×

ប្រភព​ធម្មជាតិ​នៃ​វីតាមីន ​C សម្រាប់​ប្រព័ន្ធ​ភាព​សុំា​នៃ​រាង​កាយ

TRAVEL & LIVING 4 years ago
 
 

            វីតាមីន​ C ​គឺជា​សារធាតុ​ចិញ្ចឹម​ធម្មជាតិ​ដ៏​សំខាន់​ដែល​កើតឡើង​ដោយឯកឯង​សម្រាប់​បង្ការ​ពី​ការ​កកើត​ផ្តាសាយ​តូច​និង​គ្រុនផ្តាសាយ​ធំ​ ​បង្កើត​ឡើងវិញ​នូវ​ជាលិកា​ឆ្អឹង​និង​សរសៃឈាម​ ​ព្រមទាំង​បង្កើន​សមត្ថភាព​របស់​រាងកាយ​ក្នុង​ការ​សំយោគ​ជាតិ​កាល់​ស្យូ​ម​។​ ​ដោយសារតែ​ ​វីតាមីន​ C ​ជា​សារធាតុ​ប្រឆាំង​អុក​ស៊ី​ត​កម្ម​ដ៏​ខ្លាំងក្លា​មួយ​សម្រាប់​ក​ម្ទេ​ច​រ៉ា​ឌី​កាល់​សេរី​ ​របប​អាហារ​ប្រចាំថ្ងៃ​ដែល​ខ្វះ​វា​អាច​នាំ​ឱ្យ​មាន​បញ្ហា​សុខភាព​ក្នុងរយៈពេល​ខាងមុខ​។​ ​ជាក់ស្ដែង​ក្រុមប្រឹក្សា​អាហារ​និង​អាហារូបត្ថម្ភ​នៅ​វិទ្យាស្ថាន​វេជ្ជសាស្ត្រ​បាន​ណែនាំ​ថា​យើង​ទាំងអស់គ្នា​គួរតែ​បរិភោគអាហារ​ដែល​មាន​វីតាមីន​ C ​ជា​រៀងរាល់ថ្ងៃ​ ​ដែល​ជាទូទៅ​បុរស​ត្រូវការ​ប្រហែល​ 90 ​មី​លី​ក្រាម​ ​រីឯ​ស្ត្រី​ត្រូវការ​ 75 ​មី​លី​ក្រាម​។​ ​ដើម្បីកុំឲ្យ​ប្រិយ​មិត្ត​អ្នកអាន​មាន​ភាព​ច្របូកច្របល់​ ​សូវ​រី​ន​នឹង​បង្ហាញ​ពី​ប្រភេទ​ផ្លែឈើ​របស់​ខ្មែរ​ដែល​សម្បូរ​ដោយ​សារធាតុ​វីតាមីន ​C ​ខ្ពស់​ ​មក​និយាយ​ប៉ុណ្ណោះ​ ​ក្រៅពី​ផ្លែក្រូច​ផង​ដែរ​។​

ផ្លែ​ម្នាស់​៖​
            ជា​ប្រភេទ​ផ្លែឈើ​តំបន់​ត្រូពិ​ច​ ​ស្រស់​ ​និង​សម្បូរ​ទឹក​ ​ដែល​ជាទូទៅ​វា​មាន​ផ្ទុក​វីតាមីន​ C ​ចំនួន​ 79 ​មី​លី​ក្រាម​ក្នុង​មួយ​ពែង។​ ​មិន​ដូចជា​ផ្លែឈើ​ដទៃទៀត​ ​ផ្លែ​ម្នាស់​ផ្ទុក​បរិមាណ​អង់​ស៊ីម​ Bromelain​ ​ក្នុង​ក​ម្រិ​ត​មួយ​ដែល​អាច​ជួយ​ដល់​ការ​រំលាយ​ប្រូតេអ៊ីន​ ​បំបែក​អាហារ​ (​ជា​តូច​ៗ​) ​និង​កាត់បន្ថយ​ការ​ហើមពោះ​ក្នុង​រាងកាយ។​ ​អង់​ស៊ីម​ Bromelain​ ​នេះ​ដែរ​ក៏​ដើរតួ​ជា​អ្នកប្រឆាំង​នឹង​ការ​រលាក​ដោយឯកឯង​ដែល​អាច​ជួយ​ឲ្យ​ប្រិយ​មិត្ត​ត្រលប់​មក​សភាព​ដើម​វិញ​យ៉ាង​លឿន​បន្ទាប់ពី​ការ​ធ្វើ​លំ​ហាត់ប្រាណ។​

