×

«​លម្អ​អង្គ​»​ ​អង្រួន​ចិត្ត​យុវជន​ងាក​មក​ប្រើប្រាស់​ផលិតផល​ថែរក្សា​សម្រស់​ធម្មជាតិ​

NEWS a month ago
 
 

            ជាទូទៅ​ ​ផលិតផល​ថែរក្សា​សម្រស់​មួយ​ចំនួន​ ​ច្រើន​ផ្ទុក​ទៅ​ដោយ​សារធាតុ​ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​ស្បែក​ ​តួយ៉ាង​ ​ផលិតផល​រក្សា​សម្រស់​ដែល​ផ្លាស់ប្តូរ​ស្ថានភាព​ស្បែក​មាន​រយៈពេល​លឿន​ជាដើម​។​ ​ជាក់ស្តែង​ ​អ្នកប្រើប្រាស់​ផលិតផល​មួយ​ចំនួន​ពុំសូវ​ចាប់អារម្មណ៍​លើ​ការ​ថែរក្សា​សម្រស់​តាមវិធី​បែប​ធម្មជាតិ​នោះ​ឡើយ​ ​ក៏​ព្រោះតែ​វិធីសាស្ត្រ​ទាំងនោះ​ត្រូវ​ចំណាយ​ពេលវេលា​យូរ​ក្នុង​ការ​អនុវត្ត​ដើម្បី​ទទួល​បាន​ប្រសិទ្ធ​ភាព​ពី​វិធីសាស្ត្រ​ទាំងនោះ​។​ ​ថ្វី​ដ្បិតតែ​ ​អ្នកប្រើប្រាស់​ ​និង​ការ​គាំទ្រ​ផលិតផល​ធម្មជាតិ​នៅ​មាន​ក​ម្រិ​ត​ពិតមែន​ ​ប៉ុន្តែ​យុវជន​ខ្មែរ​ម្នាក់​នៅតែ​បន្ត​ការងារ​របស់​ខ្លួន​ក្នុង​ការ​កែច្នៃ​វត្ថុធាតុដើម​ ​ដើម្បី​បង្កើត​ផលិតផល​ថែរក្សា​សម្រស់​បែប​ធម្មជាតិ​ដែល​មិន​មានការ​ប៉ះពាល់​ដល់​បរិស្ថាន​នោះ​ទេ​។​

