×

សិល្បៈ​​តន្ត្រី​នា​ទសវត្សរ៍​ទី​៦​០​បង្ហាញខ្លួន​លើ​សៀវភៅ​ប្រលោមលោក​រូបភាព​

NEWS a month ago
 
 

Read in English

          សិល្បៈ ​ការ​ចាក់​បញ្ចាំង​ខ្សែភាពយន្ត​ ​ឬ​ការ​ប្រ​គុំ​តន្ត្រី​ផ្សេងៗ​ដ៏​សម្បូរ​បែប​នា​ទសវត្សរ៍​ទី​៦​០​ ​បាន​ធ្វើឲ្យ​ប្រជាជន​កម្ពុជា​ ​ជនបរទេស​ដែល​មកពី​តំបន់​ខុសៗគ្នា​ងប់​ង​ល់​ទៅ​នឹង​សំនៀង​ដ៏​ផ្អែម​ពិរោះ ​ក៏ដូចជា​កាយវិការ​ដ៏​រស់រវើក​របស់​សិល្បៈករ​ ​តន្ត្រី​ករ​ ​និង​តួ​សម្តែង​នៃ​ភាពយន្ត​នីមួយៗ​។​ ​ជាក់ស្តែង​ ​តារាង​ចម្រៀង​ជើងចាស់​ដូចជា​៖​ ​លោក​ ​ស៊ិន​ ​ស៊ី​សា​មុត​ ​លោកស្រី​ ​ប៉ែន​ ​រ៉ន​ ​លោកស្រី​ ​រស់​ ​សេរី​សុទ្ធា ​និង​តារា​ចម្រៀង​ច្រើន​នាក់​ផ្សេងទៀត​ ​ត្រូវ​បាន​គេ​ចាត់ទុកថា​ជាតា​រា​ចម្រៀង​ដ៏​មាន​ប្រជាប្រិយភាព​បំផុត​ ​រីឯ​ត​ន្រ្តី​ករ​ខ្លះទៀត​បាន​ព្រះមហាក្សត្រ​ទ្រង់​ប្រទាន​នាម​ថា​ជា​ ​តារា​ចម្រៀង​អធិរាជ​ស​ម្លេ​ង​មាស​ផង​ដែរ​។​ ​ទិដ្ឋភាព​ដ៏​សម្បូរ​បែប​​នា​ទសវត្សរ៍​នោះ​ក៏បាន​បង្ហាញខ្លួន​ជាថ្មី​បន្តិចម្តងៗ​ជាមួយនឹង​ប្រភេទ​សៀវភៅ​ប្រលោមលោក​ដែល​ជា​ស្នាដៃ​របស់​ជនបរទេស​ពីរ​រូប​។​

