×

ជម្រើស​ ​៤​ ស្ទី​ល​ហ្វេ​ហ្សិ​ន​សម្រាប់​មិត្ត​នារី​ក្នុង​ការ​លេង​ស្ទា​យ៍​ជាមួយនឹង​ស្បែកជើង​ប៉ាត់​តា​ពណ៌​ស​

FASHION & BEAUTY 3 months ago
 
 

           ស្បែកជើង​ប៉ាត់​តា​ ​កំពុង​ទទួល​បាន​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង​ក្នុង​វិ​ស័យ​ហ្វេ​ហ្សិ​ន​។​ ​ម៉ាក​ហ្វេ​ហ្សិ​ន​ធំ​ៗ​កំពុងតែ​បែរ​មក​ធ្វើការ​ច្នៃ​ផលិតផល​ម៉ូដ​ស្បែកជើង​ប៉ាត់​តា​កាន់តែ​ច្រើនឡើង​ៗ​ ​ហើយ​ឆាក​បង្ហាញ​ម៉ូដ​អន្តរជាតិ​នានា​ ​ក៏បាន​បញ្ចូល​ស្បែកជើង​ប៉ាត់​តា​កាន់តែ​ច្រើន​ ​មិន​ដូច​ទំនោរ​និយម​ពីមុន​ដែល​ប្រើ​តែ​ស្បែកជើង​កែង​ខ្ពស់​ៗ​នោះ​ទេ​។​ ​ស្រប​ពេលនេះ​ដែរ​ ​ការ​ច្នៃ​ម៉ូដ​ស្បែកជើង​ប៉ាត់​តាក៏​កាន់តែ​មាន​ភាព​សម្បូរ​បែបជា​ង​មុន​ ​ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ​ ​ម៉ូដ​ស្បែកជើង​ប៉ាត់​តា​សាមញ្ញ​ពណ៌​ស​ ​នៅតែ​ជា​ជម្រើស​ដ៏​ល្អ​បំផុត​សម្រាប់​មនុស្ស​ទូទៅ​ ​ព្រោះ​អ្នកខ្លះ​ក៏​មិន​ហ៊ាន​លេង​ម៉ូដ​ខ្លាំងពេក​ដែរ​ ​ខណៈ​ដែល​ចង់​ដើរ​ឲ្យ​ទាន់សម័យ​កាល​នឹងគេ​ផង​នោះ​។​ ​ហេតុដូច្នេះហើយ​ ​សូវ​រី​ន​ ​ថ្ងៃនេះ​នឹង​បង្ហាញ​ពី​ការ​ជ្រើសរើស​ស​ម្លៀ​ក​បំពាក់​យ៉ាងណា​ឲ្យ​ស័ក្ដិសម​ជាមួយនឹង​ស្បែកជើង​ប៉ាត់​តា​ពណ៌​ស​ ​ហើយ​រក្សា​បាន​ភាព​សាមញ្ញ​ ​និង​ឡូយ​ឆាយ​។​

1. ​D​e​n​i​m​ ​Mate​

          ​ខោ​ខូ​វ​ប៊ូ​យ​ ​គឺជា​មិត្ត​ភក្ដិ​ដ៏​ជិតស្និទ្ធ​ជាមួយនឹង​ស្បែកជើង​ប៉ាត់​តា​ពណ៌​ស​នេះឯង​។​ ​ដើម្បី​បង្ហាញ​ពី​ភាព​ហ្វេ​ហ្សិ​ន​ ​គួរណា​ជ្រើសរើស​ខោ​ខូ​វ​ប៊ូ​យ​ណា​ដែល​មាន​ម៉ូដ​ ​រហែក​ ​ឬ​ឆ្លាស់ពណ៌​ជាដើម​ ​ដោយ​ប្រើ​ជាមួយនឹង​អាវយឺត​សាមញ្ញ​ ​ឬ​អាវ​ក្រៅ​បែប​សាច់​ខូ​វ​ប៊ូ​យ​ជាដើម​។​ ​ម៉ូដ​នេះ​នឹង​បង្ហាញ​ថា​អ្នក​នាងកញ្ញា​ពោរពេញ​ទៅ​ដោយ​ថាមពល​ ​ហើយ​ស្ទាវ​បែប​យុវវ័យ​សម័យថ្មី​។​ ​វា​ជា​ម៉ូដ​សាមញ្ញ​ទូទៅ​សម្រាប់​ប្រើប្រាស់​ជា​ប្រចាំថ្ងៃ​ ​វា​ផ្ដល់​នូវ​ភាព​ងាយស្រួល​ក្នុង​ការ​ដើរ​ផ្សារ​ ​ឬ​ដើរ​ក​ម្សាន្ដ ​ប៉ុន្តែ​វា​រក្សា​ភាព​ហ្វេ​ហ្សិ​ន​ជានិច្ច​។​

