×

អ្វី​ដែល​មិត្ត​អ្នកអាន​ទន្ទឹង​រង់ចាំ​ទស្សនា​ពី​សូវ​រី​ន​ឌី​ជី​ថល​ប្រចាំខែ​មិថុនា​!

NEWS a month ago
 
 

            សួស្តី​ខែមិថុនា​! ​សម្រាប់​ខែ​ទីពីរ​នៃ​សករាជ​ ​ព​.​ស. ២៥៦៤ ​ថ្មី​នេះ​ ​ទស្សនាវដ្តី សូវរីន​ ​បាន​សម្រិត​សម្រាំង​លើកយក​ឈុត​ហ្វេហ្សិន​បែប​ទីក្រុង​ពោរពេញ​ដោយ​សិល្បៈ​សហសម័យ​យ៉ាង​រស់រវើក​រំលេច​ឡើង​តាមរយៈ​ការ​តុបតែង​មុខ​គូស​ចិញ្ចើម​ប្លែក​ជា​ទម្រង់​បក្សី​ប្រតិដ្ឋ​លេចធ្លោ​គួរឲ្យ​ទាក់ទាញ​ជក់ចិត្ត​ដិតអារម្មណ៍។​ ​ទោះបីជា​យ៉ាងណា​ក៏​យើង​មិន​អាច​បំភ្លេច​បាន​នូវ​ទម្រង់​មត៌ក​សិល្បៈ​បុរាណ​ដែល​ជា​អត្តសញ្ញាណ​ជាតិ​បាន​ដែរ​ ​យើង​ពិតជា​មាន​ក្តី​សោមនស្ស​ ​ដែល​បាន​ធ្វើ​បទសម្ភាសន៍​ពិសេស​មួយ​ជាមួយ​លោកជំទាវ​ ​សុទ្ធ​ សុម៉ាលី​ ​អគ្គនាយក​រង​នៃ​នាយកដ្ឋាន​បច្ចេកទេស​វប្បធម៌​នៃ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ស្តីពី​ជីវប្រវត្តិ និង​បេសកកម្ម​ការងារ​អភិរក្ស និង​អភិវឌ្ឍ​សិល្បៈ​របាំ​ក្បាច់​បុរាណ​ ​ឬ​ ​របាំ​ព្រះរាជទ្រព្យ​ខ្មែរ។​

            ទន្ទឹម​នឹង​នេះ​ ​យុវជន​ ​មូល​ចាន់នី​ន​ ​ដែល​កំពុង​ចាប់ផ្តើម​កសាង​កេរ្តិ៍ឈ្មោះ​ក្នុង​វិស័យ​សិល្បៈ​គំនូរ​បុរាណ​ស្នង​ពី​បុព្វ​វិចិត្រករ​ក៏បាន​ចូលរួម​លាតត្រដាង​ពី​ទេពកោសល្យ​ ​និង​ការ​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​ក្នុង​ជំនាញ​អាជីព​មួយ​នេះ​ដែរ។​ ​ពិធី​ករ​ដ៏​មាន​ប្រជាប្រិយភាព​លើ​កញ្ចក់​ទូរទស្សន៍​គឺ​ ​លោក​ ​សុខ​ ​រ៉ាស៊ី​ ​និង​តារាភាពយន្ត​ជំនាន់​ថ្មី​ ​រ៉េត​ ​សារីតា​ ​ក៏បាន​ចូល​ខ្លួន​មក​រ៉ាយរ៉ាប់​អំពី​បទពិសោធន៍​ ​និង​ក្តី​ស្រមៃ​របស់​ខ្លួន​នៅ​ក្នុង​សង្វៀន​សិល្បៈ​ដែល​មិត្ត​អ្នកអាន​ភាគច្រើន​មិនទាន់​បាន​ដឹង។​ ​ភ្នំ​ជើងព្រៃ​ ​ទី​ស​ក្ការៈ​ដ៏​ពិសិដ្ឋ​តាំងពី​បុរាណកាល​ ​ក៏ដូចជា​ ​ភូមិ​កោះ​ចិន​ដែល​មាន​ប្រវត្តិ​ល្បី​រន្ទឺ​លំដាប់​ប្រទេស​ខាង​ឯកទេស​ចម្លាក់​ប្រាក់​ស្ពាន់​ត​ពី​ដូនតា​ក៏​នឹង​បង្ហាញ​វត្តមាន​តាមរយៈ​ទំព័រ​ សូវរីន ក្រោម​ជំនោរ​ខែមិថុនា​ដ៏​សែន​មនោរម្យ។​

សូមចុចលើតំណភ្ជាប់នេះ ដើម្បីចូលទស្សនាមាតិកាទស្សនាវដ្តីឌីជីថល


SUGGESTIONS