×

​យក្ស​ជាល​ក្នុង​ពិធី​បុណ្យចូលវស្សា​របស់​អ្នកស្រុក​ស្អាង​

TRAVEL & LIVING 4 years ago
 
 

          ​យោង​តាម​ដកស្រង់​ពី​សៀវភៅ​ “​ពិធី​ប្រចាំ​ដប់ពីរ​ខ្មែរ​” (​ក្រុមជំនុំ​ទំនៀមទម្លាប់​ខ្មែរ​) ​ពិធីបុណ្យ​ចូល​ព្រះវស្សា​ជា​ពិធីបុណ្យ​សំខាន់​មួយ​របស់​ព្រះពុទ្ធសាសនា​។​ ​តាម​ប្រពៃណី​តាំងពី​បុរាណ​មក​ ​ព្រះសង្ឃ​ទាំងឡាយ​គ្រប់​អារាម​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​ត្រូវ​និមន្ត​ចូលកាន់​ព្រះវស្សា​អស់​ថេរ​វេលា​ ​៣​ខែ​ ​ចាប់តាំង​ពី​ថ្ងៃ​ ​១​រោច​ខែ​អាសា​ធ​ ​ដល់​ ​១​៥​កើត​ ​ខែ​អស្សុជ​ ​ជា​រៀងរាល់​ឆ្នាំ​។​ ​ក្នុងរយៈ​វេលា​៣​ខែ​នេះ​ ​នៅ​គ្រប់​ព្រះវ​ហារ​នៃ​ទីវត្ត​ទាំង​ ​ឡាយ​ ​គេ​តែង​រក្សា​ភ្លើង​ទៀន​ព្រះវស្សា​ឲ្យ​នៅ​ឆេះ​ជានិច្ច​។​ ​ចាប់តាំង​ពី​ថ្ងៃ​ពេញ​បរ​មី​ខែ​អាសា​ធ​គឺ​មុន​ថ្ងៃ​ចូល​ព្រះវស្សា​ ​១​ថ្ងៃ​ ​គេ​ស​ង្គេ​ត​ឃើញ​ភាព​អ៊ូអរ​ស្ទើរតែ​គ្រប់​វត្តអារាម​។​ ​ពីព្រលឹម​ព្រះសង្ឃ​ទាំងឡាយ​ដែល​នៅ​ក្នុង​វត្ត​និមន្ត​ចូល​ទៅ​ក្នុង​ព្រះវិហារ​ដើម្បី​ថ្វាយបង្គំព្រះ​រតនត្រ័យ​ ​និង​ ​ស្វាធ្យាយធម៌​ដារ​ផលា​និ​សង្ឃ​ដល់​វិញ្ញាណ​ ក្ខន្ធ​ដែល​ធ្វើ​មរណកាល​ទៅ​ហើយ​។​ ​ដល់​ថ្ងៃត្រង់​ពួក​ទាយក​ទាយិកា​រៀបចំ​ចង្ហាន់​ប្រគេន​ព្រះសង្ឃ​ឆាន់​ពេលល្ងាច​ព្រះសង្ឃ​សម្តែង​ធម៌​ទេសនា​ជាការស្រេច​។​ ​ថ្ងៃជា​បន្ទាប់មក​ជា​ថ្ងៃ​ចូល​ព្រះវស្សា​នៅ​វេលា​រសៀល​គេ​ធ្វើពិធី​ហែ​ទៀន​ព្រះវស្សា​ ​និង​ ​គ្រឿង​បរិ​ក្ខា​ផ្សេងៗ​ ​ប្រទក្សិណ​ព្រះវិហារ​ ​៣​ជុំ​ ​ទើប​នាំ​ទៀន​ចូល​ទៅ​វេ​រហើយ​អុជ​ជា​ក្រោយ​។​