2. ​Casual​ ​but​ ​Official​

​បង្កើន​ភាព​ហ្វេ​ហ្សិ​ន​ជាមួយនឹង​ស្បែកជើង​ប៉ាត់​តា​ពណ៌​ស​ ​ក្នុង​ឈុត​អាវធំ​ខោខ្លី​ ​វា​ពិតជា​ឡូយ​ ​ហើយ​សង្ហា​ក្រៃលែង​។​ ​សម្រាប់​នារី​ដែល​និយម​ភាព​ហ្វេ​ហ្សិ​ន​ ​ពិតជា​មិន​រំលង​នូវ​ម៉ូដ​មួយ​បែប​នេះ​ទេ​ ​ដោយ​បង្ហាញ​ពី​ភាពរម្យទម​បែប​អ្នកធ្វើការ​ ​តែ​ស៊ីវិល័យ​បែប​អ្នក​ហ្វេ​ហ្សិ​ន​។​ ​ម៉ូដ​នេះ​ក៏​ជា​ការ​និយម​របស់​តារា​ម៉ូឌែ​ល​អន្តរជាតិ​ ​និង​តារា​ហូ​លី​វ៉ូ​ដ​ស្រី​ជាច្រើន​ផង​ដែរ​ ​តួយ៉ាង​ ​Gig​i​ ​H​a​d​i​d​, ​Z​end​a​y​a​, ​Ken​d​all​ J​e​nn​e​r, R​it​a​ Or​a​ ​និង​ ​Hail​e​y​ ​Bald​win​ ​ជាដើម​។​

3. ​Skirt​ ​Time​

​​​​​​​​​​          ​ស្បែកជើង​ប៉ាត់​តា​ពណ៌​ស​ ​ក៏​អាច​លេង​ស្ទី​ល​ជាមួយនឹង​សំពត់​ផង​ដែរ​។​ ​វា​ជា​បដិវត្ត​ថ្មី​មួយ​ ​ព្រោះ​នារី​ៗ​ដែល​និយម​ស្លៀក​សំពត់​រមែង​រអ៊ូ​ថា​ពាក់​ស្បែកជើង​កែង​យូរ​ពេក​ ​វា​នាំឲ្យ​ឈឺ​ជើង​។​ ​ដូច្នេះ​ហើយ​ទើប​មាន​ការផ្លាស់ប្ដូរ​មក​ប្រើ​ស្បែកជើង​ណា​ដែល​ងាយស្រួល​ពាក់​ ​ជាអាទិ៍​ស្បែកជើង​ប៉ាត់​តា​នេះឯង​ ​ព្រោះ​កាលៈទេសៈ​ខ្លះ​មិន​តម្រូវ​ឲ្យ​មិត្ត​នារី​ៗ​ពាក់​ស្បែកជើងផ្ទាត់​ ​ឬ​ស្បែកជើង​រាប​ដែល​ឃើញ​ម្រាមជើង​ឡើយ​ ​ដោយសារ​វា​មើលទៅ​មិន​សមគួរ​។​ ​ស្បែកជើង​ប៉ាត់​តា​ពណ៌​ស​ ​ក៏បាន​ក្លាយ​ជម្រើស​ដ៏​ឡូយ​ឆាយ​បំផុត​សម្រាប់​ការ​លេង​ស្ទី​ល​ជាមួយនឹង​សំពត់​។​ ​មួយ​ឈុត​នេះ​ក៏​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​រាក់ទាក់​ ​គួរឲ្យ​ចង់​រាប់អាន​ជាទីបំផុត​។​

4. ​Day​ ​Dress​

          ​ឈុត​មួយទៀត​ដែល​ស័ក្ដិសម​នឹង​ស្បែកជើង​ប៉ាត់​តា​ពណ៌​ស​ ​គឺ​ប្រភេទ​រ៉ូប​វែង​ ​ឬ​ខ្លី​ (​Day​ ​Dress​) ​ដែល​មាន​ទម្រង់​រលុង​ ​មិន​រឹប​​​រាង​ ​និង​ងាយស្រួល​ស្លៀក​។​ ​ដោយសារ​វា​ជា​ប្រភេទ​រ៉ូប​ដែលគេ​និយម​ស្លៀក​វា​ជា​ប្រចាំថ្ងៃ​ ​ដូច្នេះ​ហើយ​ទើប​ការប្រើប្រាស់​ស្បែកជើង​កែង​ត្រូវ​បាន​ជំនួស​ដោយ​គ្មាន​មេត្តា​ ​ហើយ​លទ្ធផល​គឺ​ពិតជា​ស្រស់​ស្អាត​មួយ​បែប​ទៀត​។​ ​ស្បែកជើង​ប៉ាត់​តា​ពណ៌​ស​ ​បាន​រំលេច​រូបរាង​របស់​អ្នក​នាងកញ្ញា​គ្រប់គ្នា​ ​ដោយ​មិន​រើស​ពណ៌​សម្បុរ​ឡើយ​ ​សូម្បីតែ​ពណ៌​នៃ​រ៉ូប​ក៏​មិនសូវ​ជា​រើស​ពណ៌​ ​ឬ​ក្រឡា​ផង​ដែរ​៕​

Article by LENG CHANREASEY


SUGGESTIONS