×

​ជី​ផា​ត​ឋានសួគ៌​អេកូ​ទេសចរណ៍​នៃ​កម្ពុជា​

TRAVEL & LIVING a month ago
 
 

          តោះ!​នាំគ្នា​ទស្សនា​តំបន់​សហគមន៍​អេកូ​ទេសចរណ៍​ដ៏​ស្ងប់ស្ងាត់​ស្រស់​ត្រកាល​ត្រៀម​ទុក​សម្រាប់​ ​ដំណើរ​ក​ម្សាន្ត​ជើង​ក្រោយ​បន្ទាប់ពី​រដូវ​កាល​ជំងឺ​កូ​វី​ដ​១​៩​ (​Co​v​i​d​-19) ​កន្លង​ផុត​នៅ​ពេល​ខាងមុខ​! ​ស្រុក​ថ្ម​បាំង​ ​ដែល​ជា​ស្រុក​ដាច់ស្រយាល​មួយ​ក្នុងចំណោម​ស្រុក​ទាំង​៦​របស់​ខេត្ត​កោះ​កុង​បាន​បង្កប់​នូវ​រមណីយដ្ឋាន​ធម្ម​ ​ជាតិ​កណ្តាល​ព្រៃ​ភ្នំ​ដ៏​ស្រស់​ស្អាត​ដែល​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​ភាគច្រើន​ស្រមៃ​ចង់​ទៅ​ទស្សនា​កំសាន្ត​នោះ​គឺ​ ​សហគមន៍​អេកូ​ទេសចរណ៍​ជី​ផា​ត​ ​។​ ​ដើម្បី​ជ្រាប​ច្បាស់​ថា​តើ​ជី​ផា​ត​មាន​អ្វីខ្លះ​ ​ដែល​គួរឲ្យ​ទាក់ទាញ​មាន​សកម្មភាព​និង​សេវាកម្ម​ទេសចរណ៍​បែប​ណាខ្លះ​នោះ​សូវ​រី​ន​នឹង​នាំ​អារម្មណ៍​លោកអ្នក​ឆ្ពោះទៅ​កាន់​ពិភព​ ​សម្រស់​ដ៏​ល្អឯក​នៃ​តំបន់​សហគមន៍​ជី​ផា​ត​ក្នុង​ដំណើរ​កំសាន្ត​ដែល​មាន​រយៈពេល​មួយ​យប់​ពីរ​ថ្ងៃ​ប្រកបដោយ​ភាព​រីករាយ​។