          ​​ក្រៅពី​ទំនៀម​ទាំងនេះ​ ​ក្នុង​ពេល​បច្ចុប្បន្ននេះ​ ​នៅ​ខាង​ឃុំ​ត្រើយ​ស្លា​ ​និង​ ​ឃុំ​ទឹកវិល​ ​ស្រុក​ស្អាង​ ​ខេត្ត​ ​កណ្តាល​ ​ប្រជាជន​ប្រុស​ស្រី​នាំគ្នា​ហែ​ទីងមោង​ឬ​យក្ស​ជាល​ដែល​មាន​តាំងពី​បុរាណ​មក​ជា​ទ្រង់ទ្រាយ​ធំ​យ៉ាង​ ​អធឹក​អធម​គគ្រឹកគគ្រេង​ ​ហើយ​ការរចនា​ទីងមោង​ ​ឬ​ ​យក្ស​ជាល​នៅ​ទីនោះ​ទៀតសោត​ក៏មាន​លក្ខណៈ​ស្រស់​ស្អាត​ទាក់ទាញ​ខុសប្លែក​ពី​ទីងមោង​ ​ឬ​ ​យក្ស​ជាល​នៅ​តំបន់​ដទៃទៀត​នៃ​ប្រទេស​កម្ពុជា​ ​ដែល​ជា​កត្តា​បណ្តាលឲ្យ​ល្បី​កក្រើក​បណ្តាញ​សង្គម​ហ្វេសប៊ុក​ទូទាំង​ប្រទេស​ក្នុងរយៈពេល​៣​-​៤​ឆ្នាំ​ចុងក្រោយ​នេះ​ហើយ​សូម្បីតែ​ឥស្សរជន​ធំ​ៗ​ ​ដូចជា​ ​ឯកឧត្តម​ ​ខៀវ​ ​កា​ញា​រី​ទ្ធ ​រដ្ឋ​ម​ន្រ្តី​ក្រសួង​ព័ត៌មាន​ ​ជាដើម​ ​ក៏បាន​ចាប់អារម្មណ៍​និង​ចែករំលែក​នៅ​បណ្តាញ​សង្គម​ត​ៗ​គ្នា​ផង​ដែរ​។​ ​កាលពីមុន​ ​ទីងមោង​ដែល​មាន​គ្រោងឆ្អឹង​ធ្វើ​ពី​កញ្ឆេរ​ប្ញស្សី​តែងតែ​មាន​មុខមាត់​គួរឲ្យ​ខ្លាច​ ​ធ្វើឲ្យ​កុមារាកុមារី​នៅ​ក្នុង​ភូមិ​នាំគ្នា​ផ្អើល​រត់​ប្រសាច​ ​ឬ​ ​គេច​ពួន​ក្នុង​ផ្ទះ​រៀងៗខ្លួន​ ​មិនសូវ​ហ៊ាន​មើល​ជិត​នោះ​ទេ​ ​ប៉ុន្តែ​ ​ទីងមោង​ ​ឬ​ ​យក្ស​ជាល​ ​ដែល​ជា​ស្នាដៃ​ជំនាន់​ថ្មី​របស់​អ្នក​ស្អាង​វិញ​មាន​ទម្រង់​មុខស្អាត​ដូច​ម៉ា​នី​កាំ​ង​តួ​កុន​ខ្មែរ​ ​ថៃ​ ​កូរ៉េ​ ​ចម្រុះ​ជាតិសាសន៍​ ​ហើយ​ខ្លះទៀត​ធ្វើតាម​លំនាំ​តួអង្គ​រឿងបុរាណ​ចិន​ ​តួយ៉ាង​ ​លោកម្ចាស់​ប៉ាវ​ចិន​ធៀ​ន​ ​ប្រកបដោយ​ការ​តុបតែង​ម៉ូដ​សក់​ ​និង​ ​ម៉ូដ​ស​ម្លៀ​ក​បំពាក់​យ៉ាង​សមសួន​ទៅតាម​ប្រភេទ​តួ​នីមួយៗ​គួរឲ្យ​ស្ញើ​ច​សរសើរ​ ​ហើយ​ក្មេងៗ​ក៏​លែង​ខ្លាច​វា​ដូច​សម័យ​មុន​ដែរ​។​