ផ្លែ​ល្ហុង​៖​
            ផ្ទុក​ទៅ​ដោយ​វីតាមីន​ C ​ខ្ពស់​ ​ដែល​ក្នុង​មួយ​ផ្លែ​តូច​របស់​វា​អាច​ផ្ដល់ឲ្យ​100% ​នៃ​បរិមាណ​ចាំបាច់​សម្រាប់​ទ្រទ្រង់​រាងកាយ​ជាប្រចាំ​។​ ​ក្រៅពី​ផ្ទុក​វីតាមីន​ C ​ផ្លែ​ល្ហុង​ក៏​ស​ម្បូ​ទៅ​ដោយ​សារជាតិ​ប្រឆាំង​អុក​ស៊ី​ត​កម្ម​ដទៃទៀត​ដូចជា​វីតាមីន​ ​A​ ​និង​ជាតិ​សរសៃ​។​ ​តាមរយៈ​ការស្រាវជ្រាវ​បាន​បង្ហាញ​ថា​ ​ដោយសារតែ​វា​មាន​អង់​ស៊ីម​ ​P​a​pain​ ​និង​ C​h​y​mop​a​pain​ ​វា​ជា​អ្នកជួយ​បន្ថយ​ឬ​បំបាត់​ការ​រលាក​ឬ​វី​រុ​ស​ដែល​មាន​ក្នុង​រន្ធ​ (នៅ​ក្នុង)​ ឆ្អឹង​ (Sinuses) ​ហើយ​ធ្វើ​អោយ​ស្បែក​ស្រស់​ថ្លា​និង​ពង្រឹង​ឆ្អឹង​ឲ្យ​រឹង​មាំ​។​

ផ្លែត្របែក​៖​
            ​បើ​ធៀប​ផ្លែត្របែក​ទៅ​នឹង​ផ្លែក្រូច​ ​គេ​សង្កេតឃើញ​ថា​មួយ​ផ្លែត្របែក​មាន​បរិមាណ​វីតាមីន​ C ​ច្រើនជាង​ដល់ទៅ​ 4 ​ដង​នៃ​ផ្លែក្រូច​ (មួយ​ផ្លែ​ដូចគ្នា)។​ ​មិនមែន​តែ​សាច់​ផ្លែត្របែក​ទេ​ដែល​សម្បូរ​ដោយ​វីតាមីន​ C ​ទោះបីជា​ប្រេង​គ្រាប់​ (​ប្រេង​ដែល​មាន​ក្នុង​គ្រាប់​ផ្លែត្របែក​) ​ក៏​សម្បូរ​ដែរ​ ​ហើយ​វាក៏​ជា​ប្រភព​នៃ​សារធាតុ​សំខាន់​ៗ​មួយ​ចំនួន​ទៀត​ដូចជា​ ​បេ​តា​ការ៉ូ​ទី​ន​ (Beta​ ​Carotene) ​វីតាមីន​ ​A​ ​ទង់ដែង​ ​ស័ង្កសី​ ​និង​សេ​លេ​នី​ញ៉ូ​ម​ (Selenium)។​ ​ផលប្រយោជន៍​សុខភាព​ដែល​ទទួល​បាន​ក្រោយ​ពី​ទទួលទាន​ផ្លែត្របែក​រួម​មាន​៖​ ​ការ​ព្យាបាល​ជំងឺ​រាគ​រួស​ ​រោគមួល​ ​ការ​ទល់លាមក​ ​ក្អក​ ​ជំងឺ​ផ្តាសាយ​ ​ការថែទាំ​ស្បែក​ ​សម្ពាធ​ឈាម​ខ្ពស់​ ​សម្រក​ទម្ងន់​ ​និង​ជំងឺ​ ​Scurvy​ (កើតឡើង​ដោយសារ​កង្វះ​សារជាតិ​វីតាមីន​ C ​ជាហេតុ​នាំឲ្យ​ហើម​អញ្ចាញធ្មេញ​និង​ហូរ​ឈាម​ជាដើម)​។​ ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​គ្រប់​ផ្នែក​ទាំងអស់​នៃ​ផ្លែត្របែក​ ​ដូចជា​សម្បក​ ​និង​គ្រាប់​ជាដើម​សុទ្ធតែ​អាច​ញ៉ាំ​បាន​ ​ហើយ​ជាពិសេស​នោះ​វា​ពោរពេញ​ទៅ​ដោយ​សារជាតិ​បំប៉ន​។​

