×

​ប្លែកភ្នែក​ចម្លែក​អារម្មណ៍​ជាមួយ​ទស្សនាវដ្តី​សូវ​រី​ន​ឌី​ជី​ថល​ដំបូង​ប្រចាំខែ​មេសា​

NEWS 2 months ago
 
 

            ក្នុង​ឱកាស​អន្តរកាល​នេះ​ដែល​ត្រូវនឹង​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ ​ព​.​ស​. ​២​៥​៦​៣​ ​ត្រៀម​ឆ្លង​ចូល​ ​ព​.​ស​. ​២​៥​៦​៤​ ​ខាងមុខនេះ​ទស្សនាវដ្តី​សូវ​រី​ន​ពិតជា​មាន​សេចក្តី​សោមនស្ស​រីករាយ​ជា​ពន់ពេក​ដែល​បាន​ពាំ​នាំមក​នូវ​មាតិកា​ទស្សនាវដ្តី​ឌី​ជី​ថល​ដំបូងបង្អស់​ក្នុង​ប្រវត្តិ​សា​ស្រ្ត​ប្រចាំខែ​មេសា​នេះ​ដើម្បី​ឆ្លើយតប​ឆាប់រហ័ស​ទៅ​នឹង​របត់​បរិ​បទ​សង្គម​ជាក់ស្តែង​។ ទស្សនាវដ្តី​ឌី​ជី​ថ​លលេ​ខ​ចេញផ្សាយ​ទី​១​០​៣​ នេះ​នឹង​ធ្វើឲ្យ​អស់លោក​ ​លោកស្រី​ ​អ្នកនាង​ ​កញ្ញា​ ​រំភើប​អារម្មណ៍​តាមរយៈ​អត្ថបទ​រឿងរ៉ាវ​នានា​ទាំង​ផ្នែក​សម្ភាសន៍​ផ្នែក​ប្រពៃណី​ទំនៀមទម្លាប់​ផ្នែក​សម្ផស្ស​និង​សុខភាព​ ​ព្រមទាំង​មាតិកា​ល្អ​ៗ​ជាច្រើន​ទៀត​។ តោះ! មក​ឈ្វេងយល់​អំពី​មាតិកា​ឌី​ជី​ថល​របស់​សូវ​រី​ន​ប្រចាំខែ​មេសា​នេះ​ទាំងអស់គ្នា​!

            ដោយសារ​ខែ​មេសា​ ​ប្រជាជន​កម្ពុជា​យើង​នឹង​ប្រារព្ធ​ធ្វើពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​នៅ​តាម​លំនៅ​ស្ថាន​រៀងៗខ្លួន​តាម​បវេណី​ត​ពី​បុរាណកាល​ ​សូវ​រី​ន​បាន​បង្កើត​មាតិកា​ពិសេស​ៗ​ទាក់ទង​នឹង​សិល្បៈ​វប្បធម៌​ដ៏​រុងរឿង​របស់​ជាតិសាសន៍​យើង​ ​ក្នុង​នោះ​រួម​មាន​ ​ជាអាទិ៍​ ​បទសម្ភាសន៍​ជាមួយ​ស្ថាបត្យករ​ខ្មែរ​ជំនាន់​ថ្មី​ពុំ​មាស​បណ្តូល​ក្រោម​ប្រធាន​បទ​ស្តីពី​គំនូរ​ឌី​ថី​ថល​ឆ្លុះបញ្ចាំង​អំពី​ស្ថាបត្យកម្ម​ខ្មែរ​ពី​អតីតកាល​យុគ​មាស​, ​លោក​ ​បូ​រ​ ​ហាក់​ ​ស្ថាបនិក​សិល្បៈគំនូរ​ប្រភេទ​ថ្មី “គំនូរ​ឈើ​ឆេះ” ជា​សិល្បករ​ប្រចាំ​នៅ​វិចិត្រសាល​សិល្បៈ​រំចេក​៥ និង​ ​អ្នកបង្កើត​គំនូរជីវចល​ប្រចាំ P​hare Creative Studio នៅ​ក្រុង​បាត់​ដំបង និង​លោក​ឡាយ​ប៊ុន​ឡេង​យុវជន​ម្នាក់​ដែល​បង្កើត​វីដេអូ​យូ​ធូប​ផ្សារភ្ជាប់​ទៅ​នឹង​បរិ​បទ​សង្គម​ខ្មែរ​ហើយ​ទទួល​បានការ​គាំទ្រ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ពី​មិត្ត​យុវវ័យ​កម្ពុជា​ក្នុង​ពេល​បច្ចុប្បន្ន​។​

​            ក្រៅពី​បទសម្ភាសន៍​នានា​យើង​ក៏បាន​សរសេរ​ចុះផ្សាយ​អំពី​អត្ថន័យ​នៃ​គ្រឿង​រ​ណ្តាប់​ទទួល​សាទរ​ ​ទេវតា​ឆ្នាំ​ថ្មី​ដែល​ខ្មែរ​តែងតែ​រៀបចំ​ធ្វើ​មិនដែល​ខកខាន​ឡើយ​តាំងពី​ដើម​រៀងមក​ ​លើកលែងតែ​សម័យ​កម្ពុជាប្រជាធិបតេយ្យ​ ​បី​ឆ្នាំ​ ​ប្រាំ​បី​ខែ​ ​ម្ភៃ​ថ្ងៃ​ ​ព្រមទាំង​រឿងរ៉ាវ​ផ្សេងៗ​អំពី​មុខម្ហូប​អត្តសញ្ញាណ​ជាតិខ្មែរ​មួយ​មុខ​ដ៏​ល្បីឈ្មោះ​ជាស​កល​ ​គឺ​ “​ហហ្មុក​” ​ដែល​ប្រជាជន​ភាគច្រើន​នាំគ្នា​ហៅ​ខុស​ក្លាយទៅជា​ “​អា​ម៉ុ​ក​” ​និង​ជ្រក់​បន្លែ​ចម្រុះ​មុខ​ដែល​ដូនតា​ខ្មែរ​បាន​បន្សល់ទុក​ជា​កេរដំណែល​រហូតមកដល់​សព្វថ្ងៃ​។​ ​ជាចុងក្រោយ​ ​លោកអ្នក​ក៏​នឹងបាន​បណ្តែតអារម្មណ៍​ជាមួយ​ក្រុម​ការងារ​យើង​ទៅដល់​រមណីយដ្ឋាន​ផ្ទះ​កសិដ្ឋាន​មួយ​កន្លែង​ដ៏​សែន​មនោ​រម្យ​កំពុង​លាក់ខ្លួន​នៅ​លើទឹក​ដី​ខេត្ត​កំពង់ឆ្នាំង​ ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​រាជធានី​ភ្នំពេញ​។

            សូមចុចលើតំណភ្ជាប់នេះ ដើម្បីចូលទស្សនាមាតិកាទស្សនាវដ្តីឌីជីថល


SUGGESTIONS