          ​ព្រលឹមស្រាង​ៗ​ ​ព្រះទិនករ​បញ្ចេញរស្មី​ស្រាល​ស្រទន់​បំភ្លឺ​ផែន​ពសុធា​ ​រថយន្ត​បាន​រំ​កិលខ្លួន​បន្តិច​ម្ដងៗ​ ​ចាកចេញ​ពី​រាជធានី​ភ្នំពេញ​។​ ​មកដល់​ចំណុច​ស្រែអំបិល​ ​យើង​បានឃើញ​ស្លាក​សញ្ញា​ដ៏​ធំ​កាត់ទទឹង​ផ្លូវ​ថា​ “​ខេត្ត​កោះ​កុង​សូមស្វាគមន៍​” ​។​ ​ផ្លូវ​នេះ​ហើយ​ជា​ផ្លូវជាតិ​លេខ​ ​៤​៨​ ​ដែល​យើង​ត្រូវ​បន្ត​ដំណើរ​ឆ្ពោះទៅ​កាន់​ ​ជី​ផា​ត​ ​ទឹកដី​ខេត្ត​កោះ​កុង​ដោយ​ឆ្លងកាត់​ស្ពាន​ចំនួន​ពីរ​គឺ​ ​ស្ពាន​ស្រែអំបិល​ ​និង​ស្ពាន​អណ្តូង​ទឹក​។​ ​ពី​ស្ពាន​ស្រែ​ ​អំបិល​មកដល់​ស្ពាន​អណ្តូង​ទឹក​មាន​ចម្ងាយ​ផ្លូវ​៤​០​គីឡូម៉ែត្រ​អម​ដោយ​ទេសភាព​ដើមឈើ​តូច​ធំ​ ​ភ្នំ​ ​លំនៅ​ដ្ឋា​ន​ ​អ្នកស្រុក​ព្រមទាំង​ដៃសមុទ្រ​ខៀវស្រងាត់​គួរឲ្យ​គយគន់​ ​។​ ​កំពុង​ភ្លឹក​នឹង​សម្រស់​ធម្មជាតិ​និង​ជីវភាពរស់នៅ​ ​ប្រចាំថ្ងៃ​របស់​អ្នកស្រុក​រស់នៅ​អម​តាម​ដង​ផ្លូវ​ ​មិនយូរប៉ុន្មាន​ ​នៅ​ពេល​ជិតទៅដល់​ស្ពាន​អណ្តូង​ទឹក​ ​យើង​បាន​បត់ស្តាំ​តាមផ្លូវ​លំ​ទៅកាន់​ឃុំ​ជី​ផា​ត​ដែល​មាន​ចម្ងាយ​១​៧​គីឡូម៉ែត្រ​ហើយ​ត្រូវ​ឆ្លងកាត់​កំពង់​ចម្លង​មួយ​កាត់​ ​ស្ទឹង​ឈ្មោះ​ “​ពី​ផុត​” ​។​ 

          ​ឆ្លង​​កំពង់​ចម្លង​ស្ទឹង​ពី​ផុត​ ​យើង​នឹង​មកដល់​ទឹកដី​ភូមិ​ជី​ផា​ត​ ​ឃុំ​ជី​ផា​ត​ ​ស្រុក​ថ្ម​បាំង​ ​ខេត្ត​កោះ​កុង​។​ ​ធ្វើដំណើរ​ ​ពី​ភ្នំពេញ​ទម្រាំ​ទៅដល់​ជី​ផា​ត​ ​យើង​ត្រូវ​ចំណាយ​ពេល​ច្រើន​ម៉ោង​ក្នុង​ចម្ងាយ​ផ្លូវ​សរុប​ប្រមាណ​១​៩​៧​គីឡូ​ ​ម៉ែត្រ​។​ ​យើង​ឈប់​សម្រាក​បាយថ្ងៃត្រង់​នៅ​ទីស្នាក់ការ​សហគមន៍​ទេសចរណ៍​ (​Visitor​ ​Center​) ​ដែល​ស្ថិត​ ​នៅ​ចំកណ្តាល​ទីប្រជុំជន​ឃុំ​ជី​ផា​ត​តែម្ដង​ប្រមាណ​ត្រឹម​ ​២​០​០​ ​ម៉ែត្រ​ពី​កំពង់​ចម្លង​តែប៉ុណ្ណោះ​ ​។​ ​នៅ​ទីនោះ​ ​អាហារ​សុទ្ធតែ​ច​ម្អិ​ន​ភ្លាម​ដោយ​ស្នាដៃ​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ស្រុក​ប្រកបដោយ​ការ​បម្រើ​សេវាកម្ម​រួសរាយ​រាក់​ ​ទាក់​គួរ​ជាទី​ពេញចិត្ត​។​ ​មិន​ត្រឹម​តែប៉ុណ្ណោះ​ ​បុគ្គលិក​ដែល​ពោរពេញ​ដោយ​ចំណេះ​ដឹង​ស្ទាត់ជំនាញ​ដែល​ភ្ញៀវ​ ​អាច​សាកសួរ​ព័ត៌មាន​អំពី​គោលដៅ​ទេសចរណ៍​និង​សកម្មភាព​ទេសចរណ៍​នានា​ក្នុង​សហគមន៍​នោះ​។​ ​បន្ទាប់​ ​ពី​ទទួលទាន​អាហារ​ពេលថ្ងៃត្រង់​រួច​យើង​បន្ត​ដំណើរ​ទៅ​ទស្សនា​ទិដ្ឋភាព​នានា​ក្នុង​ភូមិ​ជាពិសេស​នោះ​គឺ​ទេស​ ​ភាព​ចម្ការ​ដើមឈើ​ហូប​ផ្លែ​ជា​ច្រើនមុខ​ ​ដូចជា​ ​ចម្ការ​ផ្ញៀវ​ ​សាវម៉ាវ​ ​កំពីង​រាជ​ ​ទុរេន​ ​ខ្នុរ​ ​ដែល​ផ្តល់​ភោគផល​ ​សន្ធឹកសន្ធាប់​ព្រមទាំង​មានឱជារស​ផ្អែម​ឆ្ងាញ់​ពិសា​ដោយសារតែ​ដី​នៅ​ទីនោះ​មាន​ជីរ​ជាតិ​ល្អ​ ​អំណោយផល​ ​ដល់​វិ​ស័យ​កសិកម្ម​និង​ក​សិ​ទេសចរណ៍​។​គ្រប់​ទេសចរ​ដែល​បាន​ឈានជើង​ទៅដល់​សហគមន៍​ជី​ផា​ត​ហើយ​ ​ប្រសិនបើ​មិនបាន​ភ្លក្ស​រសជាតិ​ផលានុផល​នៅ​ទីនោះ​ទេ​ប្រាកដជា​ស្តាយក្រោយ​ជាក់​ជាមិនខាន​ ​ព្រោះ​ដំណាំ​ ​ទាំងនោះ​ជា​ដំណាំ​ប្រចាំ​តំបន់​តែម្ដង​ហើយ​មិន​មាន​ប្រើ​សារធាតុ​គីមី​ដែល​ប៉ះពាល់​ដល់​សុខភាព​ឡើយ​។​

