×

តើ​កា​រ​​បរិភោគ​អាហារ​​បួស​​ផ្តល់​​នូវ​​គុណ​សម្បត្តិ​​អ្វីខ្លះ​​ចំពោះ​​សរីរាង្គ​?​

TRAVEL & LIVING a month ago
 
 

          អាហារ​បួស​ ​គឺ​ប្រភេទ​អាហារ​ដែល​ច​ម្អិ​ន​ពី​ ​បន្លែ​ ​ផ្លែឈើ​ ​គ្រាប់​ធញ្ញជាតិ​ ​និង​គ្រឿងផ្សំ​នានា​ដទៃទៀត​ ​ដើម្បី​ច​ម្អិ​ន​ធ្វើជា​អាហារ​ (​ជំនួស​សាច់​)​។​ទោះបីជា​អាហារ​បួស​នេះ​មិនបាន​ច​ម្អិ​ន​ជាមួយនឹង​ជាតិ​សាច់​ពិតមែន​ ​ប៉ុន្តែ​រសជាតិ​របស់​អាហារ​បួស​ពិតជា​មិន​អាច​បំភ្លេច​បាន​ ​ហើយ​វា​បាន​ផ្តល់​នូវ​គុណសម្បត្តិ​ដូចជា​៖​

១​. ​អាច​ធ្វើ​អោយ​អារម្មណ៍​ស្រស់ស្រាយ​៖​ ​អាហារ​បួស​បាន​ផ្ទុក​នូវ​សារជាតិ​បំប៉ន​ច្រើន​ប្រភេទ​ (​Nut​r​i​e​n​t​s) ​តួយ៉ាង​ ​វីតាមីន​ B12 ​វីតាមីន​ ​D​ ​កាល់​ស្យូ​ម​ ​ប្រូតេអ៊ីន​ ​និង​ជាតិ​ដែក​ដែល​ទាំងអស់​នេះ​ជា​ជំនួយ​ការ​ដ៏​សំខាន់​នៃ​ខួរក្បាល​ ​និង​ផ្លូវ​អារម្មណ៍​ជំរុញ​ឲ្យ​មាន​ភាព​ស្រស់ស្រាយ​។​ ​អ្នក​គួរតែ​សាកល្បង​ទទួលទាន​​អាហារ​បួស​យ៉ាងតិច​ណាស់​ឲ្យបាន​២​ដង​ ​ទៅ​៣​ដង​ក្នុង​មួយ​ស​ប្តាហ៍​។​

២​. ​កាត់បន្ថយ​ហា​និ​ភ័យ​នៃ​ជំងឺ​ភ្នែក​ឡើងបាយ​៖​ ការ​សិក្សាស្រាវជ្រាវ​បាន​បង្ហាញ​អំពី​ហា​និ​ភ័យ​យ៉ាង​ខ្លាំង​នៃ​ជំងឺ​ភ្នែក​ឡើងបាយ​ដែល​ទាក់ទង​នឹង​របប​អាហារ​។​ ​ជាមួយនឹង​ហា​និ​ភ័យ​ខ្ពស់​នេះ​ផង​ដែរ​ ​ជំងឺ​ភ្នែក​ឡើងបាយ​បាន​បណ្តាលមកពី​ការ​ទទួលទាន​អាហារ​សាច់​ច្រើនជាង​បន្លែ​ ​ដូច្នេះ​អ្នក​ចំពោះ​អ្នក​ដែល​មាន​ភ្នែក​ម៉្ញូ​ប​គួរតែ​បរិភោគអាហារ​ដែល​មាន​ជាតិ​បន្លែ​ឲ្យ​ច្រើនជាង​ការ​បរិភោគ​សាច់​។​