Image Courtesy: លម្អ​អង្គ

            យុវជន​ ​សៀង​ ​ឆាយ​លី​ ​ជា​និស្សិត​ឆ្នាំ​ទី​៤​ ​មាន​ការសិក្សា​លើ​ឯកទេស​ ​គំនូរ​សារ​គម​នាគ​ន៍ ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ជា​ស្ថាបនិក​នៃ​ស្លាកយីហោ​របស់​ផលិតផល​ថែរក្សា​សម្រស់​ធម្មជាតិ​ ​ឈ្មោះថា​«​លម្អ​អង្គ​»​។​ ​ជាក់ស្តែង​ ​យុវជន​ ​ឆាយ​លី​ ​បានឲ្យ​ដឹង​ពី​កត្តា​មួយ​ចំនួន​ក្នុង​ការ​បង្កើត​ផលិត​ផលិតផល​ថែរក្សា​សម្រស់​ធម្មជាតិ​ជាមួយនឹង​ការ​កែច្នៃ​នូវ​វត្ថុធាតុដើម​នោះ​ ​ក៏​ព្រោះតែ​ធម្មជាតិ​ផ្តល់​នូវ​អត្ថប្រយោជន៍​ដ៏​ច្រើន​ចំពោះ​សុខភាព​ ​ប៉ុន្តែ​សន្ទុះ​នៃ​ការប្រើប្រាស់​ ​និង​គាំទ្រ​ផលិតផល​ធម្មជាតិ​ធ្វើ​ដោយដៃ​នៅ​មាន​ក​ម្រិ​ត​។​ ​ទន្ទឹម​នឹង​នេះ​ ​ឆាយ​លី​ ​ក៏បាន​បង្ហាញ​ ​សូវ​រី​ន​ ​យ៉ាង​ដូច្នេះ​ថា​ ​«​នៅពេលដែល​ខ្ញុំ​បាន​ចូលរួម​ជាមួយនឹង​ក្រុម​យុវជន​អេកូយុ​វ​ទូត​ទើប​ខ្ញុំ​ដឹង​ថា​ធម្មជាតិ​ពិតជា​សំខាន់​ ​ជាពិសេស​ ​វា​ជា​ផ្នែក​មួយ​ដែល​បាន​ធ្វើឲ្យ​ខ្ញុំ​ជួយ​បរិស្ថាន​ផង​ដែរ​ ​ហេតុនេះ​ទាំង​រូបមន្ត​ក្នុង​ការ​ផលិត​ ​កា​រវិច​ខ្ចប់​សុទ្ធសឹងតែ​ប្រើប្រាស់​វត្ថុ​ដែល​គ្មាន​ប្លា​ស្ទិ​ច​ឡើយ​»​។​ ​ម៉្យាងវិញទៀត​ ​«​លម្អ​អង្គ​»​ ​ដែល​ទើប​តែ​បង្ហាញខ្លួន​ប្រមាណ​ជាង​ប៉ុន្មាន​ខែ​មកនេះ​ទទួល​បាន​នូវ​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​ស្រទាប់​យុវវ័យ​ស្ទើរតែ​គ្រប់​មជ្ឈដ្ឋាន​ទៅ​ហើយ​ ​ជាពិសេស​ ​សារធាតុ​ដែល​ត្រូវ​បាន​ផលិត​ក្នុង​ផលិតផល​នីមួយៗ​ផ្តល់​នូវ​សំណើម​សម្រាប់​ស្បែក​ ​អាច​ប្រើប្រាស់​បាន​គ្រប់​ប្រភេទ​ស្បែក​ (​សម្រាប់​ស្បែក​ប្រតិកម្ម​ក៏​អាច​ប្រើប្រាស់​បាន​) ​និង​ផលិតផល​ទាំងអស់​នេះ​ក៏មាន​តួនាទី​បំប៉ន​ស្បែក​ឲ្យ​ស្រស់​ស្អាត​ថែមទៀត​។​ ​ស្ថាបនិក​វ័យក្មេង​ ​ឆាយ​លី​ ​បាន​បង្ហាញ​ពី​អត្ថន័យ​នៃ​ ​«​លម្អ​អង្គ​»​ ​យ៉ាង​ដូច្នេះ​ថា​ ​ជា​ការ​ធ្វើឲ្យ​ខ្លួនឯង​ល្អ​ ​តួយ៉ាង​ ​រាងកាយ​របស់​មនុស្សម្នាក់​ៗ​ ​ទាំង​មនុស្ស​ប្រុស​ ​និង​មនុស្ស​ស្រី​ត្រូវ​មានការ​ថែរក្សា​សម្រស់​ឲ្យបាន​ល្អ​ទើប​ប្រសើរ។​

យុវជន​ ​សៀង​ ​ឆាយ​លី

            ​ជាចុងក្រោយ​ ​យុវជន​ ​ឆាយ​លី​ ​បានឲ្យ​ដឹងផង​ថា​ ​«​លម្អ​អង្គ​»​ ​ត្រូវ​បាន​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​ចំនួន​បី​ ​តួយ៉ាង​ ​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ច​ ​ផ្សព្វផ្សាយ​ដល់​អ្នកប្រើប្រាស់​ទាំងអស់​ងាក​មក​ប្រើប្រាស់​ផលិត​ក្នុងស្រុក​ ​និង​ការ​លើក​ក​ម្ពស់​អក្សរសាស្ត្រ​ខ្មែរ​។​ ​ស្ថាបនិក​រូប​នេះ​លើកឡើង​ផង​ថា​ ​«​អ្នកប្រើប្រាស់​ទាំងអស់​គួរ​ងាក​មក​ប្រើប្រាស់​ផលិតផល​ក្នុងស្រុក​ឲ្យបាន​ច្រើនជាង​ផលិតផល​ក្រៅ​ស្រុក​ ​ដោយ​សា​តែ​ផលិតផល​ក្នុងស្រុក​ក៏​មានគុណ​ភាព​ខ្ពស់​មិនចាញ់​បរទេស​ឡើយ​»​។​

​Article​ ​by​ ​PAN​ S​I​V​L​Y​


SUGGESTIONS