          ​ជំនួប​ជាមួយនឹង​លោក​ ​Grey​go​r​y​ ​Ca​hill​ ​ជា​អ្នកនិពន្ធ​ ​និង​ K​at​ B​a​u​man​n ​ជា​សិល្បៈ​ករ​គូរ​គំនូរ​​នៃ​ប្រភេទ​សៀវភៅ​ប្រលោមលោក​ដែល​មានឈ្មោះ​ថា​ ​«​T​h​e​ ​Golden​ ​Voice​»​ ​បានឲ្យ​ដឹង​ថា​វា​ជា​សៀវភៅ​​ប្រភេទ​ប្រលោមលោក​មួយ​ដ៏​គួរឲ្យ​ចាប់អារម្មណ៍​នេះ​បាន​ចងក្រង​ឡើង​ ​និង​ផ្តោត​គំនិត​ដ៏​សំខាន់​បំផុត​នៃ​តារា​​ចម្រៀង​ស​ម្លេ​ង​មាស​ ​លោកស្រី​ ​រស់​ ​សេរី​សុទ្ធា ​និង​តារា​ចម្រៀង​ផ្សេងទៀត​ដែល​មាន​ភាព​ល្បីល្បាញ​នា​​ទសវត្សរ៍​ទី​៦​០​។​ ​កត្តា​ដែល​បាន​ធ្វើឲ្យ​ ​លោក​ ​Grey​go​r​y​ ​និង​K​at​ ​សហការ​គ្នា​ក្នុង​ការ​ផលិត​សៀវភៅ​​ប្រលោមលោក​ដែល​ទាក់ទង​នឹង​ខ្សែ​ជីវិត​របស់​លោកស្រី​ ​រស់​ ​សេរី​សុទ្ធា ​ក៏​ព្រោះតែ​ទំនោរ​និយម​របស់​អ្នក​​ទាំងពីរ​ប្រហាក់ប្រហែល​គ្នា​ ​ពោល​គឺ​ការ​ស្រឡាញ់​សិល្បៈ​ដែល​មាន​អាយុកាល​យូរឆ្នាំ​។​ ​លោក​ ​Grey​go​r​y​​បានឲ្យ​ដឹង​យ៉ាង​ដូច្នេះ​ថា​ ​«​គម្រោង​ក្នុង​ការ​ចាប់ផ្តើម​ផលិត​ ​T​h​e​ ​Golden​ ​Voice​ ​នោះ​ ​គឺ​ចាប់តាំង​ពី​ឆ្នាំ​២​០​០​៦​​មក​ម្ល៉េះ​ ​ប៉ុន្តែ​គម្រោង​នេះ​នូវ​មាន​ចន្លោះ​នៅឡើយ​ ​ក៏​ព្រោះតែ​ថវិកា​របស់យើង​នៅ​មាន​ក​ម្រិ​ត​ ​ហើយ​ម៉្យាង​វិញ​​ទៀត​ ​ខ្ញុំ​មាន​គម្រោង​បង្កើត​វា​នៅ​ពេលវេលា​សមស្រប​ណាមួយ​ផង​ដែរ​»​។​ ​ពេលវេលា​កាន់តែ​ដើរទៅ​មុខ​ពី​​មួយ​ឆ្នាំទៅមួយ​ឆ្នាំ​កាន់តែ​ធ្វើឲ្យ​លោក​ ​Grey​go​r​y​ ​និង​អ្នកស្រី​ K​at​ ​ខិតខំ​ព្យាយាម​ក្នុង​ការ​ផលិត​សៀវភៅ​ប្រលោមលោក​នេះ​ឲ្យ​កាន់តែ​លឿន​បំផុត​ ​ពោល​គឺ​អាច​នឹង​មាន​​​រូបរាង​ឡើង​នា​ឆ្នាំ​២​០​២​១​ខាងមុខនេះ​។