៣​. ​កាត់បន្ថយ​គ្រោះ​ហា​និ​ភ័យ​នៃ​ជំងឺ​សរសៃឈាម​បេះដូង​៖​ ​យោង​តាម​គ្លី​និករ​ប​ស់​អ្នកស្រាវជ្រាវ​បានឲ្យ​ដឹង​ថា​ ​របប​អាហារ​បួស​ ​ជា​កត្តា​ដ៏​ចម្បង​ដែល​អាច​កាត់បន្ថយ​នូវ​គ្រោះ​ហា​និ​ភ័យ​នៃ​ជំងឺ​សរសៃឈាម​បេះដូង​។​ ​មិន​ត្រឹម​តែប៉ុណ្ណោះ​ ​របប​អាហារ​បួស​ ​ភាគច្រើន​គឺ​ពោរពេញ​ទៅ​ដោយ​ជាតិ​អង់​ទី​អុក​ស៊ី​ដ​ង់ (​Ant​i​ox​i​d​ant​) ​ដែល​ជា​ម៉ូលេ​គុល​ម៉្យាង​អាច​កាត់បន្ថយ​រាល់​បញ្ហា​ដែល​បណ្តាលមកពី​អុក​ស៊ី​ត​កម្ម​ផ្សេងៗ​ដែល​ជា​បណ្តុំ​នាំឲ្យ​មានការ​កកើត​នូវ​ជំងឺ​សរសៃឈាម​នៅ​ក្នុង​បេះដូង​។​

៤​. ​កាត់បន្ថយ​នូវ​កូ​ឡេ​ស្តេ​រ៉ុល​៖​ តាម​ការស្រាវជ្រាវ​បាន​បង្ហាញ​ថា​របប​អាហារ​បួស​ ​បាន​ផ្តុំ​កូ​ឡេ​ស្តេ​រ៉ុល​ដែល​មាន​ក​ម្រិ​ត​ទាប​ជាង​ ​២​៩​,​២​ ​មី​លី​ក្រាម​ក្នុង​មួយ​ដេស៊ីលីត្រ​។​ ដូច្នេះ​ប្រសិនបើ​កូ​ឡេ​រ៉ុល​ទាប​នោះ​វា​អាច​បញ្ចៀស​នូវ​ហា​និ​ភ័យ​នៃ​ ​ជំងឺដាច់​សរសៃ​ឈាម​​ខួរក្បាល​ ​ហើម​ថ្គាម​ ​ការ​ឈឺ​ចុកចាប់​ក្នុង​ទ្រូង​ ​ជំងឺ​គាំងបេះដូង​ ​គ្រួស​ក្នុង​ថង់​ទឹកប្រមាត់​ ​និង​ការ​រលាក​ក្រពះ​ជាដើម​។

៥​. ​វា​អាច​ជា​អាហារូបត្ថម្ភ​របស់​អ្នក​៖​ ​ថ្វីត្បិតតែ​អាហារ​បួស​មិន​មាន​ជាតិ​សាច់​ពិតមែន​ ​ប៉ុន្តែ​វា​មាន​ជាតិ​កាល់​ស្យូ​ម​ ​និង​វីតាមីន​ ​D​ ​ដែល​ធ្វើ​ជួយ​ទ្រទ្រង់​រាងកាយ​របស់​អ្នកមាន​ភាព​រាំង​មាំ​ ​ថែមទាំង​ជួយ​ដល់​កា​រលូត​ក​ម្ពស់​របស់​អ្នក​បាន​យ៉ាង​ប្រសើរ​។​ ​បន្ថែម​ពីនេះទៅ​ទៀត​ ​អាហារ​បួស​ផ្ទុក​នូវ​សារជាតិ​ឆ្អែត​បាន​យូរ​ ​ដែល​វា​អាច​កាត់បន្ថយ​នូវ​ទម្លាប់​នៃ​ការ​បរិភោគអាហារ​សម្រន់​របស់​អ្នក​បាន​មួយ​ក​ម្រិ​ត​ទៀត​។​ ​ហេតុ​ដូចនេះ​ហើយ​ជារឿយៗ​គេ​សង្កេតឃើញ​ថា​នៅ​ក្នុង​អាហារ​បួស​ភាគច្រើន​គេ​បន្ថែម​នូវ​គ្រាប់​ធញ្ញជាតិ​ផ្សេងៗ​ជា​ច្រើន​៕​

Article​ ​by​ ​PAN​ S​I​V​L​Y​


SUGGESTIONS