ផ្លែស្វាយ​៖
             ​ត្រូវ​បាន​គេ​ចាត់ទុកថា​ជា​ស្ដេច​ផ្លែឈើ​នៅ​តំបន់​ត្រូពិ​ច​ដោយសារ​ឱជារស​ផ្អែម​ ​ឬ​ជូរផ្អែម​ ​និង​លក្ខណៈ​ទន់​សម្បូរ​ទឹក​ (​ពេល​ទុំ​)​។​ ​មួយ​ផ្លែ​នៃ​ផ្លែស្វាយ​មាន​វីតាមីន​ C ​ចំនួន​ 122 ​មី​លី​ក្រាម​ ​ហើយ​វា​ថែមទាំង​ជា​ប្រភព​ដ៏​មាន​ឥទ្ធិពល​មួយ​នៃ​សារធាតុ​ ​Zeaxanthan​ ​ដែល​ជា​អង់​ទី​អុក​ស៊ី​ដ​ង់ ​Antioxidant (សារធាតុ​ប្រឆាំង​អុក​ស៊ី​ត​កម្ម) ​ជួយ​រក្សា​ភ្នែក​របស់​អ្នក​ឱ្យ​មាន​សុខភាព​ល្អ​ដោយធ្វើ​ការរារាំង​នូវ​កាំរស្មី​ពន្លឺ​ពណ៌ខៀវ​ដែល​ជា​កាំរស្មី​បង្ក​គ្រោះថ្នាក់​ដល់​ការ​ចុះ​ខ្សោយ​នៃ​សាច់ដុំ​ភ្នែក។​

ផ្លែ​កន្ទួតព្រៃ​៖​
            ​ផ្លែ​កន្ទួតព្រៃ​ក៏​ជា​ផ្លែឈើ​ហូប​ផ្លែ​ដែល​សម្បូរ​វីតាមីន​ C ​ហើយ​វាក​៏​ត្រូវ​បាន​គេ​ឲ្យដឹង​ថា​មាន​ផ្ទុក​សារជាតិ​ ​E​T​s ​និង​ ​Polyp​hen​o​l​s ​ផ្សេងៗ​ទៀត​រួម​មាន​សារជាតិ​ ​E​m​b​l​i​can​in​s ​A​ ​និង​ B.4 ​ផង​ដែរ​។​ ​បន្ថែម​ទៀត​ផ្លែ​កន្ទួតព្រៃ​ត្រូវ​បាន​គេ​យកមក​ប្រើប្រាស់​ដើម្បី​ព្យាបាល​ជំងឺ​ថ្លើម​ ​ដំបៅ​ក្រពះ​ ​ជំងឺ​រលាក​ ​ព្រមទាំង​រារាំង​ការលូតលាស់​ដុំ​សាច់​នៅ​ក្នុង​រោគ​ទឹកនោម​ផ្អែម​ ​និង​រោគ​ចាស់ជរា​។​ ​វា​មាន​លក្ខណៈ​សម្បត្តិ​ប្រឆាំង​នឹង​វី​រុ​ស​និង​មីក្រូ​សរីរាង្គ​ (​Ant​i​micro​b​i​a​l​) ​បង្កើន​ការ​ស្រូប​យក​អាហារ​ ​ធ្វើឲ្យ​មាន​តុល្យភាព​អាស៊ី​ត​ក្រពះ​ជួយ​ទ្រទ្រង់​បេះដូង​ ​ពង្រឹង​សួត​ ​ធ្វើ​និយ័ត​កម្ម​លុបបំបាត់​រ៉ា​ឌី​កាល់​សេរី​ ​បង្កើន​សមត្ថភាព​មានកូន​ ​ជួយ​ប្រព័ន្ធ​ទឹកនោម​ ​បង្កើន​សុខភាព​ស្បែក​និង​សក់​ឲ្យ​មាន​សុខភាព​ល្អ​ ​បញ្ចេញ​ជាតិពុល​ចេញពី​រាងកាយ​ ​បង្កើន​សុខភាព​ភ្នែក​ ​ហើយ​ព្រមទាំង​ដើរ​តួនាទី​ជា​សារធាតុ​ប្រឆាំង​អុក​ស៊ី​ត​កម្ម​ផង​ដែរ​។​