          ទន្ទឹម​នឹង​នេះ​ភ្ញៀវ​អាច​ជិះទូក​ជាមួយ​មគ្គទេសក៍​ដ៏​ចំណាន​ប្រចាំ​តំបន់​ទៅ​ចាប់​បង្កង​នា​ពេលយប់​ដោយ​ផ្ទាល់ដៃ​ដែល​ជា​បទពិសោធន៍​ដ៏​ប្លែកភ្នែក​ចម្លែក​អារម្មណ៍​សម្រាប់​ភ្ញៀវ​ទេសចរ​ដែល​បាន​ទៅដល់​ទីនោះ​ជា​ ​លើកដំបូង​ក្នុង​ឆាក​ជីវិត​។​ ​សម្រាប់​អាហារ​ពេលល្ងាច​យើង​សម្រេច​ចិត្ត​ផ្លាស់ប្តូរ​បរិយាកាស​ទៅ​ទទួលទាន​នៅ​អាហារដ្ឋាន​មាត់ទឹក​នៅ​លើ​កោះ​មួយ​ដែល​មានឈ្មោះ​ថា​ ​កោះ​សុធន​ ​ដោយហេតុថា​នៅ​ទីនោះ​យើង​អាច​ ​បរិភោគអាហារ​បណ្តើរ​ ​គយគន់​ទេសភាព​មាត់ទឹក​ ​និង​ទទួលយក​ខ្យល់ជំនោរ​បរិសុទ្ធ​។​ ​ដោយឡែក​ចំពោះ​ការ​ស្នាក់​នៅ​ក្នុង​សហគមន៍​ជី​ផា​ត​គឺ​មាន​ច្រើន​ប្រភេទ​ដែល​អាចឲ្យ​លោកអ្នក​ជ្រើសរើស​បាន​តាម​ចំណង់​ចំណូល​ចិត្ត​។​ ​ថ្វី​ដ្បិតតែ​នៅ​ទីនោះ​គ្មាន​សណ្ឋាគារ​ទំនើប​ធំ​ៗ​ដូច​នៅ​ទីរួមខេត្ត​ក៏ដោយ​ ​ប៉ុន្តែ​នៅ​ទីនោះ​មាន​ផ្ទះ​ស្នាក់​ (​ស្នាក់​នៅក្នុងផ្ទះ​ជាមួយ​ប្រជាជន​សហគមន៍​ដោយ​ផ្ទាល់​ក្នុង​តម្លៃ​ ​៥​ ​ដុល្លារ​ក្នុង​មួយ​យប់​ ​និង​ ​២​.​៥​០​ ​ដុល្លារ​ទៀត​ ​សម្រាប់​បន្ថែម​ការ​បរិភោគអាហារ​ពេល​ល្ងាច​) ​ផ្ទះសំណាក់​ (​ភ្ញៀវ​អាច​ស្នាក់​នៅ​បាន​ច្រើន​គ្នា​ប៉ុន្តែ​គ្មាន​ការ​បម្រើ​ម្ហូបអាហារ​ទេ​) ​បាំង​ហ្គា​ឡូ​ ​និង​ការ​បោះជំរំ​ក​ម្សាន្ត​នៅ​ក្នុង​ព្រៃ​។​ ​នៅ​យប់​នោះ​យើង​ស្រុះស្រួល​គ្នា​ជ្រើសរើស​យក​ការ​ស្នាក់​នៅ​តាម​បែប​បាំង​ហ្គា​ឡូ​ពោល​គឺ​ផ្ទះ​សង់​ពី​ឫស្សី​ប្រក់​ស្បូវ​ដែល​សង់​តម្រៀប​ដាច់​ៗ​ពី​គ្នា​តាមរបៀប​ផ្ទះ​បុរាណ​ខ្មែរ​ដែល​ផ្សារភ្ជាប់​ទៅ​នឹង​បរិយាកាស​ធម្មជាតិ​ដ៏​សែន​មនោ​រម្យ​គួបផ្សំ​នឹង​ការ​ ​រៀបចំ​តុបតែង​ផ្នែក​ខាងក្នុង​ប្រកបដោយ​លក្ខណៈ​សមរម្យ​ងាយស្រួល​សម្រាប់​ការ​ទទួលទានដំណេក​យ៉ាង​ ​លង់លក់​ស្កប់ស្កល់​។​