          ​​នៅ​ក្នុង​រដូវ​កាល​ហែ​ទីងមោង​ចូលវស្សា​នេះ​ ​យុវជន​ ​ហេង​ ​សុភ័ណ្ឌ ​វ័យ​៣​០​ឆ្នាំ​ ​ជា​អ្នកធ្វើ​ទីងមោង​សម័យថ្មី​ប្រចាំ​ស្រុក​ស្អាង​នេះ​ ​បាន​លើកឡើង​ថា​ “​កាលពីក្មេង​ ​ខ្ញុំ​ខ្លាច​ទីងមោង​ ​ទីងមោង​ពីមុន​កាច​ៗ​ ​ឃើញ​ដេញ​ៗ​រត់​រហូត​ ​តែ​ឥឡូវ​ខ្ញុំ​ចូលចិត្ត​ ​ពេលខ្លះ​ខ្ញុំ​ត្រូវ​ដើរ​ហែ​ (​ទីងមោង​) ​ជាមួយ​គេ​នៅ​វត្ត​ […]” ​។​ “​មាន​គេ​សរសើរ​ច្រើន​ ​ខ្ញុំ​សប្បាយចិត្ត​។​ ​ខ្ញុំ​ស្រលាញ់​ការងារ​នេះ​ ​ខ្ញុំ​ចង់​ធ្វើ​វា​រហូត​។​ ​ទោះបីជា​ខ្ញុំ​រវល់​ត្រូវ​ទៅ​ប្រទេស​កូរ៉េ​ ​ក៏​ខ្ញុំ​នៅតែ​ឆ្លៀតពេល​ធ្វើ​វា​ទៀត​” ​យុវជន​អតីត​ពលករ​កូរ៉េ​រូប​នេះ​បាន​បន្ថែម​។​ ​គួរ​បញ្ជាក់​ថា​ ​សិប្បកម្ម​ផលិត​ ​ទីងមោង​លក្ខណៈ​គ្រួសារ​មួយ​នេះ​មាន​ជំនាញ​ផលិត​ទីងមោង​ហែ​ទៀនវស្សា​គ្រប់​ៗ​គ្នា​ ​ពោល​គឺ​ ​ឪពុក​ជា​អ្នក​ដំឡើង​គ្រោង​ទីងមោង​ ​ម្តាយ​ជា​អ្នក​កាត់​ដេរ​ស​ម្លៀ​ក​បំពាក់​ ​សុ​ភ័ណ្ឌ​ផ្ទាល់​ជា​អ្នក​តុបតែង​មុខ​ទីងមោង​ ​ហើយ​ប្អូនប្រុស​គេ​ម្នាក់ទៀត​ឈ្មោះ​ ​គីម​ ​ផេង​ ​ជាជាង​សូនរូប​ក្បាល​ទីងមោង​។​ ​ទីងមោង​ដែល​ផលិត​រួច​លក់​ជូន​វត្ត​នានា​ក្នុង​ខេត្ត​ ​និង​ ​ចែកចាយ​ទៅកាន់​ខេត្ត​ក្រុង​នានា​ ​ក្នុង​តម្លៃ​មួយគូ​ ​១​៥​០​ដុល្លារ​ (​ខ្នាត​តូច​) ​១​លាន​១​០​ម៉ឺន​រៀល​ (​ខ្នាត​មធ្យម​) ​និង​ ​១​លាន​៤​០​ម៉ឺន​រៀល​ (​ខ្នាត​ធំ​)​។​ ​អ្នកធ្វើ​ទីងមោង​ស្រុក​ស្អាង​នេះ​បាន​អះអាង​ថា​ ​ទីងមោង​តាម​វត្ត​ចាស់ៗ​ក៏​អាច​ជួសជុល​កែ​លម្អ​បាន​ប្រើការ​បាន​ឡើងវិញ​រហូតដល់​២​០​-​៣​០​ឆ្នាំ​ ​ប្រសិនបើ​ ​គណៈកម្មការ​វត្ត​ថែទាំ​បាន​ខ្ជាប់ខ្ជួន​ ​មិនបាច់​ជាវ​ថ្មី​រៀងរាល់​ឆ្នាំ​នោះ​ទេ​៕

Article by SRIN SOKMEAN


SUGGESTIONS