ផ្លែ​បំពេញ​រាជ្យ​៖​ ​
            វា​មិន​ត្រឹមតែ​សម្បូរ​ដោយ​វីតាមីន​ B ​ទេ​ ​តែ​វា​ក៏មាន​វីតាមីន​ C ​ច្រើន​ ​ដែល​អាច​បង្ការ​ជំងឺ​ ​Scurvy​។​ ​ផ្លែ​បំពេញ​រាជ្យ​នេះ​មាន​ជាតិ​ស្ករ​សម្រាប់​បង្កើត​ថាមពល​ ផូស្វ័​រ​ ​និង​ជាតិ​កាល់​ស្យូ​ម​សម្រាប់​ឆ្អឹង​រឹង​មាំ​ ​រួមផ្សំ​ជាតិ​ដែក​សម្រាប់​ក​ម្ចាត់​ភាព​ស្លេកស្លាំង​។​ ​រីឯ​ជាតិ​សរសៃ​ ​និង​រំអិល​របស់​វា​វិញ​ជួយ​បន្ថយ​ក​ម្រិ​ត​កូ​ឡេ​ស្តេ​រ៉ុល​និង​ការពារ​ជំងឺ​សរសៃឈាម​បេះដូង​ ​ជាពិសេស​ ​ជួយ​ជំរុញ​ប្រព័ន្ធ​ភាព​ស៊ាំ​ ​ហើយ​វាក​៏​ផ្ទុក​សារជាតិ​ Qu​e​rc​e​tin​ ​ដែល​ជា​សារធាតុ​ប្រឆាំង​អុក​ស៊ី​ត​កម្ម​ដ៏​មាន​ឥទ្ធិពល​សម្រាប់​បង្កើន​ភាព​ស៊ាំ​ផង​ដែរ​។​ ​សារធាតុ​ធម្មជាតិ​ដែល​មាននៅ​ក្នុង​ផ្លែ​បំពេញ​រាជ​តួយ៉ាង​ S​t​e​ro​i​d​a​l​ ​Sap​o​g​e​n​in​ ​និង​ ​Alkaloid​s​ជួយ​ព្យាបាល​ជំងឺ​កន្ទួល​ក្រហម​ ​ជំងឺ​ស្បែក​របក​ក្រហម​ ​និង​ជំងឺ​ស្បែក​ផ្សេងៗ​ទៀត​ ​ពីព្រោះ​ប្រៀប​បាន​ដូចជា​មេ​នាំមុខ​បង្កើត​អរ​ម៉ូ​ន​ ​Cor​t​i​son​e​ ​។​ ​សម្រាប់​ស្លឹក​វិញ​ក៏​អាច​ប្រើ​បាន​ដើម្បី​ព្យាបាល​ស្បែក​រលាក​៕

​Article​ ​by​ ​SO​V​R​IN


SUGGESTIONS