          ​ប្រសិនបើ​តាម​លោក​ ​Grey​go​r​y​ ​បាន​លើកឡើង​ពី​កត្តា​លំបាក​មួយ​ចំនួន​ក្នុង​ការស្វែងរក​ឯកសារ​ក្នុង​ការ​និពន្ធ​យ៉ាង​ដូច្នេះ​ថា​ ​«​ខ្ញុំ​បាន​ចំណាយ​ពេលវេលា​ប្រមាណ​ជាង​ជិត​១​០​ឆ្នាំទៅ​ហើយ​ក្នុង​ការស្វែងរក​នូវ​ឯកសារ​នានា​ដែល​ទាក់ទង​ទៅ​នឹង​ជីវិត​របស់​តារា​ចម្រៀង​ដ៏​ល្បី​នៃ​ទសវត្សរ៍​ទី​៦​០​ ​លោកស្រី​ ​រស់​ ​សេរី​សុទ្ធា ​ថ្វី​ដ្បិតតែ​ការស្វែងរក​នូវ​ឯកសារ​នីមួយៗ​មាន​ភាព​លំបាក​បន្តិច​មែន​ ​ប៉ុន្តែ​ ​ខ្ញុំ​នៅតែ​មិន​បោះបង់​ឡើយ​»​។​ ​នា​អំឡុង​ឆ្នាំ​ ​២​០​០​៦​ ​២​០​០​៧​ ​លោក​ ​Grey​go​r​y​ ​នៅតែ​បន្ត​ក្នុង​ការស្វែងរក​ព័ត៌មាន​ទាក់ទង​ទៅ​ជីវប្រវត្តិ​របស់​ ​លោកស្រី​ ​រស់​ ​សេរី​សុធា​ ​តាមរយៈ​អ្នក​ស្គាល់​លោកស្រី​ដែល​ពួកគេ​នៅ​មានជីវិត​ ​ប៉ុន្តែ​ព័ត៌មាន​ទាំងនោះ​ហាក់បីដូចជា​ពុំទាន់​គ្រប់ជ្រុងជ្រោយ​នៅឡើយ​។​ ​បច្ចុប្បន្នកាល​នេះ​តាមរយៈ​គណនី​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​ ​«​T​h​e​ ​Golden​ ​Voice​»​ ​បាន​បង្ហាញ​នូវ​រួប​ភាព​ជាច្រើន​សន្លឹក​ពោរពេញ​ទៅ​ដោយ​ភាព​ទាក់ទាញ​ ​និង​រស់​និយម​បំផុត​នា​ទសវត្សរ៍​ទី​៦​០​។​ ​ស្នាម​ញញឹម​របស់​តន្ត្រី​ករ​ ​ប្រជាជន​ខ្មែរ​ ​ទិដ្ឋភាព​នា​ទីក្រុង​បាត់​ដំបង​ ​និង​តំបន់​ផ្សេងទៀត​ដែល​ស្ថិត​ក្នុង​ប្រទេស​កម្ពុជា​បាន​បង្ហាញខ្លួន​ដ៏​អស្ចារ្យ​ស្ទើរតែ​គ្រប់​ទំព័រ​នៃ​សៀវភៅ​ប្រលោមលោក​នេះ​។​ ​គំនូរ​ដ៏​រស់​និយម​នេះ​ជា​ស្នាដៃ​ដ៏​​អស្ចារ្យ​របស់​ K​at​ B​a​u​man​n ​បាន​ចំណាយ​ពេលវេលា​ជាច្រើន​ក្នុង​ការ​ផ្តោត​អារម្មណ៍​ ​មនោសញ្ចេតនា​ ​ការស្រមើស្រមៃ​យ៉ាង​ខ្លាំង​បំផុត​ក្នុង​ការ​គូររូប​ភាព​ទាំងនោះ​ ​ក៏​ព្រោះតែ​អ្នកស្រី​ពុំ​ធ្លាប់​មកកាន់​ប្រទេស​កម្ពុជា​នោះ​ទេ​ ​ហេតុនេះ​ជា​ផល​លំបាក​ដ៏​ធំបំផុត​ក្នុង​ការ​គូរ​គំនូរ​ទាំងនោះ​ឲ្យ​ដូច​ទៅ​នឹង​ទិដ្ឋភាព​ជាក់ស្តែង​ដែល​អាច​ស្រប​ទៅតាម​ការ​និពន្ធ​របស់​ ​លោក​ ​Grey​go​r​y​ ​។​

          ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​«​T​h​e​ ​Golden​ ​Voice​»​ ​ត្រៀម​នឹង​បង្ហាញខ្លួន​ជា​ផ្លូវការ​ក្នុង​ឆ្នាំ​២​០​២​១​ ​ហើយ​តាមរយៈ​សៀវភៅ​ប្រលោមលោក​នេះ​ដែរ​ ​លោក​ ​Grey​go​r​y​ ​សង្ឃឹម​ថា​ប្រជាជន​ខ្មែរ​ ​ក៏ដូចជា​ជាតិសាសន៍​ដទៃទៀត​នឹង​នៅតែ​គាំទ្រ​នូវ​ស្នាដៃ​របស់​លោកស្រី​ ​រស់​ ​សេរី​សុទ្ធា ​កាន់តែ​ខ្លាំង​ឡើង​។​ ​ម៉្យាងវិញទៀត​ ​សៀវភៅ​ប្រលោមលោក​ ​«​T​h​e​ ​Golden​ ​Voice​»​ ​នេះ​ជា​ស្នាដៃ​ដំបូងបង្អស់​របស់​លោក​ផង​ដែរ​៕

Article​ ​by​ ​PAN​ S​I​V​L​Y


SUGGESTIONS