          យើង​ទទួលទាន​អាហារ​ពេលព្រឹក​បន្តិច​មុននឹង​បន្ត​ដំណើរ​ឆ្ពោះទៅ​កាន់​តំបន់​ទឹកជួរ​ឆាយ​ជ្រៃ​ ​ទឹកធ្លាក់​ ​ឆាយ​ខ្ពស់​ ​និង​ ​អូរ​ទឹក​វេទ​។​ ​ធម្មជាតិ​នៅ​ទីនោះ​ពិតជា​ស្រស់​ត្រកាល​ដូច​ឋាន​សួគ៌ា​គ្រាន់តែ​បាន​ទៅដល់​ភ្លាម​ ​យើង​មាន​អារម្មណ៍​រំភើប​ឥតឧបមា​ ​រួច​រូតរះ​ទាញ​ម៉ាស៊ីន​ថត​តម្រង់​ទៅកាន់​ទឹកជ្រោះ​ដែល​មានមុខ​កាត់​ធំ​ទូលាយ​ផុស​ក្រឡែត​កណ្តាល​ទ្រូងព្រៃ​នៃ​ជ្រលង​ជួរ​ភ្នំក្រវាញ​។​ ​យើង​បាន​ដើរ​ឆ្លង​ផែន​ថ្មដា​តូច​ធំ​កាត់​ចរន្ត​ខ្សែ​ ​ទឹកហូរ​គ្រាំៗ​ហាក់បីដូចជា​មន្ត​ត​ន្រ្តី​ធម្មជាតិ​ដែល​កំពុង​ប្រគំ​បំពេ​រ​ស្វាគមន៍​វត្តមាន​ភ្ញៀវ​ទេសចរ​។​ ​ទឹក​ថ្លាឈ្វេង​ ​ត្រជាក់ស្រេប​ដូច​ទឹកអម្រឹត​នា​ហេមន្តរដូវ​ហូរ​រលេញ​ប្រដេញ​ធ្លាក់ចុះ​ទៅកាន់​ផ្ទៃ​អាង​ខាងក្រោម​បង្កើត​បាន​ ​ជា​ទីតាំង​ដ៏​ល្អ​បំផុត​សម្រាប់​ពួកយើង​ងូតទឹក​ឬ​ហែលទឹក​លេង​ក​ម្សាន្ត​ប្រកបដោយ​ភាព​សប្បាយរីករាយ​។​ ​ក្រោយមក​ទៀត​យើង​ក៏​ស្រូត​បន្ត​ដំណើរ​ដោយ​ជិះ​ម៉ូតូ​កាត់តាម​វាល​ព្រៃ​ភ្នំ​ផ្សងព្រេង​យ៉ាង​ស្វិតស្វាញ​ដើម្បី​ចង់​ឃើញ​និង​ឈ្វេងយល់​អំពី​អច្ឆរិយភាព​នៃ​តំបន់​ប្រវត្តិ​សា​ស្រ្ត “​ភ្នំ​តាប៉ែ​ល​” ​ដែល​មាន​ក្រឡ​បុរាណ​និង​មឈូស​បុរាណ​ជាច្រើន​នៅ​តាម​ល្អាង​ភ្នំ​ដែល​តម្កល់​អដ្ឋិធាតុ​បុព្វបុរស​ខ្មែរ​ពិតជា​ក​ម្រ​នឹងបាន​ប្រទះ​នៅ​ទី​តំបន់​ណា​ផ្សេង​ណាស់​។​តាមពិត​ទៅ​នៅ​ក្នុង​សហគមន៍​ជី​ផា​ត​សម្បូរ​តំបន់​ទាក់ទាញ​ស្រស់​ស្អាត​ជាច្រើន​កន្លែង​​ទៀត​ ​ដូចជា​ ​អូរ​គ​ ​អូរ​ម្លូ​ ​អូរ​ស្រឡៅ​ ​ចម្ការ​ ​ស្រកានាគ​ ​និង​ ​ភ្នំ​ត្រងោល​ដែល​ជា​កន្លែង​ឈរ​គយគន់​ទេសភាព​ជី​ផា​ត​ពីលើ​កំពូល​ភ្នំ​ជាដើម​។​ ​ក្រៅពី​នេះ​ ​ភ្ញៀវ​ទេសចរ​ដែល​និយម​ចូលចិត្ត​ទេសចរណ៍​បែប​ផ្សងព្រេង​អាច​ដើរ​ព្រៃ​ ​បោះជំរំ​ ​ជិះកង់​ក​ម្សាន្ត​បាន​ផង​ដែរ​។​ ​លើស​ពីនេះទៅ​ទៀត​ ​ប្រសិនបើ​មាន​ចំណាប់អារម្មណ៍​មគ្គុទេសក៍​អាច​ ​នាំ​ផ្លូវលោក​អ្នក​ទៅកាន់​ល្អាង​ភ្នំ​នៅ​អូរ​ស្ព័​ត​ដែល​មាន​ហ្វូង​សត្វ​ប្រចៀវ​ជាច្រើន​រស់នៅ​តាម​បែប​ធម្មជាតិ​គួរឲ្យ​ ​ជក់ចិត្តដិតអារម្មណ៍​ក្រៃលែង​។​

Article by​ SRIN SOKMEAN​


SUGGESTIONS