៀត​ដោយ​ឲ្យ​មនុស្ស​មួយ​ក្រុម​ញុំា​ប៉េងប៉ោះ​កិន​៥​ស្លាបព្រា​បាយ​ជាប្រចាំ​រយៈពេល​៣​ខែ​ឃើញ​ថា​ពួកគេ​ទទួល​បានការ​ការពារ​បែប​ធម្មជាតិ​ប្រឆាំង​នឹង​ការ​រលាក​ដោយ​ក​ម្តៅ​ថ្ងៃ​រហូតដល់​ទៅ​ ​២​៥​ភាគរយ​។​ ​យ៉ាងណាមិញ​ ​ឪឡឹក​វិញ​ក៏​ជា​ផ្លែឈើ​មួយ​ដែល​សម្បូរទៅដោយ​ជាតិ​លី​កូ​ពី​ន​ផង​ដែរ​ ​បើ​ប្រៀបធៀប​ជាមួយ​ប៉េងប៉ោះ​ ​ឪឡឹក​ផ្ទុក​នូវ​ជាតិ​លី​កូ​ពី​ន​លើសលុប​ឬ​អាច​និយាយ​បាន​ថា​ច្រើនជាង​ប៉េះប៉ោះ​ដល់ទៅ​៤​០​ភាគរយ​ឯណោះ​។​

10. ​រមៀត​

           នៅ​ក្នុង​ឱសថ​ ​A​y​ur​v​e​d​i​c ​និង​ឱសថ​ប្រពៃណី​ចិន​ត្រូវ​បាន​ផ្សំ​ឡើង​ពី​រមៀត​អស់​រយៈពេល​ជាច្រើន​សតវត្សរ៍​ដើម្បី​ព្យាបាល​ជំងឺ​ផ្សេងៗ​ ​ជាពិសេស​បង្កើន​សារធាតុ​ប្រឆាំង​អុក​ស៊ី​ត​កម្ម​ ​និង​ប្រ​ឆំា​ង​ការ​ហើម​រលាក​នៅ​ក្នុង​ខ្លួន​។​ ​អាច​និយាយ​បាន​ថា​រមៀត​ជា​ឱសថ​បុរាណ​និង​ជា​អាហារ​ដ៏​អស្ចារ្យ​មួយ​ ​ព្រោះ​សូម្បី​តាម​ការសិក្សា​ពិសោធន៍​ក៏​រក​ឃើញ​ថា​រមៀត​អាច​ជួយការ​ពារ​ស្រទាប់​ស្បែក​ខាងលើ​ពី​ការ​បំផ្លាញ​ដោយ​កាំរស្មី​អូ​ត្រា​វី​យូ​ឡែ​ត​ B ​ផង​ដែរ​៕​

Article by HEM SOKKHIM


SUGGESTIONS